ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធាន​ក្លិប​ទ័ព​ពិសេស​ឆត្រយោង​អំពាវ​នាវ​​​ជួយ​លើក​ស្ទួយ​អ្នក​​ប្រដាល់​ទម្ងន់​ធ្ងន់​ផង

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កាលពី​ពេល​ថ្មី​ៗ​នេះ លោក ហង្ស ស៊ឺ​ន ប្រធាន​ក្លិប​ប្រដាល់​ទ័ព​ពិសេស​ឆត្រយោង​៩១១ បាន​អំពាវនាវ​តាម​គេហទំព័រ​របស់​ខ្លួន​ទៅ​ដល់​គ្រប់​បណ្ដា​ស្ថានីយទូរទស្សន៍​ទាំងអស់​ដែល​មាន​សង្វៀន​ប្រដាល់ សូម​ជួយ​ចាប់​គូ​ឱ្យ​អ្នក​ប្រដាល់​ជើង​ចាស់​និង​ជើង​ថ្មី​ដែល​មាន​ទម្ងន់​ធ្ងន់​បាន​ឡើង​សង្វៀន​ប្រកួត​ផង​។ តាម​ការ​កត់សម្គាល់…

រាជធានី​ភ្នំពេញ ៖ កាលពី​ពេល​ថ្មី​ៗ​នេះ លោក ហង្ស ស៊ឺ​ន ប្រធាន​ក្លិប​ប្រដាល់​ទ័ព​ពិសេស​ឆត្រយោង​៩១១ បាន​អំពាវនាវ​តាម​គេហទំព័រ​របស់​ខ្លួន​ទៅ​ដល់​គ្រប់​បណ្ដា​ស្ថានីយទូរទស្សន៍​ទាំងអស់​ដែល​មាន​សង្វៀន​ប្រដាល់ សូម​ជួយ​ចាប់​គូ​ឱ្យ​អ្នក​ប្រដាល់​ជើង​ចាស់​និង​ជើង​ថ្មី​ដែល​មាន​ទម្ងន់​ធ្ងន់​បាន​ឡើង​សង្វៀន​ប្រកួត​ផង​។

តាម​ការ​កត់សម្គាល់ អ្នក​ប្រដាល់​ដែល​មាន​ទម្ងន់​ចាប់ពី​៨០​គីឡូក្រាម​ឡើង​ទៅ រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មកនេះ មិនសូវ​ឃើញ​ស្ថានីយ​ទូរទស្សន៍​ណា​អើពើ​ចាប់​គូ​ឱ្យ​បាន​ប្រកួត​នឹង​គេ​ទេ ។ ភាគច្រើន​គេ​និយម​ចាប់​គូ​កីឡាករ​ដែល​មាន​ទម្ងន់​ចាប់ពី​៦៨​គីឡូក្រាម​ចុះ​ក្រោម​ប៉ុណ្ណោះ រីឯ​កីឡាករ​ដែល​មាន​ទម្ងន់​ធ្ងន់​ដូច​ជា​ព្រំ សំណាង និង​កីឡាករ អ៊ុ​ង វិ​រៈ រួម​ទាំង​កីឡាករ​ផ្សេង​ទៀត​ដែល​មាន​ទម្ងន់​ប្រហាក់ប្រហែល​គ្នា
នេះ​ស្ទើរតែ​ដាច់​អាជីព​ទៅ​ហើយ ។ ចំពោះ​បញ្ហា​នេះ​សហព័ន្ធ​កីឡាប្រដាល់​កម្ពុជា​ក៏​គួរតែ​រក​វិធី​ដោះ​ស្រាយ​ផង​ដែរ​។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ លោក​ម៉ា ស៊ី​ថេ​ត អ្នកគ្រប់គ្រង​កម្មវិធី​ប្រកួត​របស់​បណ្ដាញ​ស្ថានីយ ទូរទស្សន៍​ស៊ី​ធី​អិន បាន​លើក​ឡើង​ថា កន្លង​មក​លោក​ក៏​ធ្លាប់​គិតគូរ​ដល់​រឿង​នេះ​ដែរ ប៉ុន្តែ​បញ្ហា​សំខាន់​គឺ​ខាង​កីឡាករ​ខ្លួនឯង​ទៅ​វិញ​ទេ ដែល​មិន​ព្រម​ជួយ​ខ្លួនឯង ដោយ​ភាគច្រើន​ពួក​គេ​រក្សា​ទម្ងន់​អត់​បាន ។ ម្យ៉ាងវិញទៀត បើសិនជា​ពួក​គាត់​រក្សា​បាន​ត្រឹម​ទម្ងន់​៧៥​គីឡូក្រាម​វា​មិន​អី​ទេ តែ​នេះ​ទម្ងន់​របស់​ពួក​គេ​ឡើង​រហូត​ដល់​ទៅ​ជាង​៨០​គីឡូក្រាម​ទៅ​ហើយ​។

លោក​បន្ត​ថា ចំពោះ​ភាគី​ខាង​ថៃ​វិញ​កាលណា​ទម្ងន់​របស់​គេ​ឡើង​ដល់​ចំណុច​នេះ​ហើយ​គេ​មិន​ប្រកួត​ទៀត​ទេ ។ កន្លង​មក​លោក​ធ្លាប់​រៀបចំ​ឱ្យ​មានការ​ប្រកួត​ប្រភេទ​ទម្ងន់​បែប​នេះ​មែន តែ​ខាង​ថៃ​ដែល​គេ​មក​ប្រកួត​ភាគច្រើន​គឺជា​គ្រូបង្ហាត់​ទាំងអស់ ។ កីឡាករ ព្រំ សំណាង ធ្លាប់​សុំ​ភាគី​ខាង​ថៃ​ឱ្យ​ប្រកួត​ជាមួយ​គេ តែ​នៅ​ពេល​បាន​ប្រកួត​ហើយ ខាងយើង​ច្រើន​តែ​វាយ​សម្លាប់​គេ​មិន​ព្រម​ប្រកួត​ឱ្យ​ល្អមើល​នោះ​ទេ ។ ទោះជា​យ៉ាងណា​លោក​គិត​ថា វា​ជា​រឿង​មួយ​ដែល​ពិបាក​បន្តិច​ហើយ បើ​ប្រកួត​ជាមួយ​ខ្មែរ​គ្នា​ឯង​កីឡាករ​មាន​តិច ហើយ​បើ​ហៅ​កីឡាករ​ពី​ក្រៅប្រទេស​មក​ប្រកួត​គេ​មិន​ចង់​មក​ប្រកួត​ទេ ។

ដូច​ការ​បញ្ជាក់​ខាងលើ​អ​ញ្ចឹ​ង ខាង​ថៃ​អ្នក​ដែល មាន​ទម្ងន់​ធ្ងន់​បែប​នេះ​ភាគច្រើន​គេ​ធ្វើ​ជា​គ្រូ បង្ហាត់​អស់ហើយ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ