ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រើបំពង់ពន្លត់អគ្គិភ័យបា.ញ់​ឱ្យ​​ហុយ​ផ្សែង ក្រោយយុវជនម្នាក់​ស្រែកគំរាម (មានវីដេអូ)

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍បឋមបាន​ឱ្យ​ដឹង​ថា មាន​ករណី​យុវជន​ម្នាក់បាន​អះអាង​ថា ខ្លួន​បាន​ប្រើ​ប្រាស់គ្រឿងញៀន ហើយខូចចិត្ត​រឿង​ស្រីស្នេហ៍បែកចិត្ត ​ទើបធ្វើ​​​ឱ្យ​​យុវជន​ម្នាក់​នេះ​កាន់ពូថៅមួយកាប់ខ្លួន​ឯង​បណ្តាល​ឱ្យរង​របួសតែម្តង​ ។ ហេតុការណ៍ខាងលើ​បាន​បង្កការ​ភ្ញាក់​ផ្អើល​កាលពីវេលាម៉ោង​៨​និង​​​៥៥នាទីព្រឹកថ្ងៃទី​១ សីហា…

រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍បឋមបាន​ឱ្យ​ដឹង​ថា មាន​ករណី​យុវជន​ម្នាក់បាន​អះអាង​ថា ខ្លួន​បាន​ប្រើ​ប្រាស់គ្រឿងញៀន ហើយខូចចិត្ត​រឿង​ស្រីស្នេហ៍បែកចិត្ត ​ទើបធ្វើ​​​ឱ្យ​​យុវជន​ម្នាក់​នេះ​កាន់ពូថៅមួយកាប់ខ្លួន​ឯង​បណ្តាល​ឱ្យរង​របួសតែម្តង​ ។

ហេតុការណ៍ខាងលើ​បាន​បង្កការ​ភ្ញាក់​ផ្អើល​កាលពីវេលាម៉ោង​៨​និង​​​៥៥នាទីព្រឹកថ្ងៃទី​១ សីហា ឆ្នាំ​២០១៩ នៅចំណុចផ្ទះជួលផ្ទះឡ ភូមិ​ត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ ។​

តាមសេចក្តីរាយការណ៍​បាន​ឱ្យដឹង​ថា នៅ​ពេលសមត្ថកិច្ច​សួរនាំយុវជន​ខាងលើ​​បាន​ប្រាប់​ថា​ខ្លួន​ឈ្មោះម៉ៅ អាយុ​២២​ឆ្នាំ មានស្រុកកំណើតនៅស្រុកត្រាំកក់ ខេត្តតាកែវ តែគេមិនដឹងថា​ បច្ចុប្បន្ន​យុវជនម្នាក់នេះ​ស្នាក់នៅ​ឯណានោះទេ ។

តាមសេចក្តីរាយការណ៍​បាន​ឱ្យ​ដឹង​បន្ត​ថា ដំបូងឡើយគឺ​គេបានដេញតាមយុវជន​ម្នាក់​ខាងលើ​នេះ​តាំងពីម្តុំអាងទឹក តាមបណ្តោយ​ផ្លូវវ៉េងស្រេង រហូតដល់ចំណុចផ្ទះជួលផ្ទះ​ឡ ជិតសួនឧស្សាហ​កម្មកាណាឌីយ៉ា​ ។ បន្ទាប់មក គេឃើញយុវជន​ម្នាក់​​នេះ​បានក​ាន់​ពូថៅមួយ​​​គំរាមដេញកាប់​​ប្រជាពលរដ្ឋ​ ពេលនោះ​​ក៏បង្ក​ឱ្យមានការ​ភ្ញាក់​ផ្អើល​ដល់​កម្លាំង​នគរបាល និង​កម្លាំង​ប្រជាការពារ​ចុះមកជួយអន្តរាគមន៍​ដល់​កន្លែងកើតហេតុ​ផងដែរ​ ។

តាមសេចក្តីរាយការណ៍​​បាន​បន្ត​ទៀត​ថា ខណៈនោះយុវ​ជន​ខាងលើបានស្រែកគំរាមមិនឱ្យ​នរណាម្នាក់​ចូលទៅជិតខ្លួន​នោះទេ បើហ៊ានចូល​មក​ជិត ​រូបគេនឹងកាប់សម្លាប់ខ្លួន​ឯងភ្លាម​ លុះនៅពេលកម្លាំងសមត្ថកិច្ច​ចូលទៅជិត​ស្រាប់តែ​យុវជនខាងលើបាន​យកពូថៅកាប់ក្បាលខ្លួនឯង បណ្តាល​ឱ្យ​រង​របួសតែម្តង ។ បន្ទាប់មក​សមត្ថកិច្ច​ក៏បាន​ប្រើ​បំពង់ពន្លត់អគ្គិភ័យបាញ់ដើម្បី​ឱ្យ​ហុយ​ផ្សែ​ង​ ទើប​​ធ្វើការ​ចាប់​ខ្លួន​យុវជនម្នាក់​​នេះ​បានភ្លាម​ៗ​តែម្តង​ ។ ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕ (កែសម្រួលដោយ ៖ ធីតា​)

https://www.youtube.com/watch?v=wbbyyu50rGo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ