ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្នាក់​ៗ​ខំ​ជួយ​ណាស់ តែ​អ្វី​ៗ​ត្រូវ​បាន​ហួសពេល​អស់​ទៅ​ហើយ

4 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា បុរស​ម្នាក់​បាន​ស្លាប់​បាត់បង់​ជីវិត​យ៉ាង​អាណោចអាធម្ម ដោយសារ​តែ​ត្រូវ​ភ្លើងអគ្គិសនី​ឆក់​នៅ​ខណៈ​ពេល​កំពុង​ត​ខ្សែភ្លើង​ចូល​ព្រី​ភ្លើង ហើយ​មិន​បាន​ផ្តាច់​ភ្លើង​ជា​មុន ។ ហេតុការណ៍​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​៥​និង​៤៥​នាទី​ល្ងាច ថ្ងៃ​ទី​៣០…

ខេត្តព្រៃវែង ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា បុរស​ម្នាក់​បាន​ស្លាប់​បាត់បង់​ជីវិត​យ៉ាង​អាណោចអាធម្ម ដោយសារ​តែ​ត្រូវ​ភ្លើងអគ្គិសនី​ឆក់​នៅ​ខណៈ​ពេល​កំពុង​ត​ខ្សែភ្លើង​ចូល​ព្រី​ភ្លើង ហើយ​មិន​បាន​ផ្តាច់​ភ្លើង​ជា​មុន ។ ហេតុការណ៍​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​៥​និង​៤៥​នាទី​ល្ងាច ថ្ងៃ​ទី​៣០ កក្កដា​នេះ នៅ​និង​ផ្ទះ​ជន​រង​គ្រោះ ស្ថិត​ក្នុងភូមិ​បន្លិច ឃុំ​ប្រាសាទ ស្រុក​ពាមរ​ក៌ ខេត្តព្រៃវែង ។

ជន​រង​គ្រោះ​មានឈ្មោះ ជិន ចំរើន ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ ត្រូវ​ចរន្ត​ភ្លើង​ឆក់​ឆេះ​ខ្លោច​ខ្លួនប្រាណ​ទាំងមូល និង​បាន​ស្លាប់​បាត់បង់​ជីវិត​ភ្លាម​ៗ​នៅ​ហ្នឹង​កន្លែង​កើតហេតុ ។

ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​បានអោយ​ដឹង​ថា នៅ​មុខ​ពេល​កើតហេតុ​នោះ​ជន​រង​គ្រោះ​នៅផ្ទះ​ម្នាក់ឯង ហៅ​ក្នុងផ្ទះ​ក៏​មិន​មាន​ដាច់​ភ្លើង​ដែរ ប៉ុន្តែ​មិនដឹង​ជា​មូលហេតុ​អ្វី​ទើប​ជន​រង​គ្រោះ​យក​ខ្សែភ្លើង​ទៅ​ត​ចូល​ព្រី​ភ្លើង​ដោយ​មិន​បាន​បិត​ប៉ា​រ៉ែត​ភ្លើង​ជា​មុន ទើប​ធ្វើ​អោយ​ឆក់​ប្រកាច់​ម្នាក់ឯង រហូត​ទាល់តែ​ស្លាប់​បែប​នេះ​ទៅ ហើយ​ភ្លាម​ៗ​នោះ​គ្មាន​អ្នក​ណា​បានដឹង​ទេរ​ហូត​ទាល់តែ​ជាង​កន្លះ​ម៉ោង​ក្រោយមក​ទើប​មាន​អ្នកដឹង និង​មានការ​ផ្អើល​ឆោឡោ​ឡើង និង​បាន​នាំ​គ្នា​ជួយ​សង្គ្រោះ​ដែរ តែ​វា​ហួសពេល​ទៅ​ហើយ ។

ក្រោយ​កើតហេតុ សមត្ថកិច្ច​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​ត្រួតពិនិត្យ​សាកសព​ឃើញ​ថា ពិតជា​ស្លាប់​ដោយសារ​តែ​ឆក់ និង​ចរន្តអគ្គិសនី​ពិតមែន​ទើប​ប្រគល់​សាកសព​អោយទៅ​ក្រុម​គ្រួសារ​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ល្ងាច​ថ្ងៃ​កើតហេតុ​នោះ​តែ​ម្តង​ទៅ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ