ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាហារ​ជួយ​ទប់ទល់មនឹង «​ជំងឺ​ខ្វះ​គ្រាប់​ឈាមក្រហម​»

4 ឆ្នាំ មុន

កង្វះ​គ្រាប់​ឈាមក្រហម គឺជា​បញ្ហា​សុខភាព​គួរ​ឱ្យ​ព្រួយបារម្ភ​បំផុត​មួយ​ដែល​ភាគច្រើន​កើតឡើង​ក្នុង​ចំណោម​ស្ត្រី​មាន​ផ្ទៃពោះ​និង​កុមារ​។ ទោះជា​យ៉ាងណា​កុំ​បារម្ភ​ពេក​! ក៏​ព្រោះ​បញ្ហា​ខ្វះ​គ្រាប់​ឈាមក្រហម​ភាគ​ច្រើន​អាច​ព្យាបាល​បាន​តាម​រយៈ​ការ​ទទួលទាន​អាហារ និង​មាន​របៀប​រស់នៅ​ត្រឹមត្រូវ​។ ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឲ្យ​ដឹង​ពី​អាហារ​ដែល​អ្នក​គួរ​ទទួលទាន​ដើម្បី​បង្កើន​ការ​ផលិត​កោសិកា​គ្រាប់​ឈាមក្រហម ៖ ១….

កង្វះ​គ្រាប់​ឈាមក្រហម គឺជា​បញ្ហា​សុខភាព​គួរ​ឱ្យ​ព្រួយបារម្ភ​បំផុត​មួយ​ដែល​ភាគច្រើន​កើតឡើង​ក្នុង​ចំណោម​ស្ត្រី​មាន​ផ្ទៃពោះ​និង​កុមារ​។ ទោះជា​យ៉ាងណា​កុំ​បារម្ភ​ពេក​! ក៏​ព្រោះ​បញ្ហា​ខ្វះ​គ្រាប់​ឈាមក្រហម​ភាគ​ច្រើន​អាច​ព្យាបាល​បាន​តាម​រយៈ​ការ​ទទួលទាន​អាហារ និង​មាន​របៀប​រស់នៅ​ត្រឹមត្រូវ​។ ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឲ្យ​ដឹង​ពី​អាហារ​ដែល​អ្នក​គួរ​ទទួលទាន​ដើម្បី​បង្កើន​ការ​ផលិត​កោសិកា​គ្រាប់​ឈាមក្រហម ៖

១. ឆៃថាវ​ក្រហម ៖ នោះ​ក៏​ព្រោះតែ​បន្លែ​មើម​នេះ​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​ជាតិ​ដែក​ដែល​ជួយ​បង្កើន​កោសិកា​គ្រាប់​ឈាមក្រហម​ដឹកនាំ​អុក​ស៊ី​សែន​។ ដូច្នេះ​កុំ​ភ្លេច​បន្ថែម​ឆៃថាវ​ក្រហម​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ​របស់​អ្នក ប្រ​សិន បើ​ចង់​ទប់ទល់​នឹង​បញ្ហា​ខ្វះ​គ្រាប់​ឈាមក្រហម​។

២. ស៊ុត ៖ ក្រៅពី​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​ប្រូតេអ៊ីន​គុណភាព​ល្អ​ហើយ​នោះ ស៊ុត​ក៏​ជា​ប្រភព​ដ៏​ប្រសើរ​បំផុត​មួយ​នៃ​ជាតិ​ដែក​ផង​ដែរ​។ បរិមាណ​ខ្ពស់​នៃ​ជាតិ​ដែក​ក្នុង​ស៊ុត​ជួយ​ក្នុង​ការ​បង្កើន​ការ​ផលិត​កោសិកា​គ្រាប់​ឈាមក្រហម​ទប់ស្កាត់​ហានិភ័យ​នៃ​ជំងឺ​ខ្វះ​គ្រាប់​ឈាមក្រហម​។

៣. ទឹកឃ្មុំ ៖ ជា​ប្រភព​ដ៏​ល្អ​បំផុត​មួយ​ដែរ​នៃ​ជាតិ​ដែក​។ ត្រឹម ១០០ ក្រាម​ទឹកឃ្មុំ​មាន​ផ្ទុក​ជាតិ​ដែក​ដល់​ទៅ ០.៤២ មី​លី​ក្រាម​។ លើស​ពី​នេះ​ទៅ​ទៀត​ទឹកឃ្មុំ​ក៏​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​ជាតិ​ម៉ា​ញ៉េ​ស្យូ​ម​និង​ជាតិ​ទង់​ដែង​ដែល​ជួយ​បង្កើន​អេ​ម៉ូ​ក្លូ​ប៊ី​ន​ក្នុង​រាង​កាយ​ផង​ដែរ​។ គ្រាន់តែ​ទទួលទាន​ទឹកឃ្មុំ ១ ស្លាបព្រា​បាយ​លាយ​ជាមួយ​ទឹកក្រូច​ឆ្មារ​ស្រស់ ១ កែវ​នៅ​ពេល​ព្រឹក​មិន​ទាន់​ទទួលទាន​អ្វី​ផ្សេង​នឹង​ជួយ​ប្រយុទ្ធ​ប្រឆាំង​បញ្ហា​ខ្វះ​គ្រាប់​ឈាមក្រហម​បាន​យ៉ាង​ប្រសើរ​។

៤. ផ្លែ​ទទឹម ៖ មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​ជាតិ​ដែក រួម​ទាំង​ជាតិ​រ៉ែ​សំខាន់​ៗ​ផ្សេង​ទៀត​ដែល​ចាំបាច់​សម្រាប់​បង្កើន​ការ​ផលិត​កោសិកា​ឈាមក្រហម​កាន់តែ​ច្រើន​ក្នុង​រាង​កាយ​។ លើស​ពី​នេះ​ទៅ​ទៀត ទទឹម​ក៏​ជា​ប្រភព​ដ៏​ល្អ​បំផុត​មួយ​នៃ​វីតាមីន C ដែល​ជួយ​បង្កើន​សមត្ថភាព​រាង​កាយ​ក្នុង​ការ​ស្រូប​យកជាតិ​ដែក​។

៥. អយ​ស្ទ័​រ ៖ ជា​ប្រភព​ដ៏​ល្អ​បំផុត​មួយ​នៃ​ជាតិ​ដែក រួម​ជាមួយ​វីតាមីន B12 និង​ស័ង្កសី​ដែល​ចាំបាច់​សម្រាប់​រក្សាសុខ​ភាព​រាង​កាយ​ទាំងមូល ព្រមទាំង​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​ខ្វះ​គ្រាប់​ឈាមក្រហម​ផង​ដែរ​។

៦. សាច់​គ្មាន​ខ្លាញ់ ៖ អ្នក​អាច​ដោះស្រាយ​បញ្ហា​ខ្វះ​គ្រាប់​ឈាមក្រហម​បាន​យ៉ាង​ឆាប់រហ័ស​តាម​រយៈ​ការ​ទទួលទាន​សាច់​គ្មាន​ខ្លាញ់ ជា​ពិសេស​សាច់​ក្រហម​ក៏​ព្រោះ​វា​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​ជាតិ​ដែក​។ ទោះជា​យ៉ាងណា​ដើម្បី​ជា​ការ​ប្រសើរ អ្នក​គួរ​ទទួលទាន​សាច់​លាយ​ជាមួយនឹង​បន្លែ​បៃតង​ផ្សេង​ៗ​។ ការ​ទទួលទាន​សាច់​គ្មាន​ខ្លាញ់​ក៏​ផ្ដល់​អោយ​រាង​កាយ​នូវ​ប្រូតេអ៊ីន ម៉ា​ញ៉េ​ស្យូ​ម ផូស្វ័រ ស័ង្កសី វីតាមីន B1 b6 និង​វីតាមីន B12 ផង​ដែរ​។

៧. ថ្លើម​សត្វ ៖ ត្រឹម ២៨​ក្រាម​នៃ​ថ្លើម​ជ្រូក គោ មាន់ ឬ​ចៀម​អាច​ផ្ដល់​អោយ​រាង​កាយ​នូវ​ជាតិ​ដែក​ដល់​ទៅ ៣៦ ភាគ​ រយ​នៃ​តម្រូវការ​ចាំបាច់​ប្រចាំ​ថ្ងៃ​។ ក្រៅពី​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​ជាតិ​ដែក ថ្លើម​ក៏​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​វីតាមីន​និង​ជាតិ​រ៉ែ​ចាំបាច់​ជា​ច្រើន​ផ្សេង​ទៀត​ដែល​ល្អ​សម្រាប់​សុខភាព​រាង​កាយ​ទាំងមូល​។ ហើយ​ប្រសិនបើ​អ្នក​កំពុង​ជួប​ប្រទះ​បញ្ហា​ខ្វះ​គ្រាប់​ឈាមក្រហម ចូរ​កុំ​ភ្លេច​បន្ថែម​ថ្លើម​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ​អោយ​សោះ​។

៨. បង្គា ៖ មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​ជាតិ​រ៉ែ​និង​សារធាតុចិញ្ចឹម​សំខាន់​ៗ ក៏​ដូច​ជា​ប្រូតេអ៊ីន វីតាមីន អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា ៣ រួម​ទាំង​ជាតិ​ដែក​ដែល​ធ្វើ​អោយ​ការ​ទទួលទាន​គ្រឿង​សមុទ្រ​នេះ​អាច​ជួយ​រាង​កាយ​ក្នុង​ការ​បង្កើន​ការ​ផលិត​កោសិកា​គ្រាប់​ឈាមក្រហម (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ