ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាន មុនី​ល័​ក្ខ មាន​កិត្តិយស​ចូលរួម​ការ​ប្រគំ​តន្ត្រី​មិត្តភាព​អាស៊ាន​នៅ​ថៃ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ តារាចម្រៀង​បាន មុនី​ល​ក្ខ័ ខណៈ​កាន់តែ​មាន​ប្រជាប្រិយភាព ពេល​នេះ​មានឱកាស​ចេញ​ទៅ​ច្រៀង​នៅ​បរទេស​សា​ជា​ថ្មី ។ នេះ​ជា​ដំណើរ​លើក​ទី​២​បន្ទាប់​ពី​ប្រទេស​កូរ៉េ ។ តារាចម្រៀង​សំនៀង​ក្រអួន​ស្រស់​សោភា កញ្ញា​បាន…

រាជធានី​ភ្នំពេញ​៖ តារាចម្រៀង​បាន មុនី​ល​ក្ខ័ ខណៈ​កាន់តែ​មាន​ប្រជាប្រិយភាព ពេល​នេះ​មានឱកាស​ចេញ​ទៅ​ច្រៀង​នៅ​បរទេស​សា​ជា​ថ្មី ។ នេះ​ជា​ដំណើរ​លើក​ទី​២​បន្ទាប់​ពី​ប្រទេស​កូរ៉េ ។

តារាចម្រៀង​សំនៀង​ក្រអួន​ស្រស់​សោភា កញ្ញា​បាន មុន្នី​ល័​ក្ខ ត្រូវ​បាន​ជ្រើសរើស​ជា​តារាចម្រៀង​តំណាង​ពី​កម្ពុជា​ដើម្បី​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ប្រគំ​តន្ត្រី​ទ្រង់ទ្រាយ​ធំ​មួយ​នៅ​ដើមខែ​សីហា​ខាង​មុខ​នេះ ។ នាង​ត្រូវ​គេ​រំពឹង​ថា​នឹង​លើកមុខ​មាត់​ជាតិ​ក្នុង​ព្រឹត្តិការណ៍​ប្រគំ​តន្ត្រី​នៅ​ប្រទេស​ថៃ​ដែល​មាន​បណ្តា​ប្រទេស​នៅ​តំបន់​អាស៊ាន​ទាំងអស់​ចូលរួម រួម​ទាំង​ប្រទេស​ចិន​ផង​ដែរ​។

កម្មវិធី​ប្រគំ​តន្ត្រី​នេះ​មានឈ្មោះ​ថា «​ការ​ប្រគំ​តន្ត្រី​មិត្តភាព​អាស៊ាន​ឆ្នាំ​២០១៩» រៀបចំ​ដោយ​វិទ្យុ​ថៃ នៅ​ក្រោម​នាយកដ្ឋាន​ទំនាក់ទំនង​សាធារណៈ​របស់​រដ្ឋាភិបាល ។ កម្មវិធី​នេះ​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៣ ខែសីហា ឆ្នាំ​២០១៩ នៅ​មហោស្រព Aksara King Power Building នៅ​ទីក្រុង​បាងកក​ប្រទេស​ថៃ ក្រោម​ការ​ចូលរួម​ពី​តារាចម្រៀង​ទាំង​១០​ប្រទេស​នៃ​តំបន់​អាស៊ាន និង​តារាចម្រៀង​ពី​ប្រទេស​ចិន ផង​ដែរ​។ កម្មវិធី​នេះ​នឹង​ផ្សាយ​ផ្ទាល់ និង​ចាក់​ផ្សាយ​នៅ​លើ​បណ្តាញ​សង្គម វិទ្យុ និង​ទូរទស្សន៍​NBT របស់​ថៃ ។

តារាចម្រៀង​បាន មុនី​ល័​ក្ខ និយាយ​ថា «​នាង​ខ្ញុំ​ពិតជា​រំភើប និង​មាន​មោទនភាព​សម្រាប់​ឱកាស​ទទួល​បានការ​អញ្ជើញ​ដ៏​មាន​កិត្តិយស​មួយ​នេះ ហើយ​ក៏​ស្ថិត​ក្នុង​នាម​ជា​តារាចម្រៀង​តំណាង​ពី​កម្ពុជា ។ នេះ​គឺជា​លើក​ទី​មួយ​ដែល​ទទួល​បាន​ឱកាស​មួយ​នេះ ហើយ​នាង​ខ្ញុំ​បាន​ត្រៀម​រួច​ជា​ស្រេច​ក្នុង​ការ​បង្ហាញ​សមត្ថភាព​ច្រៀង​នៅ​លើ​ឆាក​តន្ត្រី​ទ្រង់ទ្រាយ​ធំ​មួយ​នេះ​ដោយ​នាង​ខ្ញុំ​មាន​ទាំង​បទ​និពន្ធ​ថ្មី​ផ្ទាល់ខ្លួន ដែល​មាន​ខ្លឹមសារ​លើកទឹកចិត្ត​ស្ត្រី បទ​ចម្រៀង​រួម​គ្នា​ជាមួយ​តារាចម្រៀង​មក​ពី​ប្រទេស​នានា​ជាដើម​»​។
បាន មុនី​ល័​ក្ខ កំពុង​តែ​មមាញឹក​ហ្វឹកហាត់​បទ​ចម្រៀង​ទាំងនេះ​ដើម្បី​ប្រាកដ​ថា​ឲ្យ​សក្ដិ​សម​ទៅ​នឹង​កិត្តិយស​ដែល​ទទួល​បាន​ក្នុង​នាម​ជា​តំណាង​កម្ពុជា ។

តាម​ការ​គ្រោងទុក​បាន មុនី​លក្ខ នឹង​ចាក​ចេញពី​កម្ពុជា​នៅ​ថ្ងៃ​ទី​៣១​ខែកក្កដា ដើម្បី​ហាត់​សម​រួម​គ្នា​ជាមួយ​តារាចម្រៀង​ពី​បណ្តា​ប្រទេស​នានា មុន​ពេល​ព្រឹត្តិការណ៍​ប្រគំ​តន្ត្រី​ផ្ទាល់​បាន​មក​ដល់ ។ នាង​តាំង​ចិត្តនឹង​ធ្វើ​ឲ្យ​អស់ពី​សមត្ថភាព​ក្នុង​ការ​ហ្វឹកហាត់​ច្រៀង​បទ​ចម្រៀង​ផ្ទាល់ខ្លួន និង​បទ​ចម្រៀង​រួម​ជាមួយ​តារាចម្រៀង​ក្នុង​តំបន់ ហើយ​នាង​រំពឹង​ថា​នឹង​ទទួល​បាន​លទ្ធផល​ល្អ​ក្នុង​ព្រឹត្តិការណ៍​មួយ​នេះ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ