ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឥណ្ឌូ​ណេ​ស៊ី​បញ្ជូន​វ​កុងតឺន័រ​ផ្ទុក​កាក​សំណល់​​ទៅ​​ប្រទេសទាំង​២​​វិញ

4 ឆ្នាំ មុន

ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ៖ អ្នក​ទទួលខុសត្រូវ​ឥណ្ឌូ​ណេ​ស៊ី​ម្នាក់ រាយការណ៍​កាលពី​ថ្ងៃ​ទី​៣០​កក្កដា​ថា ឥណ្ឌូ​ណេ​ស៊ី​បាន​បញ្ជូន​ទៅ​កាន់​បារាំង​និង​ក្រុង​ហុងកុង​វិញ នូវ​កុងតឺន័រ​ផ្ទុក​កាក​សំណល់​ចំ​នួ​ន​៧​ដែល​នាំ​ចូល​មក​ដោយ​ខុសច្បាប់ ខណៈ​បណ្ដា​ប្រទេស​នៅ​អា​ស៊ី​អាគ្នេយ៍ បាន​បង្កើន​សម្មភាព​បែប​នោះ ដើម្បី​កុំ​ឲ្យ​ប្រទេស​ពួក​គេ​ក្លាយជា​ធុងសម្រាម​របស់​បណ្ដា​ប្រទេស​អ្នកមាន​។ យោង​តាម​អាជ្ញាធរ​គយ​នៃ​កោះ​បា​តាម…

ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ៖ អ្នក​ទទួលខុសត្រូវ​ឥណ្ឌូ​ណេ​ស៊ី​ម្នាក់ រាយការណ៍​កាលពី​ថ្ងៃ​ទី​៣០​កក្កដា​ថា ឥណ្ឌូ​ណេ​ស៊ី​បាន​បញ្ជូន​ទៅ​កាន់​បារាំង​និង​ក្រុង​ហុងកុង​វិញ នូវ​កុងតឺន័រ​ផ្ទុក​កាក​សំណល់​ចំ​នួ​ន​៧​ដែល​នាំ​ចូល​មក​ដោយ​ខុសច្បាប់ ខណៈ​បណ្ដា​ប្រទេស​នៅ​អា​ស៊ី​អាគ្នេយ៍ បាន​បង្កើន​សម្មភាព​បែប​នោះ ដើម្បី​កុំ​ឲ្យ​ប្រទេស​ពួក​គេ​ក្លាយជា​ធុងសម្រាម​របស់​បណ្ដា​ប្រទេស​អ្នកមាន​។

យោង​តាម​អាជ្ញាធរ​គយ​នៃ​កោះ​បា​តាម ស្ថិត​នៅ​ទល់មុខ​និង​សិង្ហ​បុរី​ថា កុងតឺន័រ​ទាំងនេះ​ផ្ទុក ពេញ​ដោយ​កាក​សំណល់​ផ្ទះបាយ កាក​សំណល់​ប្លា​ស្ទិ​ក​និង​របស់របរ​គ្រោះថ្នាក់​នានា ដោយ​រំលោភ​បំពាន​បែបបទ​នៃ​ការ​នាំ​ចូល​។ កុងតឺន័រ​ទាំងនេះ​បញ្ជូន​ចេញ​វិញ​នា​ថ្ងៃ​ទី​២៩​កក្កដា ដោយ​កុងតឺន័រ​៥​បញ្ជូន​ឆ្ពោះទៅ​កាន់​ក្រុង​ហុងកុង​និង​២​ទៀត​បញ្ជូន​ទៅ​បារាំង​។

ម្យ៉ាងទៀត​អាជ្ញាធរ​រង់ចាំ​ការ​អនុញ្ញាត​បញ្ជូន​បក​ទៅ​កាន់​កន្លែង​ដើម​វិញ នូវ​កុងតឺន័រ​៤២​ទៀត​ដែល​ផ្ទុក​កាក​សំណល់​ដែរ ទៅ​កាន់​សហរដ្ឋអាមេរិក អូស្ត្រាលី​និង​អា​ល្លឺ​ម៉​ង់​។ កាលពី​ឆ្នាំ​២០១៨​ចិន​បាន​សម្រេច​ឈប់​នាំ​ចូល​កាក​សំណល់​ប្លា​ស្ទិ​កមក​ពី​ពិភពលោក​ទាំងមូល ដែល​នាំ​ឲ្យ​មាន​ភាព​ច្របូកច្របល់​លើ​ទីផ្សារ​កែ​ច្នៃ​សម្រាម ហើយ​បង្ខំ​ឲ្យ​បណ្ដា​ប្រទេស​រីក​ចម្រើន ស្វែងរក​គោលដៅ​ថ្មី​ៗ​សម្រាប់​កាក​សំណល់​របស់​ពួក​គេ​។

ចាប់តាំងពី​ពេល​នោះ​មក​កាក​សំណល់​ក្នុង​បរិមាណ​ដ៏​ច្រើន ត្រូវ​បាន​បញ្ជូន​មក​កាន់​អា​ស៊ី​អាគ្នេយ៍ ជា​កន្លែង​សមត្ត​ភាព​កែ​ចៃ្ន​មាន​កម្រិត​។ កាលពីដើម​ខែកក្កដា​ក្រុង​ហ្សា​ការ​តា បញ្ជូន​កុងតឺន័រ​កាក​សំណល់​៨​ទៅ​អូស្ត្រាលី​វិញ​។ ឥណ្ឌូ​ណេ​ស៊ីបញ្ជូន​រួច​ហើយ​កាលពី​ខែមិថុនា នូវ​កុងតឺន័រ​កាក​សំណល់​៥​ទៅ​កាន់​អា​មេ​រិ​ក​វិញ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ