ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មក​ដឹង​បន្ត​មន្ត្រី​សុរិយោដី​ពោធិ៍សាត់​…​សម្រេច​ចោទ​៣​ករណី

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក គុ​ជ គឹ​ម​ឡុ​ង ព្រះរាជអាជ្ញា​រង និង​ជា​អ្នកនាំពាក្យ​នៃ​អយ្យការ​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ថ្លែង​ នា​រសៀល​ថ្ងៃ​ទី​៣១ កក្កដា នេះ​ថា…

រាជធានី​ភ្នំពេញ ៖ លោក គុ​ជ គឹ​ម​ឡុ​ង ព្រះរាជអាជ្ញា​រង និង​ជា​អ្នកនាំពាក្យ​នៃ​អយ្យការ​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ថ្លែង​ នា​រសៀល​ថ្ងៃ​ទី​៣១ កក្កដា នេះ​ថា សំណុំរឿង​ប្រធាន​ ​អនុ​ប្រ​ធា​ន និង​មន្ត្រី​ច្រក​-ចេញចូល​តែ​មួយ​ខេត្តពោធិ៍សាត់ ដែល​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយចាប់​បញ្ជូន​មក​ឲ្យ​តំណាង​អយ្យការ​សាលា ដំបូង​​រាជធានី​ភ្នំពេញ​បើក​ការ​ស៊ើបសួរ មក​ដល់​ពេល​នេះគឺ​បាន​​ចប់​ហើយ ហើយ​បាន​ចោទប្រកាន់​ជន​ជាប់​សង្ស័យ​ទាំង​៣​នាក់នេះ ពី​បទ​​​វិ​តិ​ក្រម​រំលោភ​អំណាច និង​បទ​​​សំអាត​ប្រាក់…។

លោក​បន្ត​ថា ក្រោយ​តំណាង​អយ្យការ​ចោទប្រកាន់​ជា​ផ្លូវការ​ហើយ សំណុំរឿង​ត្រូវ​បាន​ចាត់​បញ្ជូន​ទៅ​ខាង​ចៅក្រម​ស៊ើបសួរ ដើម្បី​សម្រេច​ឃុំខ្លួន​ជនសង្ស័យ​ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន ។ សូមបញ្ជាក់ថា ជន សង្ស័យ ១-​ឈ្មោះ លៀម ប៊ុ​ន​រឿ​ន ប្រធាន​មន្ទីរ​សូ​រិ​យោ​ដី​ខេត្ត ២-ឈ្មោះ ជាង វុ​ទ្ធី អនុប្រធាន​មន្ទីរ​សុរិ​យោ​ដី​ខេត្ត និង​៣-​ឈ្មោះ តែ ប៊ុ​ន​ថេ​ង មន្ត្រី​ច្រក​ចេញចូល​តែ​មួយ នៃ​មន្ទីរ​សុរិ​យោ​ដី​ខេត្តពោធិ៍សាត់ ។

គួរ​បញ្ជាក់​ថា ជនសង្ស័យ​​២​នាក់ ត្រូវ​បាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ត្រូវ​បាន​ឃាត់ ខ្លួន​នៅ​ក្នុង​អាហារ​ដ្ឋា​ន​មួយ​កន្លែង​យីហោ «​មហាលាភ​» ស្ថិត​ក្នុងភូមិ​ពាល​ញែក​១ សង្កាត់​ផ្ទះ​ព្រៃ ក្រុង​-​ខេត្តពោធិ៍សាត់ ។ ដោយឡែក​មន្ដ្រី នៃ​មន្ទីរ​រៀបចំ​ដែនដី​នគរ​រូប​នី​យ​កម្ម សំណង់ និង​សុរិយោដី ខេត្តពោធិ៍សាត់​ម្នាក់​ទៀត ត្រូវ​បាន​ឃាត់ខ្លួន​នៅ​ក្នុង​អង្គភាព​តែ​ម្តង កាលពី​វេលា​ម៉ោងជាង​៨​ព្រឹក​ថ្ងៃ​ទី​២៧ ខែកក្កដា ឆ្នាំ​២០១៩ ។

ក្រោយ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​៣​នាក់​ត្រូវ​បាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​នាំ​មក​កាន់​រាជធានី​ភ្នំពេញ រហូត​ដល់​រសៀល​ថ្ងៃ​ទី ៣០ ខែកក្កដា ជនសង្ស័យ​ត្រូវ​បាន​កម្លាំង​អង្គភាព​ប្រឆាំង​អំពើ​ពុក រលួយ​បញ្ជូន​មក​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​សាកសួរ និង​ចោទប្រកាន់​ជា​ផ្លូវ​ការណ៍​នេះ ។

អង្គហេតុនៃ​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​៣​នាក់ គឺ​ជនសង្ស័យ​បាន​ប្រើប្រាស់​អំណាច​ប្រព្រឹត្ត​បទល្មើស​ជា​ប្រពន្ធ ឃុបឃិត​គ្នា​ទារប្រាក់​ចំនួន​១០ម៉ឺន​ដុល្លា​អា​មេ​រិ​ក​ពី​ម្ចាស់​គំរោង ជា​ថ្នូ​និង​ការ​ស្នើ​សុំ​ច្បាប់​សាងសង់​រោងចក្រ​នៅ​មួយ​កន្លែង​នៅ​លើ​ទឹកដី​ខេត្តពោធិសាត់ ។​

ជនសង្ស័យ​ត្រូវ​បាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​(ACU) ឃាត់ខ្លួន​ជាក់ស្តែង នៅ​ភោជនីយដ្ឋាន​មួយ
​ក្នុង​ក្រុង​ពោធិ៍សាត់ ខណៈ​ពួក​គេ​បាន និង​កំពុង​ជួបជុំ​គ្នា​ទទួលយក​ប្រាក់​កក់​៥ ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​ពី​ម្ចាស់​គំរោង ។ (សម្រួលដោយ៖ ស្រីណា​)

អត្ថបទសរសេរ ដោយ