ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូមមើល៍…ចរិត​ឡានធំៗ​ចឹង​ ហើយ​ក៏​អាង​រត់

4 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្តព្រះសីហនុ-ស្រុកស្រែអំបិល៖ សេចក្តីរាយការណ៍ឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍​ដ៏រន្ធត់​កើតឡើង​មួយករណីទៀត កាលពី​វេលា​ម៉ោង​០៧ និង៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៣១ ​កក្កដា នេះ ស្ថិត​លើ​កំណាត់​ផ្លូវជាតិ​លេខ​៤ (ចន្លោះ​គីឡូម៉ែត្រ​លេខ​១៤៩-១៥០) ស្ថិត​ក្នុងភូមិ​អូរ​ជ្រៅ…

ខេត្តព្រះសីហនុ-ស្រុកស្រែអំបិល៖ សេចក្តីរាយការណ៍ឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍​ដ៏រន្ធត់​កើតឡើង​មួយករណីទៀត កាលពី​វេលា​ម៉ោង​០៧ និង៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៣១ ​កក្កដា នេះ ស្ថិត​លើ​កំណាត់​ផ្លូវជាតិ​លេខ​៤ (ចន្លោះ​គីឡូម៉ែត្រ​លេខ​១៤៩-១៥០) ស្ថិត​ក្នុងភូមិ​អូរ​ជ្រៅ ឃុំ​បឹង​ព្រាវ ស្រុកស្រែ​អំបិល ខេត្តកោះ កុង​​ ​រវាង​រថយន្ត​ធុនធំ​​២គ្រឿងបុកគ្នាទាំងកំរោល ។

សេចក្តីរាយការណ៍បន្តថា រថយន្ត​កុងតឺន័រមួយគ្រឿង មាន​ក្បាល​ពណ​៌ត្រូ​យ​ចេក​ របស់​ក្រុមហ៊ុន​ផែ​​ស្ងួត​តេ​ង​ឡាយ ពាក់​ស្លាក​លេខភ្នំ​េព​ញ 3E-4842 មាន​ទិស​ដៅ​ពី​ខេត្ត​ព្រះ​សីហ​នុ​ ឆ្ពោះទៅ​ភ្នំពេញ អ្នកបើកបរ​ឈ្មោះ សឿ​ន រស្មី ភេទ​ប្រុស អាយុ២៧​ឆ្នាំ រស់នៅ​ភូមិ​តាំង​ធ្នង់ សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ​ លុះ​មក​ដល់​ចំណុច​កើតហេតុ​ រថយន្ត​ផ្ទុក​កុង​តី​ន័​រ​បាន​ឡើង​វ៉ា​រថយន្ត​មួយ​ផ្សេង​ទៀត​ ក្នុង​ស្ថានភាព​ផ្លូវ​កោង​ក៏​បុក​នឹង​រថយន្ត​បែន​ម៉ាក​ហុ​ី​ណូ ក្បាល​ពណ៌.​ស ពាក់​ស្លាក​លេខ ភ្នំពេញ3E-1712 ក្នុង​ទិស​ដៅ​បញ្ច្រាសទិស​គ្នា​បើកបរ​ដោយ​ឈ្មោះ កន សា​វាត ភេទ​ប្រុស អាយុ ២៥​ឆ្នាំ រស់នៅ​ភូមិ​ទូល ឃុំ​ស្វាយ​រំពារ ស្រុក​ប​សេដ្ឋ ខេត្តកំពង់ស្ពឺ ។

ប្រភពបន្តថា ជាសំណាង ដែលហេតុការណ៍​នេះ​ មិន​បណ្តាល​អោយ​ឱ្យ​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​មនុស្ស​ឡើយ ។ រីឯ​រថយន្ត​កុង​តី​ន័​រ​ក្រឡាប់​លើ​ទ្រូងផ្លូវ ហើយ​ភ្លាម​ៗ ​ត្រូវ​បាន​កំលាំងអាវុធហត្ថ​ស្នាក់​ការ​សន្តិសុខ ៤០២ សហការ​ជាមួយ​កំលាំង​របស់​អធិការដ្ឋាន​នគរបាល​ស្រុកស្រែ​អំបិល​ សម្រួល​ចរាចរណ​នៅ​កន្លែង​កើតហេតុ ជួយ​បញ្ចៀស​ចរាចរ​មិន​អោយ​មានការ​កកស្ទះ ។ វត្ថុ​តាង​រថយន្ត​ទាំង​ពីរ រង​ចាំ​រថយន្ត​ស្ទូ​ចយក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុកស្រែ​អំបិល​ ដេ​ី​ម្បី​បន្ត​តាម​និ​តិ​វិធី ។ (សម្រួលដោយ ៖ ស្រីណា)

អត្ថបទសរសេរ ដោយ