ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើសិនម្តាយ​កំពុង​មាន​ជំងឺមហារីក​សុដន់ ហើយ​ឲ្យ​កូន​បៅ តើ​អាច​ឆ្លង​ទៅ​កូន​ទេ?

4 ឆ្នាំ មុន

បើសិនជា​ម្តាយ​ដែល​កំពុង​តែ​បំបៅ​ដោះ​កូន​នោះ​មាន​ជំងឺមហារីក​សុដន់ តើ​ឱកាស​នៃ​ការ​ចម្លងជំងឺ​មហា​រីក​ទៅ​កូន​មាន​ដែរ​ទេ? តើ​កូន​អាច​នឹង​មាន​ជំងឺមហារីក​ទេ?​តើ​ម្តាយ​គួរ​ធ្វើ​ដូច​ម្តេចទៅ​ក្នុង​ស្ថានភាព​បែប​នេះ? តើ​ម្តាយ​គួរតែ​បញ្ឈប់​ការ​បំបៅ​ដោះ​កូន​ឬ​យ៉ាងណា? បើសិនជា​ម្តាយ​មាន​ជំងឺមហារីក​សុដន់ ហើយ​បំបៅ​ដោះ​កូន​ទៀត​នោះ នាង​ពិតជា​មិន​អាច​ចម្លងជំងឺ​មហារីក​ទៅ​កូន​បាន​ទេ ហើយ​កោសិកា​មហារីក​ក៏​មិន​អាច​ឆ្លង​តាម​រយៈ​ការ​បៅ​ទឹកដោះ​ម្តាយ​ដែរ​។ ជំងឺ​មហារីក​សុដន់​អាច​ប៉ះពាល់​លើ​ស្ត្រី​គ្រប់​វ័យ ហើយ​បើ​យោង​ទៅ​តាម​ស្ថិតិ​ថ្មី​បាន​ឲ្យ​ដឹង​ថា…

បើសិនជា​ម្តាយ​ដែល​កំពុង​តែ​បំបៅ​ដោះ​កូន​នោះ​មាន​ជំងឺមហារីក​សុដន់ តើ​ឱកាស​នៃ​ការ​ចម្លងជំងឺ​មហា​រីក​ទៅ​កូន​មាន​ដែរ​ទេ? តើ​កូន​អាច​នឹង​មាន​ជំងឺមហារីក​ទេ?​តើ​ម្តាយ​គួរ​ធ្វើ​ដូច​ម្តេចទៅ​ក្នុង​ស្ថានភាព​បែប​នេះ? តើ​ម្តាយ​គួរតែ​បញ្ឈប់​ការ​បំបៅ​ដោះ​កូន​ឬ​យ៉ាងណា?

បើសិនជា​ម្តាយ​មាន​ជំងឺមហារីក​សុដន់ ហើយ​បំបៅ​ដោះ​កូន​ទៀត​នោះ នាង​ពិតជា​មិន​អាច​ចម្លងជំងឺ​មហារីក​ទៅ​កូន​បាន​ទេ ហើយ​កោសិកា​មហារីក​ក៏​មិន​អាច​ឆ្លង​តាម​រយៈ​ការ​បៅ​ទឹកដោះ​ម្តាយ​ដែរ​។ ជំងឺ​មហារីក​សុដន់​អាច​ប៉ះពាល់​លើ​ស្ត្រី​គ្រប់​វ័យ ហើយ​បើ​យោង​ទៅ​តាម​ស្ថិតិ​ថ្មី​បាន​ឲ្យ​ដឹង​ថា ទោះបីជា​ស្ត្រី​វ័យក្មេង​ក៏​អាច​ប្រឈម​នឹង​ជំងឺ​នេះ​បាន​ដែរ​។ មធ្យោបាយ​តែ​មួយ​គត់​ដើម្បី​ដឹង​ថា​មាន​ជំងឺមហារីក​សុដន់​គឺ​ការ​ថត​សុដន់ (Mammography) និង​ការ​ធ្វើតេស្ត​មួយ​ចំ​នួ​នៀ​ត​។ យ៉ាងណាមិញ រោគ​សញ្ញា​ដូច​ជា មាន​ដុំ​មួយ​ក្នុង​សុដន់ ឬ​ការ​ប្រែប្រួល​ទំហំ​របស់​សុដន់ និង​រូបរាង ឬ​មាន​ហូរ​ទឹក​ចេញពី​ក្បាល​សុដន់​គឺជា​រោគ​សញ្ញា​សង្ស័យ​ជំងឺមហារីក​សុដន់​ហើយ​។ ដូច្នេះ បើសិនជា​អ្នក​សង្ស័យ​ខ្លាំង យក​ល្អ​គួរតែ​ពិគ្រោះ​ជាមួយ​អ្នកជំនាញ​ខាង​រោគ​ស្ត្រី និង​ធ្វើតេស្ត​ដើម្បី​បញ្ជាក់​ទៅ​។

បើសិនជា​អ្នក​ត្រូវ​បាន​គ្រូពេទ្យ​រក​ឃើញ​ថា មាន​ជំងឺមហារីក​សុដន់ ការ​ព្យាបាល​ជំងឺ​នេះ​អាច​ប៉ះពាល់​ដល់​សមត្ថភាព​ក្នុង​ការ​បំបៅ​ដោះ​កូន​បាន​។ ស្ត្រី​ដែល​ព្យាបាល​ដោយ​បាញ់​កាំរស្មី​នៅ​តែ​អាច​បំបៅ​ដោះ​កូន​បាន​ដដែល​។ យ៉ាងណាមិញ ការ​បាញ់​កាំរស្មី​អាច​បំផ្លាញ​ក្រពេញ​ទឹកដោះ​ដែល​មាន​ក្នុង​សុដន់​បាន ដូច្នេះ​វា​នឹង​កាត់​បន្ថយ​ការ​ផលិត​ទឹកដោះ​ក្នុង​សុដន់​ដែល​មាន​បញ្ហា​នោះ​។ ស្ថិត​ក្នុង​ករណី​បែប​នេះ​មែន អ្នក​អាច​ប្រើប្រាស់​សុដន់​ដែល​មិន​មាន​បញ្ហា​ដើម្បី​បំបៅ​កូន​បាន​។

បើសិនជា​អ្នក​ត្រូវ​ព្យាបាល​ដោយ​ការ​លេបថ្នាំ​មហារីក ការ​បំបៅ​ដោះ​កូន​គឺ​ត្រូវ​ហាមប្រាម​ជា​ដាច់ខាត​តែ​ម្តង​។ នេះ​ដោយសារ​តែ​សារធាតុ​ថ្នាំ​មហារីក​ដែល​ស្ត្រី​ប្រើ​នោះ​អាច​ចម្លង​ចូល​ទៅ​ក្នុង​ទឹកដោះ​និង​ចូល​ទៅ​ក្នុង​ខ្លួន​កូន​បាន​។ ដូច្នេះ​ចូរ​បញ្ឈប់​ការ​បំបៅ​ដោះ​កូន​រហូត​គ្រូពេទ្យ​អនុញ្ញាតិ​ឡើង​វិញ​។

បើសិនជា​អ្នក​ត្រូវការ​កាត់​សុដន់​ចោល វា​ក៏​ប៉ះពាល់​ដល់​សមត្ថភាព​ក្នុង​ការ​ផលិត​ទឹកដោះ​ដែរ​។ មិន​ខ្វល់​ថា​លទ្ធផល​មាន​អ្វីខ្លះ​ឡើយ យក​ល្អ​គួរតែ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ និង​កំណត់​រោគវិនិច្ឆ័យ​ឲ្យ​បាន​លឿន​បំផុត​ផង​ដើម្បី​មានការ​ព្យាបាល​ទាន់​ពេលវេលា​។​កាលណា​អ្នក​ពន្យា​ពេល​កំណត់​រោគវិនិច្ឆ័យ ផលវិបាក​អាច​នឹង​កើត​មាន​កាន់តែ​ច្រើន (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ