ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សោកនាដកម្ម​មួយទៀត​ហើយ ពន្លះ​រថយន្ត​ដឹក​កម្មករ​លាន់​ដូច​រន្ទះ​របួសធ្ងន់​៣៥​នាក់

4 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា សោកនាដកម្ម​ដ៏​អាក្រក់​មួយទៀត​ហើយ​បង្ក​ដោយ​រថយន្ដ​ដឹក​មាន់​១​គ្រឿង​មក​ពី​ប្រទេស​វៀតណាម​បាន​បោះពួយ​យ៉ាង​លឿន​ជ្រុល​ចង្កូត​ទៅ​បុក​រថយន្ដ​ដឹក​កម្មករ​កម្មការិនី​យ៉ាង​ពេញទំហឹង​ធ្វើ​ឱ្យ​ក្រឡាប់​ផ្ងារជើង​ឡើង​លើ បណ្ដាល​ឲ្យ​មនុស្ស​ចំនួន​៣៥​នាក់​រង​របួសធ្ងន់​សន្លប់​រដូករ​ណែ​កលើ​ដងផ្លូវ​គួ​ឲ្យ​សង្វេគ​។ ករណី​ដ៏​អាក្រក់​នេះ​បាន​កើតឡើង​កាលពី​ម៉ោង​៦​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​៣១ ខែកក្កដា ឆ្នាំ​២០១៩ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​១…

ខេត្តស្វាយរៀង ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា សោកនាដកម្ម​ដ៏​អាក្រក់​មួយទៀត​ហើយ​បង្ក​ដោយ​រថយន្ដ​ដឹក​មាន់​១​គ្រឿង​មក​ពី​ប្រទេស​វៀតណាម​បាន​បោះពួយ​យ៉ាង​លឿន​ជ្រុល​ចង្កូត​ទៅ​បុក​រថយន្ដ​ដឹក​កម្មករ​កម្មការិនី​យ៉ាង​ពេញទំហឹង​ធ្វើ​ឱ្យ​ក្រឡាប់​ផ្ងារជើង​ឡើង​លើ បណ្ដាល​ឲ្យ​មនុស្ស​ចំនួន​៣៥​នាក់​រង​របួសធ្ងន់​សន្លប់​រដូករ​ណែ​កលើ​ដងផ្លូវ​គួ​ឲ្យ​សង្វេគ​។ ករណី​ដ៏​អាក្រក់​នេះ​បាន​កើតឡើង​កាលពី​ម៉ោង​៦​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​៣១ ខែកក្កដា ឆ្នាំ​២០១៩ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​១ ស្ថិត​ក្នុងភូមិ​កៀន​សាំង សង្កាត់​ស្វាយ​រៀង ក្រុង​ស្វាយ​រៀង​។

បើ​តាម​ប្រភព​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​កើតហេតុ គេ​ឃើញ​រថយន្ដ​មួយ​គ្រឿង​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 3C4662 មាន​ចំណុះ​៥​តោន ដោយ​ដឹក​មាន់​រស់​ពេញ​រថយន្ត​តែ​ម្តង​មក​ពី​ប្រទេស​វៀតណាម បើក​បោះពួយ​យ៉ាង​លឿន​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​បញ្ច្រាសទិស​គ្នា​ជាមួយនឹង​រថយន្ដ​ដឹក​កម្មករ​ម៉ាក​សាំង​យ៉ុ​ង ពណ៌​លឿង ពាក់​ស្លាក​លេខ​កំពង់ស្ពឺ 2A-3239 ពី​លិចទៅ​កើត ទៅ​កាន់​ក្រុង​បា​វិត​។

ប្រភព​ដដែល​បន្ត​ថា លុះ​ពេល​រថយន្ដ​ដឹក​កម្មករ​កម្មការិនី​បើក​មក​ដល់​ចំណុច​កើតហេតុ ស្រាប់តែ​រថយន្ដ​ដឹក​មាន់​រេ​ចង្កូត​ទៅ​បុក​រថយន្ដ​ដឹក​កម្មករ​យ៉ាង​ពេញទំហឹង​លាន់​ដូច​រន្ទះ​ក្រឡាប់​ផ្ងារ​ជើងទ្រ​មេឃ បណ្ដាល​ឲ្យ​មនុស្ស​ចំនួន​៣៥​នាក់​រង​របួសធ្ងន់​-​ស្រាល​តែ​ម្តង ក្នុង​នោះ​មាន​បុរស​ចំនួន​៥​នាក់​។

បើ​តាម​មន្ដ្រី​នគរបាល​ចរាចរណ៍​ក្រុង​ស្វាយ​រៀង​បាន​ឲ្យ​ដឹង​ថា បើ​តាម​ព័ត៌មាន​បឋម​ដែល​សមត្ថកិច្ច​ទទួល​បាន គឺ​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ មាន​អ្នក​រង​របួស​ចំនួន​៣៥​នាក់​។ ប៉ុន្ដែ​សមត្ថកិច្ច​មិន​ទាន់​ដឹង​ថា របួសធ្ងន់ និង​ស្រាល​ប៉ុន្មាន​នាក់​នៅឡើយ ព្រោះ​ភ្លាម​ៗ​នោះ សមត្ថកិច្ច​កំពុង​រវល់​បញ្ជូន​អ្នក​រង​របួស​ទៅ​សង្គ្រោះ​នៅ​ក្នុង​មន្ទីរពេទ្យ​ខេត្ត​ស្វាយ ។

គួរ​រំលឹកថា ៖ ហួសចិត្ត​! ដឹង​មូលហេតុ​ក្រឡាប់​រថយន្ត​ដឹក​កម្មករ​ស្លាប់​២​នាក់ របួសធ្ងន់​ស្រាល​ជាង​៣៨​នាក់​(​មាន​វី​ដេ​អូ​) (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ