ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គន្លឹះ​ខ្លះៗនៃ​ការ​យល់​ដឹង​ពី​ការ​ត្រៀម​កើត​ជំងឺ​ទឹកនោមផ្អែម

4 ឆ្នាំ មុន

មុន​ពេល​កើតជា​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​២ ពេញ​លក្ខណៈ អ្នកជំងឺ​ប្រហែលជា​ត្រូវ​ឆ្លង​ការ​ដំណាក់កាល​ត្រៀម​កើត​ជំងឺ​ទឹកនោមផ្អែម​សិន​។ ការ​ត្រៀម​កើត​ជំងឺ​ទឹកនោមផ្អែម​នេះ​អាច​សម្គាល់​ដឹង​តាម​រយៈ​ការ​ឃើញ​ជាតិ​ស្ករ​ក្នុង​ឈាម​ឡើង​ខ្ពស់​ជាង​ធម្មតា តែ​មិនមែន​ខ្ពស់​ខ្លាំង​ឡើយ​។ ការ​ត្រៀម​កើត​ជំងឺ​ទឹកនោមផ្អែម អាច​ពិបាក​នឹង​សម្គាល់​ដឹង​។ ប៉ុន្តែ​អ្នកជំងឺ​ភាគច្រើន​តែ​ដឹង​ថា ពួក​កេ​មាន​ជំងឺ​នេះ​ក្រោយ​ពី​ធ្វើតេស្ត​រក​មើលជំងឺ​ទឹកនោមផ្អែម​រួច​។ បើសិនជា​អ្នកមាន​អាកា​រៈ​ត្រៀម​កើត​ជំងឺ​ទឹក​នោមផ្អែម…

មុន​ពេល​កើតជា​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​២ ពេញ​លក្ខណៈ អ្នកជំងឺ​ប្រហែលជា​ត្រូវ​ឆ្លង​ការ​ដំណាក់កាល​ត្រៀម​កើត​ជំងឺ​ទឹកនោមផ្អែម​សិន​។ ការ​ត្រៀម​កើត​ជំងឺ​ទឹកនោមផ្អែម​នេះ​អាច​សម្គាល់​ដឹង​តាម​រយៈ​ការ​ឃើញ​ជាតិ​ស្ករ​ក្នុង​ឈាម​ឡើង​ខ្ពស់​ជាង​ធម្មតា តែ​មិនមែន​ខ្ពស់​ខ្លាំង​ឡើយ​។

ការ​ត្រៀម​កើត​ជំងឺ​ទឹកនោមផ្អែម អាច​ពិបាក​នឹង​សម្គាល់​ដឹង​។ ប៉ុន្តែ​អ្នកជំងឺ​ភាគច្រើន​តែ​ដឹង​ថា ពួក​កេ​មាន​ជំងឺ​នេះ​ក្រោយ​ពី​ធ្វើតេស្ត​រក​មើលជំងឺ​ទឹកនោមផ្អែម​រួច​។ បើសិនជា​អ្នកមាន​អាកា​រៈ​ត្រៀម​កើត​ជំងឺ​ទឹក​នោមផ្អែម អ្នក​គួរតែ​ទៅ​ជួប​គ្រូពេទ្យ​ជា​រៀង​រាល់​មួយ​ទៅ​ពី​ឆ្នាំ​ម្តង​ដើម្បី​ពិនិត្យ​មើល​ការ​ត្រៀមខ្លួន​នៃ​ការ​កើត​ជំងឺ​ទឹកនោមផ្អែម​។

ការ​ញ៉ាំ​អាហារ​ផ្តល់​សុខភាព ការ​ហាត់ប្រាណ និង​ការ​ថែរក្សា​ទម្ងន់​ឲ្យ​មាន​សុខភាព​ល្អ​អាច​ជួយ​ថែរក្សា​ជាតិ​ស្ករ​កុំ​ឲ្យ​ឡើង​ខ្ពស់​បាន (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ