ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្លាំង​បាត់​! បង្ខំ​ឱ្យ​ហូប​សាច់​ឆ្កែ គេ​មិន​ព្រម ដេញ​សម្លា.ប់​ផ្តាច់ជីវិត

4 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ទាស់​ពាក្យ​សម្តី​គ្នា​ក្នុង​វង់​ផឹកស៊ី​រឿង​បង្ខំ​ឱ្យ​ផឹកស្រា​បៀរ និង​ហូប​សាច់​ឆ្កែ តែ​ជន​រង​គ្រោះ​មិន​ព្រម ទើប​ធ្វើ​ឱ្យ​ជនសង្ស័យ​ខឹង​ដេញ​កាប់​ជន​រង​គ្រោះ បណ្តាល​ឱ្យ​ស្លាប់​នៅ​ចម្ងាយ​ប្រមាណ​១០០​ម៉ែត្រ​ពី​កន្លែង​ផឹកស៊ី ហើយ​ជនសង្ស័យ​បាន​រត់គេច​ខ្លួន​បាត់ បន្ទាប់​ពី​កើតហេតុ​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​តែ​អ្នក​ផឹកស៊ី​ចំនួន​២​នាក់​ផ្សេង​ទៀត​យក​ទៅ​សួរនាំ ។…

ខេត្តកំពង់ឆ្នាំង ៖ ទាស់​ពាក្យ​សម្តី​គ្នា​ក្នុង​វង់​ផឹកស៊ី​រឿង​បង្ខំ​ឱ្យ​ផឹកស្រា​បៀរ និង​ហូប​សាច់​ឆ្កែ តែ​ជន​រង​គ្រោះ​មិន​ព្រម ទើប​ធ្វើ​ឱ្យ​ជនសង្ស័យ​ខឹង​ដេញ​កាប់​ជន​រង​គ្រោះ បណ្តាល​ឱ្យ​ស្លាប់​នៅ​ចម្ងាយ​ប្រមាណ​១០០​ម៉ែត្រ​ពី​កន្លែង​ផឹកស៊ី ហើយ​ជនសង្ស័យ​បាន​រត់គេច​ខ្លួន​បាត់ បន្ទាប់​ពី​កើតហេតុ​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​តែ​អ្នក​ផឹកស៊ី​ចំនួន​២​នាក់​ផ្សេង​ទៀត​យក​ទៅ​សួរនាំ ។

ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​យប់​ថ្ងៃ​ទី​៣០ ខែកក្កដា ឆ្នាំ​២០១៩ នៅ​ក្នុង​ឃុំ​សំបុក​ក្រៀល ឃុំ​ក្រាំង​ល្វា ស្រុក​សាមគ្គី​មាន​ជ័យ ។

បុរស​មួយ​ក្រុម​ខាងលើ ក្នុង​នោះ ១-​ឈ្មោះ គក់ ខ្លី ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មុខរបរ​កសិករ ជា​ជន​ដៃដល់ បាន​រត់គេច​ខ្លួន​បាត់ ២-​ឈ្មោះ​ឈួ​ន ថន ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ មុខរបរ​កសិករ ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន ៣-​ឈ្មោះ​តន រឺ​ន ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មុខរបរ​កសិករ ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន និង​៤-​ឈ្មោះ អ៊ុ​ន ឈី ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ ជា​កសិករ បាន​ស្លាប់ ។ អ្នក​ទាំង​៤​រស់នៅ​ក្នុងភូមិ​ឃុំ​កើតហេតុ​ខាងលើ ។

តាម​ប្រភព​ពី​សមត្ថកិច្ច​ចុះ​ពិនិត្យ​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ នៅផ្ទះ​របស់​ជន​ដៃដល់​ឈ្មោះ​គក់ ខ្លី បាន​ជុំ​គ្នា​ផឹកស៊ី​ជាមួយ​ឈ្មោះ​ឈួ​ន ថន និង​ឈ្មោះ​តន រឺ​ន ដោយ​នាំ​គ្នា​ផឹកស្រា​ថ្នាំ​អស់​មួយ​លី​ត្រ បន្ទាប់​មក​ក៏​ទិញ​ស្រា​បៀរ​១​កេស និង​សាច់​ឆ្កែ យក​មក​ផឹក​បន្ត​ទៀត លុះ​ពេល​ត្រឡប់​មក​ពី​ទិញ​វិញ ក៏​បាន​បបួល​ជន​រង​គ្រោះ​មក​ផឹក​ជាមួយ ។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា បន្ទាប់​មក​ជន​ដៃដល់​បាន​បង្ខំ​ជន​រង​គ្រោះ​ឲ្យ​ផឹកស្រា​បៀរ និង​ហូប​សាច់​ឆ្កែ តែ​ជន​រង​គ្រោះ​មិន​ព្រម សុខចិត្ត​ផឹកស្រា​ថ្នាំ​វិញ ជា​ហេតុ​ធ្វើ​អោយ​ជន​ដៃដល់​មានការ​ខឹងសម្បា ហើយ​ក៏​បាន​ទាស់​ពាក្យ​សំដី​គ្នា ស្រាប់តែ​ជន​ដៃដល់​ស្ទុះ​ទៅ​ទាញ​យក​កាំបិត​ផ្គាក់​មក​កាប់​ចំ​គល់​ថ្គាម​ជន​រង​គ្រោះ បណ្ដាល​ឲ្យ​រង​របួសធ្ងន់ ពេល​នោះ​ជន​រង​គ្រោះ​បាន​ព្យាយាម​រត់គេច​បាន​ចំងាយ​ប្រមាណ​១០០​ម៉ែត្រ ក៏​ត្រូវ​ជន​ដៃដល់​រត់​ដេញ​តាម​កាប់ បណ្ដាល​ឱ្យ​ជន​រង​គ្រោះ​ស្លាប់​នៅ​តាម​ផ្លូវ​តែ​ម្ដង ។ បន្ទាប់​ពី​កើតហេតុ ជន​ដៃដល់​បាន​រត់គេច​ខ្លួន​បាត់ ចំណែក​អ្នក​ផឹកស៊ី​ជាមួយ​គ្នា​២​នាក់​ទៀត ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ដើម្បី​យក​ទៅ​ធ្វើការ​សាកសួរ​ផង​ដែរ ។ ព័ត៌មាន​លម្អិត​នឹង​មាន​ផ្សាយ​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ