ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ជា​អោយ​ដាក់​ខ្នោះ​អ្នក​បើករថយន្ត​ម្នាក់​កិន​បាក់​បង្គោល​ច្រវ៉ាក់​ការពារ​ចិញ្ចើម​ផ្លូវ​(​មាន​វី​ដេ​អូ​)

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា អ្នកបើកបរ​រថយន្ត​ម្នាក់​ត្រូវ​បាន​លោក​ឧត្តមសេនីយ៍ឯក ស ថេ​ត អគ្គស្នងការ​រង​នគរបាល​ជាតិ និង​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​បញ្ជា​អោយ​វាយ​ខ្នោះ ខណៈ​ពេល​ដែល​បើករថយន្ត​ដឹក​កុងតឺន័រ​មួយ​គ្រឿង​កិន​បាក់​បង្គោល​ដាក់​ច្រវ៉ាក់​ការពារ​ចិញ្ចើម​ផ្លូវ និង​លំអរ​នៅ​មុខ​ស្នងការដ្ឋាន បណ្តាល​អោយ​បាក់​ចំនួន​២​ដើម…

រាជធានី​ភ្នំពេញ​៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា អ្នកបើកបរ​រថយន្ត​ម្នាក់​ត្រូវ​បាន​លោក​ឧត្តមសេនីយ៍ឯក ស ថេ​ត អគ្គស្នងការ​រង​នគរបាល​ជាតិ និង​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​បញ្ជា​អោយ​វាយ​ខ្នោះ ខណៈ​ពេល​ដែល​បើករថយន្ត​ដឹក​កុងតឺន័រ​មួយ​គ្រឿង​កិន​បាក់​បង្គោល​ដាក់​ច្រវ៉ាក់​ការពារ​ចិញ្ចើម​ផ្លូវ និង​លំអរ​នៅ​មុខ​ស្នងការដ្ឋាន បណ្តាល​អោយ​បាក់​ចំនួន​២​ដើម និង​រង​ការ​ខូចខាត​ចិញ្ចើម​ផ្លូវ ដែល​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​ប្រមាណ​៣​និង​៤០​នាទី​រសៀល ថ្ងៃ​ទី​៣០ ខែកក្កដា​នេះ នៅ​មុខ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ក្នុង​សង្កាត់​ច្រាំង​ចំរេះ​ទី​២ ខណ្ឌ​ឬ​ស្សី​កែវ ។

អ្នកបើកបរ​ដែល​ត្រូវ​ឃាត់​ពុំ​ត្រូវ​បាន​នគរបាល​អោយ​ស្គាល់​អត្តសញ្ញាណ​ឡើយ ជា​អ្នកបើកបរ រថយន្ត​ដឹក​កុងរ​តឺ​ន័​រ​មួយ​គ្រឿង​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពាក់​ស្លាក​លេខ ភ្នំពេញ​៣C.៧៥៤៩ ។ តាម​ព័ត៌មាន​អោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​មួយ​គ្រឿង​ខាងលើ​បាន​ធ្វើ​ដំណើរ​ចេញ​ឈៀក​នៅ​មន្ទីរ​សាធារណៈការ​នៅ​ខាង​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ។ ខណៈ​ពេល​ធ្វើ​ដំណើរ​មក​ដល់​ផ្លូវ​លេខ​៥៩៨ ក៏​បាន​បត់​ស្តាំ តែ​ដោយសារ​តែ​រថយន្ត​វៀច​កង់​ក្រោយ ផ្នែក​ខាង​ស្តា​ក៏​បាន​ឡើង​ចិញ្ចឹម​ផ្លូវត្រង់​កែង​មុខ​ស្នងការដ្ឋាន​កិន​បាក់​បង្គោល​ដាក់​ច្រវ៉ាក់​ការពារ​ចិញ្ចើម​ផ្លូវ បណ្តាល​អោយ​បាក់​ចំនួន​២​ដើម និង​បែក​ខូចខាត​ឥដ្ឋ​ចិញ្ចើម​ផ្លូវ ។

តាម​ព័ត៌មាន​អោយ​ដឹង​ទៀត​ថា បន្ទាប់​ពី​បង្ក​អោយ​ខា​ច​ខាត​រថយន្ត​ក៏​បាន​បែក​ទុយោ​ខ្យល់​ទៅ​មុខ​លែង ហើយ​ចត​ជិត​ច្រកចេញ​នៅ​មុខ​ស្នងការ​ត្រូវ​បាន រួច​អ្នកបើកបរ​ហៅ​ជាង​មក​ជួសជុល ។ ភ្លាម​ៗ​នគរបាល​ក៏​បាន​ឃាត់​រថយន្ត ដើម្បី​ប្រគល់​អោយ​នគរបាល​ចរាចរណ៍ ។ ទន្ទឹម​នោះ គាប់​ជួន​លោក​ឧត្តមសេនីយ៍​ស្នងការ​ក៏​បាន​ចេញ​មក​ឃើញ​ក៏​បាន​ឈប់​រថយន្ត សួរនាំ​ហើយ បញ្ជា​អោយ​នគរបាល​ចាប់​វាយ​ខ្នោះ អ្នកបើកបរ ហើយ​យក​រថយន្ត​ទៅ​ទុក ។ ទោះបីជា​យ៉ាងណា​នគរបាល​ចរាចរណ៍​ពុំ​បាន​ចាប់​វាយ​ខ្នោះ​នោះ​ទេ គី​គ្រាន់តែ​បណ្តើរ​ឡើង​រថយន្ត និង​នាំ​យក​រថយន្ត​ទៅ​ដោះស្រាយ​តែ​ប៉ុណ្ណោះ ៕ កែសម្រួល​ដោយ ៖​សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ