ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រាល់ដងមិនអី លើកនេះ​ប្រគេនចង្ហាន់រួច ចុះមកវិញ ផ្អើលឆោឡោ​ពេញវត្ត​

4 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តព្រៃវែង ៖ មាន​ករណី​ក្រុម​ជនសង្ស័យ​បាន​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​១​គ្រឿងយក​​ទៅ​បាត់​ដោយ​សុវត្ថិភាព ខណៈ​ម្ចាស់ចត​​ទុក​នៅ​មុខ​សាលាឆាន់ ហើយ​យក​ចង្ហាន់​ឡើង​ទៅ​ប្រគេន​ព្រះសង្ឃ​នោះ ។ ហេតុការណ៍​ខាងលើ​នេះ​បាន​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៨​និង​២០​នាទី​ព្រឹក​ថ្ងៃ​ទី​៣១ កក្កដា ក្នុង​បរិវេណ​វត្ត​អ្នក​លឿង​ក្រោម ស្ថិត​ក្នុងភូមិ​ព្រែក​តាសរ…

ខេត្តព្រៃវែង ៖ មាន​ករណី​ក្រុម​ជនសង្ស័យ​បាន​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​១​គ្រឿងយក​​ទៅ​បាត់​ដោយ​សុវត្ថិភាព ខណៈ​ម្ចាស់ចត​​ទុក​នៅ​មុខ​សាលាឆាន់ ហើយ​យក​ចង្ហាន់​ឡើង​ទៅ​ប្រគេន​ព្រះសង្ឃ​នោះ ។

ហេតុការណ៍​ខាងលើ​នេះ​បាន​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៨​និង​២០​នាទី​ព្រឹក​ថ្ងៃ​ទី​៣១ កក្កដា ក្នុង​បរិវេណ​វត្ត​អ្នក​លឿង​ក្រោម ស្ថិត​ក្នុងភូមិ​ព្រែក​តាសរ ឃុំ​អ្នក​លឿង​ក្រោម ស្រុក​ពាមរ​ក៌ ខេត្តព្រៃវែង

ម៉ូតូ​មួយ​គ្រឿង​ដែល​ត្រូវ​ក្រុម​ជនសង្ស័យ​លួច​យក​ទៅ​បាត់​នោះ ម៉ាក​ហុងដា​ឌ្រី​ម ធុន​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ព្រៃវែង ១E-៦៨៣០ ជា​កម្មសិទ្ធិ​របស់​ជន​រង​គ្រោះ​ឈ្មោះ ញ៉េ​ប នាង ភេទ​ស្រី អាយុ​៦០​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ព្រែក​ធំ ឃុំ​អ្នក​លឿង​ស្រុក​ពាមរ​ក៌ ខេត្តព្រៃវែង​។

តាម​ប្រភព​ព័ត៌មាន​ពី​ជន​រង​គ្រោះ​បានអោយ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​កើតហេតុ​នោះ​គឺជា​ថ្ងៃសីល ដែល​ជា​ធម្មតា​ទាំង​គាត់ និង​ចាស់​ៗ​ឯទៀត​ក្នុងភូមិ​តែងតែ​នាំ​គ្នា​យក​ចង្ហាន់​ទៅ​ប្រគេន​ព្រះសង្ឃ​មិន​ដែល​ខាន​នោះ​ទេ​។

តាម​ប្រភព​ដដែល​នេះ​បាន​បន្ត​ថា មុន​ពេល​កើតហេតុ​នោះ គាត់​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ខាងលើ​យក​ចង្ហាន់​ទៅ​ប្រគេន​ព្រះសង្ឃ​ដូច​សព្វមួយដង ពេល​ទៅ​ដល់​ក្នុង​វត្ត គាត់​បាន​ចត​ម៉ូតូ​ទុក​នៅ​មុខ​សាលាឆាន់ ហើយ​យក​ចង្ហាន់​ទៅ​ប្រគេន​ព្រះសង្ឃ​នៅ​លើ​សាលាឆាន់ និង​ជួប​ជជែក​ធម៌អាថ៌​ជាមួយ​យាយជី​តាជី លុះ​មួយសន្ទុះ​ធំ​ក៏​ចុះ​មក​ក្រោម​វិញ​ក្នុង​បំណង​ត្រឡប់​ទៅ​ផ្ទះ តែ​ពេល​ចុះ​មក​វិញ ស្រាប់តែ​បាត់​មិនឃើញ​ម៉ូតូ លុះ​ពេល​គាត់​សួរ​គេ​សួរ​ឯង​គ្មាន​អ្នក​ណា​បានឃើញ​ឡើយ ទើប​គាត់​ដឹង​ថា​ត្រូវ​ជនសង្ស័យ​លួច​ម៉ូតូ​យក​ទៅ​បាត់ ក៏​បង្ក​ឱ្យ​មានការ​ផ្អើល​ឆោឡោ​ឡើង​តែ​ម្តង​។

ក្រោយ​កើតហេតុ សមត្ថកិច្ច​ក៏​បាន​ទៅ​ដល់​កន្លែង​កើតហេតុ​ភ្លាម​ៗ​ផង​ដែរ ប៉ុន្តែ​បាន​ត្រឹមតែ​សួរនាំ​និង​ធ្វើ​កំណត់ហេតុ​ប៉ុណ្ណោះ ព្រោះ​ម៉ូតូ​ត្រូវ​ជនសង្ស័យ​លួច​យក​ទៅ​បាត់​ហើយ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ