ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉េ​អឹ​ម​បង្ក្រាប​បាន​ទាំង​សំបុក​យប់មិញ នៅ​បាណ​ន់

4 ឆ្នាំ មុន
  • បាត់ដំបង

​ខេត្តបាត់ដំបង ​៖ ក្រុម​ជូ​ញ​ដូរ​និង​ប្រើប្រាស​ថ្នាំ​ញៀន​យ៉ាងតិច​ចំនួន​៦​នាក់ ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​បង្ក្រាប​បានជា​បន្តបន្ទាប់ កាលពី​វេលា​ម៉ោង០​៨​ និង​៣០​នាទី​យប់​ថ្ងៃ​ទី​៣០ កក្កដា ខណ​:​ពួក​គេ​កំពុង​ប្រមូលផ្ដុំ​គ្នានៅ​ក្នុង​ខ្ទម​មួយ​កន្លែង ស្ថិត​នៅ​ក្នុងភូមិ​ថ្មី ឃុំ​ក​ន្ទឺ​១…

​ខេត្តបាត់ដំបង ​៖ ក្រុម​ជូ​ញ​ដូរ​និង​ប្រើប្រាស​ថ្នាំ​ញៀន​យ៉ាងតិច​ចំនួន​៦​នាក់ ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​បង្ក្រាប​បានជា​បន្តបន្ទាប់ កាលពី​វេលា​ម៉ោង០​៨​ និង​៣០​នាទី​យប់​ថ្ងៃ​ទី​៣០ កក្កដា ខណ​:​ពួក​គេ​កំពុង​ប្រមូលផ្ដុំ​គ្នានៅ​ក្នុង​ខ្ទម​មួយ​កន្លែង ស្ថិត​នៅ​ក្នុងភូមិ​ថ្មី ឃុំ​ក​ន្ទឺ​១ ស្រុក​បាណ​ន់ ហើយ​ថែម​ទាំង​ដកហូត​បាន​នូវ​វត្ថុ​តាង​មួយ​ចំនួន​ផង​ ។​

យោង​តាម​របាយការណ៍​បាន​ឲ្យ​ដឹង​ថា ក្រុម​ជន​ជនសង្ស័យ​​គ្រឿងញៀន​ទាំង​៦​នាក់ រួម​មាន ១-​ឈ្មោះ​សំ
ឆ​វិ​ន អាយុ​២៩​ឆ្នាំ (​អ្នក​កាន់​ថ្នាំ​ញៀន​) ២-​ឈ្មោះ​សំរិត អាយុ​២០​ឆ្នាំ ៣-ឈ្មោះ​ម៉ៅ វឿ​ត អាយុ​២៧​ឆ្នាំ ៤-​ឈ្មោះ​វ៉ា​ន់​សា​វ៉ុ​ន អាយុ​៣០​ឆ្នាំ (ទាំង​៤​នាក់​នេះ) រស់នៅ​ភូមិ​ថ្មី ឃុំ​ក​ន្ទឺ​១ ស្រុក​បាណ​ន់ ៥​-ឈ្មោះ​ឈ្មោះ​ភឺន សុ​ឃឿ​ន អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិ​កំពង់អំពិល ឃុំ​ឈើទាល ស្រុក​បាណ​ន់ និង​៦-ឈ្មោះ​រឿ​ត រិ​ទ្ធី អាយុ​២៨​ឆ្នាំ រស់នៅ​ភូមិ​ស្វាយព្រៃ ឃុំ​ក​ន្ទឺ​១ ស្រុក​បាណ​ន់​ ។

របាយការណ៍​ដដែល​បាន​បញ្ជាក់​ថា ជន​ទាំង​៦​នាក់​នេះ ​ត្រូវ​បាន​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​បាណ​ន់ បង្ក្រាប​បាន​ពេល​ពួក​គេ​កំពុង​ជួបជុំ​គ្នា ប្រព្រឹត្ត​បទល្មើស​ជាក់ស្ដែង​ នៅ​ចំណុច​ខាងលើ ​។​ មន្ត្រី​កង​រាជអាវុធហត្ថ​​​ថា ជាមួយនឹង​ការ​បង្ក្រាប​បាន​ជាក់ស្ដែង​នេះ កម្លាំង​ជំនាញ​បាន​ដកហូត​នូវ​វត្ថុ​តាង​មួយ​ចំនួន​មាន ថ្នាំ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន ICE (​ម៉ា​ទឹកកក​) ១​កញ្ចប់​ធំ មាន​ទម្ងន់​១០,៩៧​ក្រាម ឧ​បករ​ណ៏​សម្រាប់​ប្រើប្រាស​សេព​គ្រឿងញៀន និង​សម្ភារ​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត ដែល​ក្រុម​នេះ​រក្សា​ទុក​ជាប់​ខ្លួន​ក្នុង​គោលបំណង​ទុច្ចរិត​អ្វីមួយ​ពេល​កំពុង​ប្រមូលផ្ដុំ​គ្នា​ ។

មន្ត្រី​ដដែល​​បញ្ជាក់​ថា បន្ទាប់​ពី​ត្រូវ​ឃាត់ខ្លួន​នាំ​យក​ទៅ​សួរនាំ មន្ត្រី​ជំនាញ​បាន​ធ្វើការ​សន្និដ្ឋាន​ជាបឋម​ថា ក្រុម​នេះ​មាន​អ្នក​ប្រើប្រាស់ និង​មាន​អ្នក​ជូ​ញ​ដូរ​គ្រឿងញៀន​យ៉ាង​សកម្ម​នា​ពេល​កន្លង​មកនេះ​។ (សម្រួល​ដោយ៖ ស្រីណា)

អត្ថបទសរសេរ ដោយ