ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រេត​មាន​កាយ​ដូច​ពស់​ក្បាល​ដូច​មនុស្ស

4 ឆ្នាំ មុន

ព្រះ​បរម​សាស្តា​ទ្រង់​ប្រារព្ធ​នូវ​ប្រេត​មួយ​ដែល​មាន​រាង​កាយ​ដូច​ជា​សត្វ​ពស់​វែង​ប្រវែង​២០​យោជន៍ មាន​ក្បាល​ដូច​មនុស្ស​អាស្រ័យ​នៅ​លើ​កំពូលភ្នំ​គិ​ជ្ឈ​កូដ ។ ព្រះ​មហាមោគ្គល្លាន​ត្ថេ​រ​បានឃើញ​ប្រេត​នោះ​ហើយ​ទើប​និយាយ​គ្នា​ជាមួយ​ព្រះ​លក្ខណ​ត្ថេ​រ​នៅ​ទី​ចំពោះ​ព្រះ​ភក្ត្រ​នៃ​បរម​សាស្តា ។ ព្រះ​អង្គ​ទ្រង់​បាន​ធ្វើ​ជា​សាក្សី​របស់​ព្រះ​មហាមោគ្គល្លាន​ត្ថេ​រ ។ ពួក​ភិក្ខុ​ទាំងឡាយ​បាន​ក្រាបទូល​សួរ​នូវ​បុព្វកម្ម របស់​ប្រេត​នោះ​នឹង​ព្រះ​សាស្តា ។…

ព្រះ​បរម​សាស្តា​ទ្រង់​ប្រារព្ធ​នូវ​ប្រេត​មួយ​ដែល​មាន​រាង​កាយ​ដូច​ជា​សត្វ​ពស់​វែង​ប្រវែង​២០​យោជន៍ មាន​ក្បាល​ដូច​មនុស្ស​អាស្រ័យ​នៅ​លើ​កំពូលភ្នំ​គិ​ជ្ឈ​កូដ ។

ព្រះ​មហាមោគ្គល្លាន​ត្ថេ​រ​បានឃើញ​ប្រេត​នោះ​ហើយ​ទើប​និយាយ​គ្នា​ជាមួយ​ព្រះ​លក្ខណ​ត្ថេ​រ​នៅ​ទី​ចំពោះ​ព្រះ​ភក្ត្រ​នៃ​បរម​សាស្តា ។ ព្រះ​អង្គ​ទ្រង់​បាន​ធ្វើ​ជា​សាក្សី​របស់​ព្រះ​មហាមោគ្គល្លាន​ត្ថេ​រ ។

ពួក​ភិក្ខុ​ទាំងឡាយ​បាន​ក្រាបទូល​សួរ​នូវ​បុព្វកម្ម របស់​ប្រេត​នោះ​នឹង​ព្រះ​សាស្តា ។ ព្រះ​អង្គ​ទ្រង់​ត្រាស់​នូវ​អតីតនិទាន​ថា កាលពី​អតីតជាតិ​ប្រេត​នេះ​កើតជា​អ្នកស្រែ​ម្នាក់​បានឃើញ​ពួក​អ្នកស្រុក​ដើរ​ជាន់​ស្រូវ​ស្រែ​របស់​ខ្លួន​ដើម្បី​ទៅ​ឧបត្ថម្ភ​ដល់​ព្រះ​បច្ចេកពុទ្ធ ជា​រៀងរាល់ថ្ងៃ​ពុំដែល​ដាច់​ក៏​កើត​សេចក្តី​ក្រោធ​ខឹង​យ៉ាង​ខ្លាំង​នឹង​ពួក​អ្នកស្រុក​ព្រមទាំង​ព្រះ​បច្ចេកពុទ្ធ ។

ថ្ងៃមួយ​ជូន​ជា​ព្រះ​បច្ចេកពុទ្ធ​មិន​បាន​នៅ​ក្នុង​បណ្ណសាលា គាត់​បាន​លួច​ចូល​ទៅ​វាយ​បំបែក​គ្រឿង​បរិក្ខារ​ប្រើប្រាស់​របស់​ព្រះ​បច្ចេកពុទ្ធ​បែក​ខូចខាត​ទាំងអស់​គ្មាន​សល់​ឡើយ ស្រេច​ហើយ​បាន​យក​ភ្លើង​មក​ដុត​នូវ​បណ្ណសាលា​ឆេះ​ខ្ទេច​អស់ ថែម​ទៀត ។

ដោយ​ផល​នៃ​កម្ម​នោះ​លុះ​គាត់​ស្លាប់​ទៅ​ក៏​បាន​ធ្លាក់​ទៅ​ក្នុង​នរក​សោយទុក្ខ​វេទនា​យ៉ាង​ធ្ងន់​រហូត​ដល់​ផែនដី​ដុះ​ឡើង​បាន​មួយ​យោជន៍​ទើបបាន​មក​កើតជា​ប្រេត​មាន​អត្តភាព​ដូច​ជា​ពស់​មាន​ក្បាល​ដូច​ជា​មនុស្ស​រស់នៅ​លើ​កំពូលភ្នំ​គិ​ជ្ឈ​កូដ​នេះ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ