ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កា.ប់​ចាក់​គ្នា​ដូច​ក្នុង​រឿង​នេះ​…​គ្រាន់តែ​រឿង​តិច​សោះ

4 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគិរី ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ម្នាក់​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន បន្ទាប់​ពី​បង្ក​ហិង្សា​ឈាន​ដល់​បង្ក​របួស​ស្នាម ដោយ​ប្រើ​កាំបិត​កាប់​ទៅ​លើ​ជន​រង​គ្រោះ​ម្នាក់ បណ្តាល​ឱ្យ​រង​របួស​យ៉ាងដំណំ​កំពុង​សម្រាក​ព្យាបាល​នៅ​មណ្ឌល​សុខភាព​ស្រុក ។ ដែល​ហេតុការណ៍​បង្ក​ហិង្សា​ឈាន​ដល់​មាន​របួស​ស្នាម​នោះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​២០​និង​១៩​នាទី​ថ្ងៃ​ទី​៣០ ខែកក្កដា​នេះ…

ខេត្តរតនគិរី ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ម្នាក់​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន បន្ទាប់​ពី​បង្ក​ហិង្សា​ឈាន​ដល់​បង្ក​របួស​ស្នាម ដោយ​ប្រើ​កាំបិត​កាប់​ទៅ​លើ​ជន​រង​គ្រោះ​ម្នាក់ បណ្តាល​ឱ្យ​រង​របួស​យ៉ាងដំណំ​កំពុង​សម្រាក​ព្យាបាល​នៅ​មណ្ឌល​សុខភាព​ស្រុក ។ ដែល​ហេតុការណ៍​បង្ក​ហិង្សា​ឈាន​ដល់​មាន​របួស​ស្នាម​នោះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​២០​និង​១៩​នាទី​ថ្ងៃ​ទី​៣០ ខែកក្កដា​នេះ នៅ​ចំណុច​ភូមិ​លូត ឃុំ​ទីង​ចាក់ ស្រុក​បរ​កែវ ខេត្តរតនគិរី ។

ប្រភព​សមត្ថកិច្ច​នគរបាល​ស្រុក​បរ​កែវ​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ដែល​ឃាត់ខ្លួន​បាន​ឈ្មោះ តោះ គ​ប ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ជនជាតិ​ខ្មែរឥស្លាម រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ។
ដោយ​មាន​ជម្លោះ​ពាក្យ​សំដី​រហូត​ឈាន​ដល់​បង្ក​ហិង្សា​យក​កាំបិត​កាប់​ទៅ​លើ​ជន​រង​គ្រោះ​ចំនួន​៣​កាំបិត បណ្តាល​ឱ្យ​រង​របួសធ្ងន់​ត្រង់​ជង្គង់​ខាងឆ្វេង និង​កជើង​ខាងស្ដាំ ។ ហើយ​ជន​រង​គ្រោះ​ឈ្មោះ អែ​ល សៀង​អេ​ង ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ ជនជាតិ​ខ្មែរ រស់នៅ​ភូមិ​ឃុំ​ជាមួយ​គ្នា រង​របួសធ្ងន់ ។

ក្រោយ​កើតហេតុ​ជន​រង​គ្រោះ​ត្រូវ​បាន​សាច់ញាតិ​បញ្ជូន​ទៅ​សម្រាក​ព្យាបាល​នៅ​មណ្ឌល​សុខភាព​ស្រុក​បរ​កែវ ។ ឯ​ជន​បង្កហេតុ​ត្រូវ​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ទីង ចាក់​ធ្វើការ​ឃាត់ខ្លួន និង​បញ្ជូន​បន្ត​ទៅ​អធិការដ្ឋាន​នគរបាល​ស្រុក​បរ​កែវ ដើម្បី​សាកសួរ និង​ធ្វើ​កំណត់ហេតុ​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ