ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹងអត់ថា មនុស្ស​ស្រី​ដែល​មិន​ធ្លាប់​រួម​ភេទ​សោះ អាច​នឹង​កើតរឿង​ទាំងនេះ​ (18+)

4 ឆ្នាំ មុន

បើ​យើង​និយាយ​ដល់​ការ​រួម​ភេទ វា​ពិតជា​មាន​មនុស្ស​ជា​ច្រើន​បាន​អនុវត្ត​វា​រួច​ទៅ​ហើយ ដោយសារ​តែ​វា​ធ្វើ​ឲ្យ​មនុ​ស្សមានភាព​រីករាយ ដោយ​ពួក​គេ​អាច​នឹង​ធ្វើ​ដោយ​ម្នាក់ឯង​ផង ឬ​មាន​ដៃគូ​ផង​។​ ទោះ​បីជា​យ៉ាង​ណា​ក៏​ដោយ ការ​ដែល​មាន​ភាព​សកម្ម​ខាង​ផ្លូវភេទ ក្រៅពី​ជួយ​ឲ្យ​មាន​សុខភាព​ល្អ និង​ជីវិត​ពោរពេញ​ទៅ​ដោយ​ភាព​រីករាយ វា​ក៏​មាន​អត្ថប្រយោជន៍​ផ្សេង​ៗ​ទៀត​ជា​ច្រើន​ដែរ​ដូច​ជា​…

បើ​យើង​និយាយ​ដល់​ការ​រួម​ភេទ វា​ពិតជា​មាន​មនុស្ស​ជា​ច្រើន​បាន​អនុវត្ត​វា​រួច​ទៅ​ហើយ ដោយសារ​តែ​វា​ធ្វើ​ឲ្យ​មនុ​ស្សមានភាព​រីករាយ ដោយ​ពួក​គេ​អាច​នឹង​ធ្វើ​ដោយ​ម្នាក់ឯង​ផង ឬ​មាន​ដៃគូ​ផង​។​ ទោះ​បីជា​យ៉ាង​ណា​ក៏​ដោយ ការ​ដែល​មាន​ភាព​សកម្ម​ខាង​ផ្លូវភេទ ក្រៅពី​ជួយ​ឲ្យ​មាន​សុខភាព​ល្អ និង​ជីវិត​ពោរពេញ​ទៅ​ដោយ​ភាព​រីករាយ វា​ក៏​មាន​អត្ថប្រយោជន៍​ផ្សេង​ៗ​ទៀត​ជា​ច្រើន​ដែរ​ដូច​ជា​ ៖

១- បន្ថយ​ស្ត្រេ​ស
២- បញ្ចុះ​សម្ពាធ​ឈាម
៣- បង្កើន​មុខងារ​ប្រព័ន្ធ​ភាពស៊ាំ
៤- បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​គាំងបេះដូង ឬ​ដាច់​សរសៃឈាម​ខួរក្បាល
៥- ជួយ​រំលាយ​ជាតិ​ខ្លាញ់
៦- មាន​អារម្មណ៍​ថា ជីវិត​មាន​សុភមង្គល​ខ្លាំង និង​រីករាយ​។

ទោះបីជា​យ៉ាងណា​ក៏​ដោយ មិនមែន​ស្ត្រី​គ្រប់​រូប​អាច​នឹង​មានជីវិត​ពោរពេញ​ទៅ​ដោយ​ភាព​សកម្ម​ខាង​ផ្លូវ​ភេទ​នោះ​ទេ​។ ពេល​ខ្លះ ជីវិត​គេ​បែរជា​នៅ​ឆ្ងាយ​ពី​ការ​រួម​ភេទ​ទៅ​វិញ​។ រឿង​នេះ​អាច​ដោយសារ​តែ​ពួក​គេ​មិន​មាន​ពេលវេលា​គ្រប់​គ្រប់គ្រាន់ មិន​មាន​អារម្មណ៍ មិន​អា​ចរក​ដៃគូ​ដែល​ស័ក្តិសម ឬ​ទាក់ទង​នឹង​ជំនឿ​សាសនា និង​ទំនៀមទម្លាប់​ជាដើម​។ ថ្វីបើ​ហេតុផល​នាំ​ឲ្យ​មិន​អាច​រួម​ភេទ​បាន​មាន​ខ្លះ​អាច​ទទួលយក​បាន និង​ខ្លះ​មិន​អាច​ក៏​ដោយ តែ​វា​នឹង​អាច​ធ្វើ​ឲ្យ​មានរឿង​មួយ​ចំនួន​កើតឡើង​លើ​ទ្វារមាស​របស់​ស្ត្រី​នៅ​ពេល ពួក​គេ​មិន​បាន​រួម​ភេទ​សោះ ឬ​ឈប់​រួម​ភេទ​តែ​ម្តង​។

១- សម្រាប់​ស្ត្រី​ដែល​រួម​ភេទ​ជា​លើក​ដំបូង តែងតែមាន​អារម្មណ៍​មិន​ស្រួល ឬ​ឈឺចាប់​ខ្លាំង ប៉ុន្តែ​នៅ​ពេល​ពួក​គេ​ខាន​រួម​ភេទ​យូរ​នោះ វា​ក៏​មាន​អារម្មណ៍​បែប​នេះ​ម្តងទៀត​ដែរ ដោយសារ​តែ​សាច់ដុំ​ក្នុង​ទ្វារមាស​គាំង​រឹង​ជាប់​។

២ក្រោយ​ពី​ទ្វារមាស​មិន​បាន​រួម​ភេទ​រយៈពេល​យូរ​មក សាច់ដុំ​ក្នុង​ទ្វារមាស​ចាប់ផ្តើម​កន្ត្រាក់ និង​រួម​តូច​ជាង​មុន​រហូត​សឹងតែ​មិន​អាច​ដាក់​ម្រាមដៃ​ចូល​ទៀត​ផង​។

៣-ក្រោយ​ពី​តម​ការ​រួម​ភេទ​រយៈពេល​យូរ​រួច​មក ចំណង់​ផ្លូវភេទ​អ្នក​ក៏​នឹង​បាត់បង់​ទៅ​តាម​គ្នា​ផង​ដែរ​។

៤-ទ្វារមាស​ទៅ​ជា​ស្វិត​វិញ ដែល​រឿង​នេះ​ភាគច្រើន​កើតឡើង​លើ​ស្ត្រី​ដែល​ជិត​រ៉ាំ​ង​រដូវ និង​មានកូន​គ្រប់​គ្រាន់ ព្រមទាំង​លែង​គិត​អំពី​ការ​រួម​ភេទ​បន្ត​ទៀត (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ