ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាតុកម្ម​នៅ​មុខ​តុលាការ​ ​ខណៈ​បាតុករ​៤៤​នាក់​ជាប់ចោទ

4 ឆ្នាំ មុន

ក្រុង​ហុងកុង ៖ ការ​ប៉ះទង្គិច​គ្នា​ថ្មី​កើត​មាន​កាលពី​យប់​ថ្ងៃ​ទី​៣០​កក្កដា នៅ​ក្រុង​ហុងកុង រវាង​ប៉ូលិស​និង​បាតុករ​ជា​ច្រើន​រយ​នាក់ បន្ទាប់​ពី​មនុស្ស​៤៤​នាក់​ត្រូវ​ជាប់​ការ​ចោទប្រកាន់​ក្រោយ​ផ្ទុះ​អំពើ​ហិង្សា​នានា​។ ពួក​អ្នក​ទាំងនោះ​ទទួល​ការ​ចោទប្រកាន់​ពី​បទ​ចូលរួម​ក្នុង​ការ​បះបោរ ជា​ការ​ចោទប្រកាន់​ដែល​អាច​មានទោស​ជាប់គុក​រហូត​ដល់​១០​ឆ្នាំ​។ រួច​នា​ថ្ងៃ​ទី​៣១​កក្កដា មាន​បាតុករ​ច្រើន​នាក់​ប្រមូលផ្ដុំ​គ្នា​នៅ​មុខ​តុលាការ…

ក្រុង​ហុងកុង ៖ ការ​ប៉ះទង្គិច​គ្នា​ថ្មី​កើត​មាន​កាលពី​យប់​ថ្ងៃ​ទី​៣០​កក្កដា នៅ​ក្រុង​ហុងកុង រវាង​ប៉ូលិស​និង​បាតុករ​ជា​ច្រើន​រយ​នាក់ បន្ទាប់​ពី​មនុស្ស​៤៤​នាក់​ត្រូវ​ជាប់​ការ​ចោទប្រកាន់​ក្រោយ​ផ្ទុះ​អំពើ​ហិង្សា​នានា​។ ពួក​អ្នក​ទាំងនោះ​ទទួល​ការ​ចោទប្រកាន់​ពី​បទ​ចូលរួម​ក្នុង​ការ​បះបោរ ជា​ការ​ចោទប្រកាន់​ដែល​អាច​មានទោស​ជាប់គុក​រហូត​ដល់​១០​ឆ្នាំ​។ រួច​នា​ថ្ងៃ​ទី​៣១​កក្កដា មាន​បាតុករ​ច្រើន​នាក់​ប្រមូលផ្ដុំ​គ្នា​នៅ​មុខ​តុលាការ ប្រឆាំង​ការ​ចោទប្រកាន់​បាតុករ​ទាំង​៤៤​នាក់​នោះ​។

ក្រុង​ហុងកុង​ជួប​ប្រទះ​នឹង​វិបត្តិ​ដ៏​អាក្រក់​នៃ​ប្រវត្តិសាស្ត្រ​របស់​ខ្លួន ជាមួយ​បាតុកម្ម​ធំ​ៗ​ចាប់តាំងពី​ថ្ងៃ​ទី​៩​មិថុនា​មក ប្រឆាំង​រដ្ឋាភិបាល​ស្និទ្ធ​ក្រុង​ប៉េ​កាំ​ង ហើយ​មានការ​ប៉ះទង្គិច​គ្នា​នានា រវាង​ពួក​បាតុករ​រ៉ា​ឌី​កាល់​និង​ប៉ូលិស​។ កាលពី​យប់​ថ្ងៃ​ទី​៣០​កក្កដា​កងកម្លាំង​ប៉ូលិស បាន​ប្រើ​ឧស្ម័ន​ម្រេច ប្រឆាំង​បាតុករ​ច្រើន​រយ​នាក់​ដែល​ប្រមូលផ្ដុំ​គ្នា នៅ​មុខ​ការិយាល័យ​ប៉ូលិស​នៃ​សង្កាត់​KWAI CHUNG​។ ប៉ូលិស​ប្រដាប់​ដោយ​ដំបង​និង​ខែល​ការពារ បាន​លើក​ចេញពី​ទីតាំង​ប៉ូលិស​នោះ​ប៉ុនប៉ង​បំបែកពួក​គេ ដែល​តបត​វិញ​ដោយ​គប់​ដប​និង​ឆ័​ត្រ​។

ការ​ប៉ះទង្គិច​គ្នា​ដ៏​ខ្លាំង​កើត​មាន​កាលពី​ថ្ងៃ​ទី​២៨​កក្កដា​នៅ​ជិត​ការិយាល័យ​ទំនាក់ទំនង​ចិន តំណាង​ឲ្យ​អាជ្ញាធរ​ចិន​ក្នុង​ដែនដី​ហុងកុង​។ បាតុករ​៤៩​នាក់​បាន​ត្រូវ​ចាប់ខ្លួន ក្នុង​នោះ​៤៤​នាក់​ទទួល​ការ​ចោទប្រកាន់​កាលពី​ថ្ងៃ​ទី​៣០​កក្កដា ពី​បទ​ចូលរួម​ក្នុង​ការ​បះបោរ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ