ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​ត្រូវ​បាន​រថយន្ត​កិន​បាក់ជើង ខណៈ​បើក​បត់​កាត់មុខ​រថយន្ត

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា បុរស​ម្នាក់​ត្រូវ​រថយន្ត​ម៉ាក​ម៉ា​ស្តា​មួយ​គ្រឿង​បុក និង​កិន​បាក់ជើង ខណៈ​ពេល​ដែល​ជិះ​ម៉ូតូ​មួយ​គ្រឿង​ជែង​ស្តាំ​ជួប​ឧបសគ្គ​ក៏​បាន​បត់​កាត់មុខ​រថយន្ត ដែល​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​១​និង​៤០​នាទី​រសៀល ថ្ងៃ​ទី​៣០ ខែកក្កដា​នេះ…

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា បុរស​ម្នាក់​ត្រូវ​រថយន្ត​ម៉ាក​ម៉ា​ស្តា​មួយ​គ្រឿង​បុក និង​កិន​បាក់ជើង ខណៈ​ពេល​ដែល​ជិះ​ម៉ូតូ​មួយ​គ្រឿង​ជែង​ស្តាំ​ជួប​ឧបសគ្គ​ក៏​បាន​បត់​កាត់មុខ​រថយន្ត ដែល​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​១​និង​៤០​នាទី​រសៀល ថ្ងៃ​ទី​៣០ ខែកក្កដា​នេះ នៅ​តាម​បណ្តោយ​ផ្លូវ​៦២R សង្កាត់​ទួល​សង្កែ​ទី​១ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ ។

សេចក្តីរាយការណ៍​បាន​បន្ត​ថា បុរស​រង​គ្រោះ​ឈ្មោះ សេង ណា​ក់ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជា​កម្មករ​សំណង់​ជិះ​ម៉ូតូ​ម៉ាក​ហុងដា ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ព្រៃវែង ១P៧៤៥៨ មាន​លំនៅ​ផ្ទះ​ជួល ម្តុំ​ជ្រោះ​បាត់​ស្នេហ៍ ក្នុង​សង្កាត់​ទួល​សង្កែ​១ ខណ្ឌ​ឬ​ស្សី​កែវ ។ ចំណែក​រថយន្ត​ម៉ាក​ម៉ា​ស្តា ពណ៌​ស ពុំ​មាន​ស្លាក​លេខ បើកបរ​ដោយ​ស្ត្រី​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ​បាន​បើក​ដឹក​កូនស្រី​២​នាក់​ទៅ​រៀន ។

តាម​ព័ត៌មាន​បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​បាន​ធ្វើ​ដំណើរ​តាម​ផ្លូវ​លេខ​៦២R ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច នៅ​ពេល​ធ្វើ​ដំណើរ​មក​ដល់​កន្លែង​កើតហេតុ​ដែល​ជា​ផ្លូវ​ចង្អៀត ស្រាប់តែ​មាន​ម៉ូតូ​ជន​រង​គ្រោះ​ធ្វើ​ដំណើរ​ស្របគ្នា ហើយ​បាន​បើក​ជែង​ស្តាំ​ក៏​បាន​ជួប​ឧបសគ្គ មាន​ម៉ូតូ​រ៉ឺ​ម៉ក​ឈប់​នៅ​ពីមុខ​ក៏​បាន​ទាញ​ចង្កូត​គេច​ចេញ​កាត់មុខ​ប៉ះ​រថយន្ត​ក៏​ត្រូវ​រថយន្ត​បុក និង​កិន​បាក់ជើង​តែ​ម្តង ។

បន្ទាប់​ពី​គ្រោះថ្នាក់​ជន​រង​គ្រោះ​ត្រូវ​បាន​រថយន្ត​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ឯកជន ហើយ​ខាង​ម្ចាស់​រថយន្ត​បាន​សម្របសម្រួល​គ្នា​ជួយ​ចេញថ្លៃ​ព្យាបាល ដើម្បី​បញ្ចប់រឿង ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ