ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូរ៉េ​ខាងជើង​បា.ញ់​មី​ស៊ី​ល​បាលី​ស្ទិ​ក​២​គ្រាប់​​ទៀត

4 ឆ្នាំ មុន

ប្រទេស​កូរ៉េ​ខាងជើង ៖ យោង​តាម​YONHAP​ថា គណៈកម្មាធិការ​នាយសេនាធិការ​កងទ័ព​កូរ៉េ​ខាងត្បូង​ប្រកាស​ថា កូរ៉េ​ខាងជើង​បាន​បាញ់​មី​ស៊ី​ល​បាលី​ស្ទិ​ក​រយៈ​ខ្លី​២​គ្រាប់​ថ្មី​ទៀត កាលពី​ថ្ងៃ​ទី​៣១​កក្កដា​ចេញពី​ឆ្នេរសមុទ្រ​ខាងកើត​របស់​ខ្លួន​។ ការ​បាញ់​មី​ស៊ី​ល​ថ្មី​នេះ​គឺជា​លើក​ទី​២​រយៈពេល​មិន​ដល់​១​ស​ប្ដា​ហ៍​ផង​។ មី​ស៊ីល​ទាំងនេះ​បាន​បាញ់​ចេញ​នា​វេលា​ម៉ោង​៥​និង​០៦​នាទី និង​វេលា​ម៉ោង​៥​និង​២៧​នាទី​ព្រឹក ចេញពី​តំបន់​កាល់​ម៉ា​ស្ថិត​នៅ​ជិត​កំពង់​ផែ​វ៉ុ​ន​សាន…

ប្រទេស​កូរ៉េ​ខាងជើង ៖ យោង​តាម​YONHAP​ថា គណៈកម្មាធិការ​នាយសេនាធិការ​កងទ័ព​កូរ៉េ​ខាងត្បូង​ប្រកាស​ថា កូរ៉េ​ខាងជើង​បាន​បាញ់​មី​ស៊ី​ល​បាលី​ស្ទិ​ក​រយៈ​ខ្លី​២​គ្រាប់​ថ្មី​ទៀត កាលពី​ថ្ងៃ​ទី​៣១​កក្កដា​ចេញពី​ឆ្នេរសមុទ្រ​ខាងកើត​របស់​ខ្លួន​។ ការ​បាញ់​មី​ស៊ី​ល​ថ្មី​នេះ​គឺជា​លើក​ទី​២​រយៈពេល​មិន​ដល់​១​ស​ប្ដា​ហ៍​ផង​។

មី​ស៊ីល​ទាំងនេះ​បាន​បាញ់​ចេញ​នា​វេលា​ម៉ោង​៥​និង​០៦​នាទី និង​វេលា​ម៉ោង​៥​និង​២៧​នាទី​ព្រឹក ចេញពី​តំបន់​កាល់​ម៉ា​ស្ថិត​នៅ​ជិត​កំពង់​ផែ​វ៉ុ​ន​សាន ឆ្ពោះទៅ​ដែនទឹក​ភាគ​ឦសាន​។ មី​ស៊ីល​ទាំង​២​គ្រាប់​បាន​ហោះហើរ​ក្នុង​ចម្ងាយ​ប្រមាណ​ជា​២៥០​គីឡូម៉ែត្រ និង​ក្នុង​កម្ពស់​ប្រមាណ​៣០​គីឡូម៉ែត្រ​។ កងទ័ព​កូរ៉េ​ខាងត្បូង​និង​អា​មេ​រិ​ក​កំពុងធ្វើការ​វិភាគ​ដោយ​លម្អិត​។

គណៈកម្មាធិការ​នាយសេនាធិការ​កងទ័ព​កូរ៉េ​ខាងត្បូង​គូសបញ្ជាក់​ថា ការ​បាញ់​មី​សី​ុ​ល​ជា​បន្តបន្ទាប់​របស់​កូរ៉េ​ខាងជើង មិន​ជួយ​ដល់​ការ​ខិតខំ​ប្រឹងប្រែង​សំដៅ​កាត់​បន្ថយ​ភាព​តានតឹង​នៅ​ឧបទ្វីប​កូរ៉េ​ឡើយ និង​បាន​ស្នើ​ដល់​ក្រុង​ព្យុ​ង​យ៉ាង​ឲ្យ​បញ្ឈប់​អំពើ​បែប​នោះ​។

សហរដ្ឋអាមេរិក​មាន​ប្រតិកម្ម​ដោយ​ប្រុង​ប្រយ័ត្ន​ថា យើង​បានដឹង​ពី​របាយការណ៍​ទាក់ទិន​នឹង​ការ​បាញ់​មី​ស៊ីល​ទាំងនោះ​របស់​កូរ៉េ​ខាងជើង ហើយ​យើង​នឹង​បន្ត​តាមដាន​មើល​សភាពការណ៍​។

ការ​បាញ់​មី​ស៊ីល​ទាំងនោះ​ធ្វើ​ឡើង​៦​ថ្ងៃ​បន្ទាប់​ពី​កូរ៉េ​ខាងជើង​បាញ់​មី​ស៊ីល​២​គ្រាប់ ទៅ​កាន់​សមុទ្រ​ខាងកើត ដែល​នាំ​ឲ្យ​មាន​បញ្ហា​ដល់​ទស្សនៈវិស័យ​នៃ​ការ​ចរចា​ស្ដី​ពី​ការ​រំសាយ​នុយក្លេអ៊ែរ រវាង​សហរដ្ឋអាមេរិក​និង​កូរ៉េ​ខាងជើង​។

ទោះបី​មានការ​បាញ់​មី​ស៊ី​ល​ទាំងនោះ​ពី​សំណាក់​ក្រុង​ព្យុ​ង​យ៉ាង​ក្ដី ក៏​មន្ត្រី​អា​មេ​រិ​ក​និង​កូរ៉េ​ខាងជើង​បាន​ជួប​ពិភាក្សា​គ្នា​កាលពី​ស​ប្ដា​ហ៍​មុន​នៅ​ព្រំដែន​អន្តរ​កូរ៉េ​។ ក្នុង​ការ​ជួប​ពិភាក្សា​គ្នា​នោះ​មន្ត្រី​កូរ៉េ​ខាងជើង​បាន​សម្ដែង​ពី​ឆន្ទៈ​ជម្រុញ​ឡើង​វិញ​ក្នុង​ពេល​ឆាប់​ៗ ការ​ចរចា​នុយក្លេអ៊ែរ​រវាង​ក្រុមការងារ​។ នេះ​ជា​ការ​អះអាង​កាលពី​ថ្ងៃ​ទី​៣០​កក្កដា របស់​មន្ត្រីជាន់ខ្ពស់​អា​មេ​រិ​កមួយ​រូប​ទៅ​កាន់​បណ្ដា​សារព័ត៌មាន​អន្តរជាតិ​។

មន្ត្រី​មួយ​រូប​របស់​ក្រុមប្រឹក្សាសន្តិសុខ​ជាតិ​អា​មេ​រិ​ក បាន​មក​បំពេញ​ទស្សនកិច្ច​មួយ​ក្នុង​តំបន់​ព្រំដែន​អន្តរ​កូរ៉េ ហើយ​ជួប​នៅ​ទីនោះ​ជាមួយ​សម​ភាគី​កូរ៉េ​ខាងជើង​។ ក្នុង​ពេល​ជួប​គ្នា​នេះ​មន្ត្រី​កូរ៉េ​ខាងជើង​និយាយ​ថា ការ​ពិភាក្សា​រវាង​ក្រុមការងារ​ស្ដី​ពី​ការ​រំសាយ​ប​នុយក្លេអ៊ែរ​របស់​ក្រុង​ព្យុ​ង​យ៉ាង អាច​ធ្វើ​ជា​ថ្មី​ក្នុង​ពេល​ដ៏​ឆាប់​ខាង​មុខ​នេះ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ