ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាត់កង់ៗរួចដុតកម្ទេចចោល…ឡានច្នៃ (ប៉ាកុង)​

4 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្ត​កំ​ពង​ស្ពឺ​ ៖ នៅ​ក្នុង​ពេល​ចុះ​ទៅ​ពិនិត្យ​មើល​មធ្យោបាយ​ដឹក​ជញ្ជូន​ឈើ​របស់​ក្រុម​ឈ្មួញ​ដ៏​ធំ​ប្រចាំ​ស្រុក​ឱរ៉ា​ល់​ លោក​វុ​ី​ សំណាង​ អភិបាលខេត្ត​កំពង់ស្ពឺ​ បាន​មាន​ប្រសាសន៍​ថា​ «ទឹកដី​ខេត្តកំពង់ស្ពឺ មិនមែន​ជាទី​កន្លែង​ស្ងប់​សុខ ​សម្រាប់​ឧក្រិដ្ឋជន​ប្រព្រឹត្ត​នូវ​បទល្មើស​ឡើយ​»…

ខេត្ត​កំ​ពង​ស្ពឺ​ ៖ នៅ​ក្នុង​ពេល​ចុះ​ទៅ​ពិនិត្យ​មើល​មធ្យោបាយ​ដឹក​ជញ្ជូន​ឈើ​របស់​ក្រុម​ឈ្មួញ​ដ៏​ធំ​ប្រចាំ​ស្រុក​ឱរ៉ា​ល់​ លោក​វុ​ី​ សំណាង​ អភិបាលខេត្ត​កំពង់ស្ពឺ​ បាន​មាន​ប្រសាសន៍​ថា​ «ទឹកដី​ខេត្តកំពង់ស្ពឺ មិនមែន​ជាទី​កន្លែង​ស្ងប់​សុខ ​សម្រាប់​ឧក្រិដ្ឋជន​ប្រព្រឹត្ត​នូវ​បទល្មើស​ឡើយ​» ។

​កាលពី​រសៀល​ថ្ងៃ​ទី​២៩ ​កក្កដា លោក វ៉ី សំណាង អភិបាល នៃ​គណៈ​អភិបាលខេត្ត​កំពង់ស្ពឺ និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​ខេត្ត បាន​ដឹកនាំ​កម្លាំង​ចម្រុះចុះ​បង្ក្រាប​រថយន្ត​ច្នៃ​(​ប៉ា​កុង​)​ចំនួន៦​គ្រឿង ដែល​ក្រុម​ឈ្មួ​ុ​ញ​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ​នៅ​តំបន់​ខេត្តពោធិ៍សាត់ បើក​យក​មក​លាក់​ទុក នៅ​ចំណុច​និយាម​កា 405145-1303450 ស្ថិត​ក្នុង​ទីតាំង​ចំការ​មួយ​កន្លែង​ស្ថិត​ក្នុងភូមិ​ច្រក​ទៀក ឃុំ​ត្រពាំង​ជោ ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ ក្នុង​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ ។

លុះ​​ព្រឹក​ថ្ងៃ​ទី​៣០​ កក្កដា​ វត្ថុ​តាង​រថយន្ត​ច្នៃ​(​ប៉ា​កុង​)​ចំ​នួ​ន៦​គ្រឿង​ខាងលើ ​ត្រូវ​បាន​ក្រុមការងារ​ជំនាញ​កាត់​ជា​បំណែក ​ដើម្បី​ត្រៀម​ដុត​កម្ទេច​ចោល ​។ បើ​តាម​មន្ត្រី​អាវុធហត្ថ​ខេត្ត​បញ្ជាក់​ថា​ នៅ​ពេល​ក្រុម​ជំនាញ​កាត់​ចេញ​ជា​បំណែក​ហើយ ​គឺ​រង់ចាំ​វត្តមាន​របស់​ប្រធាន​គណៈកម្មការ​បង្ក្រាប​បទល្មើស​ថ្នាក់​ជាតិ នឹង​មក​ធ្វើការ​ដុត​បំផ្លាញ​ចោលតែម្តង ​។

សូម​រំលឹក​ថា ​រថយន្ត​ដឹកឈើ​ចំនួន​៦​គ្រឿង ​ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​ចំការ​មួយ​កន្លែង ​ស្ថិត​នៅ​ក្នុងភូមិ​ច្រក​ទៀក​ឃុំ​ត្រពាំង​ជោ ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ​។ តាម​ប្រភព​ពី​សមត្ថកិច្ច​ស្រុក​បាន​និយាយ​ថា​ រថយន្ត​បា​កុង​
(​វ៉េវ​)​ត្រូវ​បាន​ក្រុម​មន្ត្រី​សមត្ថកិច្ច​ធ្វើការ​រុករក​ឃើញ​ បន្ទាប់​ពី​ឈ្មួញ​យក​ទៅ​លាក់​ទុក​នៅ​ក្នុង​ដីចំការ​ស្វាយ​ខាងលើ​។​ ​(សម្រួលដោយ៖ ស្រីណា​)

ព័ត៌​មានបន្ថែមនឹង​មាន​ផ្សាយជូនបន្ត ។

អត្ថបទសរសេរ ដោយ