ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​មេ​រិ​ក ​និង​ចិន​ចរចា​ពាណិជ្ជកម្ម​បន្ត​ទៀត

4 ឆ្នាំ មុន

សហរដ្ឋអាមេរិក​-​ចិន ៖ អ្នក​ចរចា​ចិន​និង​អា​មេ​រិ​កបាន​ជួប​គ្នា​ជា​ថ្មី​កាលពី​ថ្ងៃ​ទី​៣០​កក្កដា​នៅ​ទីក្រុង​សៀង​ហៃ ដើម្បី​ជម្រុញ​ការ​ចរចា​ស្ដី​ពី​សង្គ្រាម​ពាណិជ្ជកម្ម​របស់​ពួក​គេ ប៉ុន្តែ​ក្រុង​ប៉េ​កាំ​ង​ក៏​ដូច​ជា​ក្រុង​វ៉ា​សិ​ុ​ន​តោន​ដែរ ហាក់​ពុំ​ទាន់​សង្ឃឹមលើ​ភ័ព្វវាសនា​សម្រេច​បាន​កិច្ចព្រមព្រៀង​មួយ​ឡើយ​។ ការ​ចរចា​នោះ​នៅ​ក្រុង​សៀង​ហៃ​ជា​ការ​ជួប​ទល់មុខ​គ្នា​លើក​ដំបូង ចាប់តាំងពី​បរាជ័យ​នៃ​ការ​ចរចា​កាលពី​ខែឧសភា ខណៈ​លោក​ដូ​ណា​ល់​ត្រាំ​បាន​ចោទប្រកាន់​ក្រុង​ប៉េ​កាំ​ង​ថា មិន​គោរព​បណ្ដា​ការ​សន្យា​មក​។…

សហរដ្ឋអាមេរិក​-​ចិន ៖ អ្នក​ចរចា​ចិន​និង​អា​មេ​រិ​កបាន​ជួប​គ្នា​ជា​ថ្មី​កាលពី​ថ្ងៃ​ទី​៣០​កក្កដា​នៅ​ទីក្រុង​សៀង​ហៃ ដើម្បី​ជម្រុញ​ការ​ចរចា​ស្ដី​ពី​សង្គ្រាម​ពាណិជ្ជកម្ម​របស់​ពួក​គេ ប៉ុន្តែ​ក្រុង​ប៉េ​កាំ​ង​ក៏​ដូច​ជា​ក្រុង​វ៉ា​សិ​ុ​ន​តោន​ដែរ ហាក់​ពុំ​ទាន់​សង្ឃឹមលើ​ភ័ព្វវាសនា​សម្រេច​បាន​កិច្ចព្រមព្រៀង​មួយ​ឡើយ​។

ការ​ចរចា​នោះ​នៅ​ក្រុង​សៀង​ហៃ​ជា​ការ​ជួប​ទល់មុខ​គ្នា​លើក​ដំបូង ចាប់តាំងពី​បរាជ័យ​នៃ​ការ​ចរចា​កាលពី​ខែឧសភា ខណៈ​លោក​ដូ​ណា​ល់​ត្រាំ​បាន​ចោទប្រកាន់​ក្រុង​ប៉េ​កាំ​ង​ថា មិន​គោរព​បណ្ដា​ការ​សន្យា​មក​។ ចិន​និង​អា​មេ​រិ​កបាន​ប្រកាន់​ជំហរ​រឹង​ដូច​គ្នា ចាប់តាំងពី​ឆ្នាំ​មុន​មក ក្នុង​ជម្លោះ​ពាណិជ្ជកម្ម​ដោយ​ដាក់​ពន្ធគយ​យ៉ាង​ខ្ពស់​ទៅ​វិញ​ទៅ​មក មាន​ទឹកប្រាក់​សរុប​ជាង​៣៦០​ពាន់​លាន​ដុល្លារ ក្នុង​ការ​ផ្លាស់​ប្ដូរ​ពាណិជ្ជកម្ម​ប្រចាំឆ្នាំ​។

ទីភ្នាក់ងារ​ព័ត៌មាន​ចិន​សី​ុ​ន​ហួ​នា​ថ្ងៃ​ទី​៣០​កក្កដា ក្នុង​បទ​អត្ថាធិប្បាយ​មួយ​និយាយ​ថា ទំនាក់ទំនង​រវាង​ក្រុង​ប៉េ​កាំ​ង​និង​ក្រុង​វ៉ា​សិ​ុ​ន​តោន មាន​ភាព​តានតឹង​ហើយ​យើង​អំពាវនាវ​ដល់​សហរដ្ឋអាមេរិក ឲ្យ​មានការ​គោរព​ចំពោះ​ចិន​ផង​បើ​ខ្លួន​មាន​បំណង​ចង់បាន​កិច្ចព្រមព្រៀង​មួយ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ