ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​មេម៉ាយ​ម្នាក់​សង្ស័យ​ឡើង​ទៅ​មើល ផ្អើល​ឆោឡោ​​អស់​អ្នកជិត​ខាង (មានវីដេ​អូ)

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ផ្ទះ​មួយ​ខ្នង​ជា​របស់​ស្ត្រី​មេម៉ាយ​ម្នាក់​ដែល​សង់​អំពី​ឈើ ប្រក់​ហ្វ៊ី​ប្រូ​ស៊ីម៉ង់​ត៌ និង​បន្ទប់​ថ្ម​ក្រោម ត្រូវ​បាន​អគ្គី​ភ័យ​ឆាបឆេះ​អស់ទាំង​ស្រុង ខណៈ​ដែល​គាត់​អុជ​ធូប​សែន​ថ្ងៃសីល​នៅ​ខាងលើ​ផ្ទះ​នោះ លុះ​មួយសន្ទុះ​ក្រោយមក​ស្រាប់តែ​ឃើញ​ភ្លើង​ឆាបឆេះ​ផ្ទះ​ត្រង់​កន្លែង​អុជ​ធូប​សែន​នោះ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ឆោឡោ​ដល់​អ្នក​ជិតខាង​នាំ​គ្នា​ជួ​យ​ពន្លត់​ដែរ តែ​មិន​រលត់​ឡើយ…

រាជធានី​ភ្នំពេញ ៖ ផ្ទះ​មួយ​ខ្នង​ជា​របស់​ស្ត្រី​មេម៉ាយ​ម្នាក់​ដែល​សង់​អំពី​ឈើ ប្រក់​ហ្វ៊ី​ប្រូ​ស៊ីម៉ង់​ត៌ និង​បន្ទប់​ថ្ម​ក្រោម ត្រូវ​បាន​អគ្គី​ភ័យ​ឆាបឆេះ​អស់ទាំង​ស្រុង ខណៈ​ដែល​គាត់​អុជ​ធូប​សែន​ថ្ងៃសីល​នៅ​ខាងលើ​ផ្ទះ​នោះ លុះ​មួយសន្ទុះ​ក្រោយមក​ស្រាប់តែ​ឃើញ​ភ្លើង​ឆាបឆេះ​ផ្ទះ​ត្រង់​កន្លែង​អុជ​ធូប​សែន​នោះ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ឆោឡោ​ដល់​អ្នក​ជិតខាង​នាំ​គ្នា​ជួ​យ​ពន្លត់​ដែរ តែ​មិន​រលត់​ឡើយ រហូត​មានការ​ជួយ​អន្តរាគមន៍​ពី​រថយន្ត​ពន្លត់អគីភ័យ​ចំនួន​៣​គ្រឿងរបស់​អង្គភាព​ទ័ព​ពិសេស​ឆ័​ត្រ​យោង​៩១១ រួម​ទាំង​រថយន្ត​រថយន្ត​ស៊ីទែន​ដឹក​ទឹក​របស់​សាលា​ខណ្ឌ​កំ​បូល​គ្រឿង​ទៀត​ទៅ​បាញ់​ពន្លត់ ទើប​រលត់​ទៅ​វិញ ប៉ុន្តែ​ផ្ទះ​នោះ​ត្រូវ​ភ្លើង​ឆាបឆេះ​អស់ទាំង​ស្រុង​។

ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​៥០​នាទី​ព្រឹក​ថ្ងៃ​ទី​៣១ ខែកក្កដា ឆ្នាំ​២០១៩ នៅ​ក្នុងភូមិ​ស្នួល​ខ្ពស់ សង្កាត់​កំ​បូល ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ​។

ផ្ទះ​ឈើ​កើតហេតុ​ខាងលើ​នោះ​មាន​ទំហំ​ទទឹង​៦​ម៉ែត្រ និង​បណ្ដោយ​៨​ម៉ែត្រ ដំបូល​ប្រក់​ហ្វ៊ី​ប្រូ​ស៊ីម៉ង់ត៍​និង​មាន​រៀប​បន្ទប់​ថ្ម​ក្រោម មាន​ម្ចាស់​ឈ្មោះ​ហួត ច​ន្ធូ ភេទ​ស្រី អាយុ​៥៨​ឆ្នាំ ជា​ស្ត្រី​មេម៉ាយ​។

តាម​ប្រភព​ពី​ម្ចាស់ផ្ទះ​រង​គ្រោះ​បាន​និយាយ​ថា នៅ​មុន​ពេល​កើតហេតុ គាត់​បាន​អុជ​ធូប​សែន​ថ្ងៃសីល​នៅ​លើ​ផ្ទះ ពេល​អុជ​រួចរាល់ គាត់​បាន​ចុះ​មក​ក្រោម​ដើម្បី​លាង​កែ​៤​ទៅ​៥​ទុកដាក់ លុះ​មួយសន្ទុះ​ក្រោយមក បន្ទាប់​ពី​លាង​កែវ​ទុកដាក់​ហើយ​រួចរាល់ គាត់​ក៏​បាន​ឡើង​ទៅ​មើល​ភ្លើង​ធូប​ក្រែង​មានការ​ឆាបឆេះ​។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា ខណៈ​ពេល​ឡើង​ទៅ​ដល់​លើ​ផ្ទះ អ្វី​ៗ​ដូច​ជា​ការ​គិត​របស់​គាត់​មែន ដោយ​បានឃើញ​ភ្លើង​កំពុង​តែ​ឆាបឆេះ​កន្លែង​អុជ​ធូប​និង​ផ្ទះ​បាត់​ទៅ​ហើយ ភ្លាម​ៗ​នោះ​គាត់​បាន​ខំប្រឹង​ពន្លត់​តែ​ម្នាក់ឯង មិន​បាន​ហៅ​អ្នក​ជិតខាង​ឲ្យ​ជួយ​ភ្លាម​ៗ​នោះ​ទេ ប៉ុន្តែ​ពេល​នោះ​គាត់​មិន​អាច​ពន្លត់ភ្លើង​ទាន់​ឡើយ គឺ​ភ្លើង​ឆេះ​កាន់តែ​ខ្លាំង​ឡើង​ៗ ទើប​គាត់​ស្រែក​ឆោឡោ​បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ភូមិ​ជួយ​ទៅ​ពន្លត់​តែ​ម្ដង​។

តាម​ប្រភព​ពី​នគរបាល​បានឱ្យ​ដឹង​ថា ក្នុង​ហេតុការណ៍​ខាងលើ​បាន​បណ្ដាល​ឲ្យ​ផ្ទះ​ទាំងមូល​រង​ការ​ខូចខាត​អស់ទាំង​ស្រុង រួម​ជាមួយ​សម្ភារៈ​ផ្សេង​ៗ​ទៀត​មាន​ដូច​ជា​ប្លង់​ដី​ផ្ទះ ប្លង់​ដីស្រែ​ដែល​គាត់​ទើប​លស់​ចេញពី​ធនាគារ​មក​ទុក​ក្នុងផ្ទះ​កាលពី​ពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ​, លុយ​១​លាន​រៀល​, មាស​ទម្ងន់​៥​ជី និង​ស្រូវពូជ​៣​បាវ ព្រមទាំង​សម្ភារៈ​សម្រាប់​ប្រើប្រាស់​មួយ​ចំនួន​ទៀត​ផង​ដែរ ​។ ​ម្យ៉ាង​នៅ​ក្នុងផ្ទះ​នោះ​ក៏​មាន​ស្តុក​កម្ទេច​ក្រណាត់​មួយ​ចំនួន​ដែល​ធ្វើ​ឲ្យ​ភ្លើង​ឆេះ​ងំ ។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា ក្រោយ​ពី​ហេតុការណ៍​បែប​នេះ​កើតឡើង​ក៏​មាន​រថយន្ត​ពន្លត់អគ្គីភ័យ​របស់​អង្គភាព​ទ័ព​ពិសេស​ឆ័​ត្រ​យោង​៩១១ ចំនួន​៣​គ្រឿង​រួម​នឹង​រថយន្ត​សម្រាប់​ដឹក​ទឹក​ប្រើប្រាស់​នៅ​ក្នុង​សាលា​ខណ្ឌ​កំ​បូល​១​គ្រឿង​ផង បាន​ចុះ​ទៅ​បាញ់​ទឹក​ពន្លត់​រហូត​ដល់​រលត់​ទៅ​វិញ​ទាំងស្រុង​នា​វេលា​ម៉ោង​១២​ថ្ងៃត្រង់​ថ្ងៃ​ដដែល​នោះ​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ