ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់ផ្ទះ​ក្តុកក្តួល និង​និយាយ​លេង​ចេញ​ហើយ​បើ​លេង​មក​ប្រាវ​…

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា បុរស​ម្នាក់​បាន​ផឹកស៊ី​ជួបជុំ​ជាមួយ​មិត្ត​ភ​កិ្ត​អស់​ស្រា​១៥​លី​ត្រ​ចេញ​មក​វិញ​បាន​បើករថយន្តរ​យ៉ែ​ថយក្រោយ​ជ្រុល​ទៅ​បុក​ទ្វារផ្ទះ​លក់​រថយន្ត​មួយ​គ្រឿង​មួយ​កន្លែង បណ្តាល​អោយ​រង​ការ​ខូចខាត កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់ ថ្ងៃ​ទី​៣០ ខែកក្កដា ឆ្នាំ​២០១៩ ចំណុច​ផ្ទះ​លក់​រថយន្ត​យីហោ​ម៉េ​ង​សុផល…

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា បុរស​ម្នាក់​បាន​ផឹកស៊ី​ជួបជុំ​ជាមួយ​មិត្ត​ភ​កិ្ត​អស់​ស្រា​១៥​លី​ត្រ​ចេញ​មក​វិញ​បាន​បើករថយន្តរ​យ៉ែ​ថយក្រោយ​ជ្រុល​ទៅ​បុក​ទ្វារផ្ទះ​លក់​រថយន្ត​មួយ​គ្រឿង​មួយ​កន្លែង បណ្តាល​អោយ​រង​ការ​ខូចខាត កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់ ថ្ងៃ​ទី​៣០ ខែកក្កដា ឆ្នាំ​២០១៩ ចំណុច​ផ្ទះ​លក់​រថយន្ត​យីហោ​ម៉េ​ង​សុផល ផ្លូវ​លេខ​៨២C ភូមិ​ទ្រា​៤ សង្កាត់​ស្ទឹង​មាន​ជ័យ​៣ ខណ្ឌមានជ័យ ។

សេចក្តីរាយការណ៍​បាន​បន្ត អ្នកបើកបរ​រថយន្ត​ត្រូវ​គេ​អោយ​ដឹង​ឈ្មោះ គឿ​ង​ប៉ា​ង អាយុ​៤៣​ឆ្នាំ មុខរបរ​បើកបរ​រថយន្ត ស្នាក់​នៅ​ភូមិ​គោក​បញ្ជាន់ សង្កាត់​ចោម​ចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ តាម​ប្រភព​ព័ត៌មាន​ពី​ន្លែ​ង​កើតហេតុ​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​បានឃើញ​បុរស​ខាងលើ​មិនដឹង​ថា ចេញពី​ផឹកស៊ី​វិញ​នៅ​កន្លែង​ណា​នោះ គឺ​មាន​អាកា​រៈ​ស្រវឹង​ទោរទន់​តែ​ម្តង ហើយ​បាន​បើករថយន្ត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ខៀវ ពាក់​ស្លាក​លេខ ភ្នំពេញ​2AA 3343 តាម​ផ្លូវ​បេតុង​ទិស​ដៅ​ពី​កើត​ទៅ​លិច លុះ​មក​ដល់​ចំណុច​កើតហេតុ​មិនដឹង​ជា យ៉ាងម៉េច​ក៏​ស្រាប់តែ​អ្នកបើកបរ​បាន​បើករ​យ៉ែ​ថយក្រោយ​វិញ​ជ្រុល​ទៅ​បុក និង​ទ្វារផ្ទះ​លក់​រថយន្ត ម៉េ​ង សុផល បណ្តាល​អោយ​រង​ការ​ខូចខាត​អស់​មួយ​ផ្ទាំង តែ​មិន​បង្ក​អោយ​មាន​គ្រោះថ្នាក់​ដល់​មនុស្ស​នោះ​ទេ ដោយឡែក​រថយន្ត​បង្ក​ក៏​អត់​មាន​រង​ការ​ខូចខាត​អ្វី​នោះ​ទេ ។

ភ្លាម​ៗ​នោះ​ដែរ​បុរស​ជា​អ្នកបើកបរ​រថយន្ត​បាន​ចុះ​ពីលើ​រថយន្ត​ទាំង​អាកា​រៈ​ស្រវឹង​ទ្រេតទ្រោត និយាយ​ឆ្កា​ដៃ​ឆ្កា​ជើង​ថា រូប​លោក​បាន​ផឹកស្រា​ជាមួយ​មិត្តភក្តិ​អស់​ចំនួន​១៥​លី​ត្រ ហើយ​បាន​បើករថយន្ត​ជ្រុល​ទៅ​ប៉ះ និង​ទ្វារផ្ទះ​របស់​គេ​តែ​ម្តង​ទៅ ។

ក្រោយ​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​ទៅ​កន្លែង​កើតហេតុ រួច​ហើយ​ក៏​បាន​ចុះ​ទៅ​កន្លែង រួច​ហើយ​ក៏​ទំនាក់ទំនង​ហៅ​សាច់ញាតិ និង​ខាង​តំណាង​រថយន្ត​មក​សម្របសម្រួល​គ្នា​ជាមួយ និង​ម្ចាស់ផ្ទះ​ដោយ​សុខចិត្ត​ចេញថ្លៃ​ការ​ជួសជុល​អោយទៅ​ម្ចាស់​ដើម្បី​បញ្ចប់រឿង ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ