ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ​បង្ហាញ​ពី​សុខភាព​ប្រសើរ និង​គ្រោង​អញ្ជើញ​ដឹកនាំ​គណៈរដ្ឋមន្ត្រី​ដើមខែ​សីហា​នេះ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ពី​សុខភាព​កាន់តែ​ប្រសើរ​ឡើង​វិញ ហើយ​គ្រោង​នឹង​ដឹកនាំ​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​នៅ​ដើ​ខែសីហា​ខាង​មុខ​នេះ ។ សម្តេច​តេ​ជោ​បាន​សរសេរ​លើ​បណ្តាញ​សង្គម នៅ​ថ្ងៃ​ទី​៣១…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ពី​សុខភាព​កាន់តែ​ប្រសើរ​ឡើង​វិញ ហើយ​គ្រោង​នឹង​ដឹកនាំ​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​នៅ​ដើ​ខែសីហា​ខាង​មុខ​នេះ ។ សម្តេច​តេ​ជោ​បាន​សរសេរ​លើ​បណ្តាញ​សង្គម នៅ​ថ្ងៃ​ទី​៣១ ខែកក្កដា​នេះ​ថា សុខ​សប្បាយ​ជា​ទេ​បងប្អូន​ជនរួមជាតិ? មក​ទល់​ថ្ងៃនេះ សុខភាព​ខ្ញុំ (​គ្រេច​ស្មា​) ក៏​កាន់តែ​ល្អ​ប្រសើរ​រឹង​មាំ​មាន​កម្លាំង​ថាមពល​ពេញលេញ​ក្នុង​ការ​បំពេញការងារ​ជូន​ជាតិ ។

សម្តេច​តេ​ជោ​ក៏​បាន​សរសេរ​ទៀត​ថា នៅ​ថ្ងៃ​សុក្រ​ទី​២ ខែសីហា​នេះ ខ្ញុំ​នឹង​ដឹកនាំ​ប្រជុំ​គណៈរដ្ឋមន្ត្រី​ពេញអង្គ​ដូច​ធម្មតា ។ ខ្ញុំ​សូម​អរគុណ​សារ​ជា​ថ្មី​ដល់​បងប្អូន​ជនរួមជាតិ​ដែល​បាន​ជូនពរ​ខ្ញុំ​នឹង​នៅ​ជាមួយ​ខ្ញុំ​បន្ត​ថែ​ក្សា​ការពារ​សន្តិភាព ដើម្បី​ប្រទេស​ជាតិ​យើង​មានឱកាស​អភិវឌ្ឍន៍​កាន់តែ​រីក​ចម្រើន​ទៅ​មុខ​ទៀត ។ ជាមួយ​គ្នា​នោះ​ដែ​សម្តេច​ក៏​បាន​ជូនពរ​បងប្អូន​ជនរួមជាតិ​មាន​លាភ​ជ័យ និង​សំណាងល្អ​ទាំងអស់​គ្នា ជា​ពិសេស​នៅ​ក្នុង​ថ្ងៃឧបោសថសីល​នេះ​ផង​ដែរ ។

សូម​ជម្រាប​ថា កាលពី​ថ្ងៃ​ទី​២៩ ខែកក្កដា​នេះ សម្តេច​បាន​ឲ្យ​មាន​ក្រុមប្រឆាំង​មួយ​ចំនួន បាន​ប្រមាថ​ចំពោះ​ជីវិត​សម្តេច ដោយ​អ្នកខ្លះ​ថា សម្តេច​ធ្លាយ​ពោះវៀន និង​ជំងឺ​ធ្ងន់ធ្ងរ​ហើយ​ប ញ្ជូ​ន​ទៅ​មន្ទី​ពេទ្យ​នៅ​ក្រៅប្រទេស​ទៀត​ផង ។ យ៉ាងណា​ក្តី​សម្តេច​ក៏​បាន​បញ្ជាក់​ទៅ​កាន់​ក្រុមប្រឆាំង​ដែល​ប្រមាថ​ជីវិត​សម្តេច​ថា យមរាជ​មិន​ងាយ​យក​ជីវិត​សម្តេច​នោះ​ទេ គឺ​ទុក​ឲ្យ​សម្តេច​នៅ​កម្ចាត់​ពួក​ត្បត់​ជាតិ​ឲ្យ​អស់ ។ សម្តេច​ក៏​ចំអក​ទៅ​កាន់​ក្រុមប្រឆាំង​កុំ​ធ្វើ​នយោបាយ​ចង់​ឲ្យ​ដៃគូរ​បាត់​ជីវិត​នោះ​មិនល្អ​ទេ មិនមែន​ជា​អ្នកនយោបាយ​នោះ​ទេ ។​លើស​ពី​នេះ​សម្តេច​ក៏​បាន​ចំអក​ទៅ​កាន់​មេ​បក្ស​ប្រឆាំង​ថា បើ​ធ្វើ​នយោបាយ​បែប​នេះ មិន​អាច​ឈ្នះ​សម្តេច​បាន​ឡើយ ៕​កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ