ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រភព​នៃ​ប្រូតេអុីន​ល្អ​បំផុត​សម្រាប់​សុខ​ភាព​​បេះដូង​

4 ឆ្នាំ មុន

បេះដូង ជា​សរីរាង្គ​ដ៏​សំខាន់​មួយ​ក្នុង​រាង​កាយ​ដែល​ត្រូវការ​ការ​មើលថែ​និង​យកចិត្តទុកដាក់​ជា​ពិសេស ដើម្បី​​រក្សា​បាន​នូវ​សុខភាព​ល្អ​ធ្វើ​ឲ្យ​អ្នកមាន​អាយុ​វែង ឬរ​ស់បាន​យូរ​។​ហើយ​ប្រូតេអុីន គឺ​សំខាន់​ណាស់​សម្រាប់​រក្សា​បេះដូង​មាន​សុខភាព​ល្អ​។ ទោះជា​យ៉ាងណា​ភាគច្រើន​នៃ​ពួក​យើង​ប្រហែលជា​មិន​ធ្លាប់​ដឹង​ទេ​ថា​តើ​ប្រភព​នៃ​ប្រូតេអុីន​ដែល​ប្រសើរ​បំផុត​ចំពោះ​បេះដូង​មាន​អ្វីខ្លះ? ប៉ុន្តែ​កុំ​បារម្ភ​! ថ្ងៃនេះ​វេ​ប​សាយ​សុខ​ភាព Health.com.kh នឹង​បង្ហាញ​ឱ្យ​ដឹង​ប្រភព​ដ៏​ល្អ​នៃ​ប្រូតេអុីន…

បេះដូង ជា​សរីរាង្គ​ដ៏​សំខាន់​មួយ​ក្នុង​រាង​កាយ​ដែល​ត្រូវការ​ការ​មើលថែ​និង​យកចិត្តទុកដាក់​ជា​ពិសេស ដើម្បី​​រក្សា​បាន​នូវ​សុខភាព​ល្អ​ធ្វើ​ឲ្យ​អ្នកមាន​អាយុ​វែង ឬរ​ស់បាន​យូរ​។​ហើយ​ប្រូតេអុីន គឺ​សំខាន់​ណាស់​សម្រាប់​រក្សា​បេះដូង​មាន​សុខភាព​ល្អ​។ ទោះជា​យ៉ាងណា​ភាគច្រើន​នៃ​ពួក​យើង​ប្រហែលជា​មិន​ធ្លាប់​ដឹង​ទេ​ថា​តើ​ប្រភព​នៃ​ប្រូតេអុីន​ដែល​ប្រសើរ​បំផុត​ចំពោះ​បេះដូង​មាន​អ្វីខ្លះ? ប៉ុន្តែ​កុំ​បារម្ភ​! ថ្ងៃនេះ​វេ​ប​សាយ​សុខ​ភាព Health.com.kh នឹង​បង្ហាញ​ឱ្យ​ដឹង​ប្រភព​ដ៏​ល្អ​នៃ​ប្រូតេអុីន ៖

១. ត្រី ៖ ក្រៅពី​ផ្ដល់​អោយ​រាង​កាយ​នូវ​បរិមាណ​ប្រូតេអុីន​ចាំបាច់​ហើយ​នោះ ត្រី​ក៏​ជួយ​កាត់​បន្ថយ​ហានិ​ភ័យ​នៃ​ជំងឺ​បេះដូង​ផង​ដែរ​។ ដូច្នេះ​អាច​និយាយ​បាន​ថា​ត្រី គឺជា​ប្រភព​ប្រូតេអុីន​ដ៏​ប្រសើរ​បំផុត​សម្រាប់​បេះដូង​។ ​លើស​ពី​នេះ​ទៅ​ទៀត ត្រី​ក៏​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា ៣ ដែល​ល្អ​សម្រាប់​សុខភាព​ស​សៃ​ឈាម​បេះដូង ខួរក្បាល អារម្មណ៍ និង​សន្លាក់​គួរ​អោយ​កត់សម្គាល់​។ ដើម្បី​ទទួល​បាន​អត្ថប្រយោជន៍​កាន់តែ​ប្រសើរ ចូរ​ជ្រើសរើស​ទទួលទាន​ត្រី​សម្បូរ​ខ្លាញ់​។

២. គ្រាប់​ធញ្ញជាតិ​និង​គ្រាប់ពូជ ៖ ក៏​ដូច​ទៅ​នឹង​ត្រី​សម្បូរ​ខ្លាញ់​ដែរ គ្រាប់​ធញ្ញជាតិ​និង​គ្រាប់ពូជ​ក៏​ជា​ប្រភព​ដ៏​ល្អ​បំផុត​នៃ​អាស៊ីត​ខ្លាញ់ អូ​មេ​ហ្គា ៣ និង​ប្រូតេអុីន​ដែល​ប្រសើរ​ចំពោះ​សុខភាព​បេះដូង​ដែរ​។ ដូច្នេះ​កុំ​ភ្លេច​​រួម​បញ្ចូល​គ្រាប់​ធញ្ញជាតិ​និង​គ្រាប់ពូជ​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ​របស់​អ្នក​ដើម្បី​ចៀស​ផុត​ពី​ហានិភ័យ​នៃ​ជំងឺ​បេះដូង​។​ទោះជា​យ៉ាងណា​កុំ​ទទួលទាន​លើស​ពី​មួយ​ក្ដាប់ដៃ​ពេញ​ក្នុង​មួយ​ថ្ងៃ​។

៣. សណ្ដែក ៖ ដើម្បី​រក្សា​បាន​នូវ​សុខភាព​បេះដូង​ល្អ​ប្រសើរ អ្នក​ក៏​គួរ​រួម​បញ្ចូល​សណ្ដែក​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ​ផង​ដែរ​។ នោះ​ក៏​ព្រោះតែ​សណ្ដែក​ជា​ប្រភព​ដ៏​ល្អ​នៃ​ប្រូតេអុីន រួម​ទាំង​ជាតិ​ស​សៃ​ដែល​ចាំបាច់​សម្រាប់​សុខភាព​ស​សៃ​ឈាម​បេះដូង​។ ជាតិ​ស​សៃ​ជួយ​រក្សា​សុខភាព​បេះដូង​ដោយ​កាត់​បន្ថយ​កម្រិត​នៃ​កូ​ឡេ ស្តេ​រ៉ូ​ល​មិនល្អ និង​បញ្ចុះ​សម្ពាធ​ឈាម​។

៤. សាច់​មាន់ ៖ ក្រៅពី​ប្រូតេអុីន​ហើយ​នោះ សាច់​មាន​ក៏​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​ជាតិ​ម៉ា​ញ៉េ​ស្យូ​ម​ដែល​ចាំ​បាច់​សម្រាប់​សុខភាព​បេះដូង​ផង​ដែរ​។ ទោះជា​យ៉ាងណា ចូរ​ជ្រើសរើស​សាច់​ទ្រូង​មក​ទទួលទាន​ក៏​ព្រោះ​ផ្នែក​នេះ​មាន​ផ្ទុក​ប្រូតេអុីន​ខ្ពស់ ប៉ុន្តែ​ជាតិ​ខ្លាញ់​មិនល្អ​និង​កូ​ឡេ​ស្តេ​រ៉ូ​ល​ទាប (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ