ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សំងំ​តាំង​កាល​នេះ?​…​រក​ឃើញ​៧​កន្លែង​អត់​​ច្បាប់​ទេ

4 ឆ្នាំ មុន
  • កំពង់ឆ្នាំង

​ខេត្តកំពង់ឆ្នាំង ៖ ​កម្លាំង​​សមត្ថកិច្ច​ចម្រុះ​ រួម​មាន​អាជ្ញាធរ​ក្រុង​កំពង់ឆ្នាំង កងរាជអាវុធហត្ថ​ក្រុង និង​សមត្ថ កិច្ច​ជំនាញ​រដ្ឋបាល​ព្រៃឈើ​​ជិត​២០​នាក់ នៅ​ព្រឹក​ថ្ងៃ​ទី​៣០ កក្កដា ​​បាន​ចុះ​ត្រួតពិនិត្យ​ទីតាំង​កន្លែង​ធ្វើ​សន្និធិ​ស្តុក​លក់​ផល…

​ខេត្តកំពង់ឆ្នាំង ៖ ​កម្លាំង​​សមត្ថកិច្ច​ចម្រុះ​ រួម​មាន​អាជ្ញាធរ​ក្រុង​កំពង់ឆ្នាំង កងរាជអាវុធហត្ថ​ក្រុង និង​សមត្ថ កិច្ច​ជំនាញ​រដ្ឋបាល​ព្រៃឈើ​​ជិត​២០​នាក់ នៅ​ព្រឹក​ថ្ងៃ​ទី​៣០ កក្កដា ​​បាន​ចុះ​ត្រួតពិនិត្យ​ទីតាំង​កន្លែង​ធ្វើ​សន្និ
ធិ​ស្តុក​លក់​ផល អនុ​ផល​ព្រៃឈើ​ចំនួន​១១​ទីតាំង​ ស្ថិតក្នុង​ក្រុង​កំពង់ឆ្នាំង ដោយក្នុង​នោះ​រក​ឃើញ​៧​កន្លែង ពុំ​មានច្បាប់​អនុញាត្ត ហើយ​ត្រូវ​បាន​មន្ត្រី​ជំនាញ​បិទ​ការ​លក់ដូជា​បណ្តោះអាសន្ន រង់ចាំ​មាន​លិខិត​អនុញ្ញាត ​ចេញពី​រដ្ឋបាល​ព្រៃឈើ និង​មន្ទីរ​កសិកម្ម​ជា​មុន​សិន ។

លោក ថោ​ង វ៉ា​ន់​វី​រ៉ា​វុ​ទ្ឋី នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើនៃ​មន្ទីរ​កសិកម្ម រុក្ខា​ប្រ​មាញ់ និងនេសាទ​ខេត្តកំ​ពង់​ឆ្នាំង​បាន​ថា នៅ​ក្នុង​ខេត្តកំពង់ឆ្នាំង ​មាន​អ្នក​ធ្វើ​សន្និធិ​ផល អនុ​ផល​ព្រៃឈើ​ចំនួន​៤០​កន្លែង ។ ក្នុង​នោះ ​មាននៅ​ក្នុង​ក្រុង​កំពង់ឆ្នាំង ស្រុក​រលាប្អៀរ និង​ស្រុក​បរិបូណ៌​ចំនួន​១៧​កន្លែង​, ស្រុក​កំពង់ត្រឡាច និង​ស្រុក​សាមគ្គី​មាន​ជ័យ​២២​កន្លែង និង​ស្រុក​ទឹកផុស​ចំនួន​១​កន្លែង​។

នៅ​ព្រឹក​នេះ ក្រុមចម្រុះ​​បាន​ចុះ​ត្រួតពិនិត្យ និង​រក​លិខិត​ស្នាម​លើ​ម្ចាស់​អាជីវកម្ម លក់​ផល អនុ​ផល​ព្រៃឈើ​ចំនួន​១១​ទីតាំង​ នៅ​ក្នុង​ក្រុង​កំពង់ឆ្នាំង ។ ជាល​ទ្ឋ​ផល ក្នុង​ចំណោម១១​កន្លែង បាន​រក​ឃើញ អ្នកលក់​ឈើ គ្មាន​លិខិត​ធ្វើ​អាជីវកម្ម ចំនួន​៧​កន្លែង គ្មាន​ច្បាប់​អនុញ្ញាត្តិ​ត្រឹមត្រូវ ពី​រដ្ឋបាល​ព្រៃឈើ ។

ចំពោះ​អ្នក​អាជីវ​កម្ម​គ្មាន​ច្បាប់​អនុញ្ញាត្តទាំងនេះ ត្រូវ​ហាមឃាត់​ការ​ធ្វើ​អាជីវកម្ម​បន្ត ហើយមន្ត្រី​ជំនាញ​របស់​លោក នឹង​ណែនាំ​គាត់ អោយទៅ​សុំ​ច្បាប់​អនុញ្ញាត្តិ ធ្វើ​អាជីវកម្ម ពី​មន្ត្រី​ជំនាញ ទើបបាន​អនុញ្ញាត្តិ​អោយ​លក់​បន្ត ។​តែបើ​គាត់​មិន​ព្រម​អនុវត្ត​តាម​នោះ​ទេ ដាច់ខាត​ក្រុមការងារ​ចំរុះ​ត្រូវ​តែ​បិទ​ទីតាំង​ធ្វើ​សន្និធិ​ស្តុក​ផល អនុ​ផល​ព្រៃឈើ​របស់​ពួក​គាត់​ជា​ស្ថាពរ​តែ​ម្តង​ ។ (សម្រួលដោយ៖​ស្រីណា)

ព័ត៌មានបន្ថែមនឹង​​មានផ្សាយជូនបន្តទៀត ។

អត្ថបទសរសេរ ដោយ