ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រសៀល​នេះ​អគ្គនាយកដ្ឋាន​គយ​ថ្លែង​ជុំវិញ​សំរាម​ប្លា​ស្ទិ​ក​៨៣​កុងតឺន័រ​ទម្ងន់​ប្រមាណ​១,៦០០​តោន

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រុម​មន្ត្រី​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាក​ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​បាន​ថ្លែង​បញ្ជាក់​ប្រាប់​អ្នក​សារព័ត៌មាន នៅ​ព្រឹក​ថ្ងៃ​ទី​៣០ ខែកក្កដា ឆ្នាំ​២០១៩​នេះ​ថា ក្រុមហ៊ុន​ដែល​លួច​នាំ​ចូល​កុងតឺន័រ​៨៣​ទូ​ផ្ទុក​ដោយ​កាក​សំណល់​សំរាម​ប្លា​ស្ទិ​ក​នៅ​ខេត្ត​ព្រះ​សីហ​នុ គឺជា​ក្រុមហ៊ុន​ខ្មែរ…

រាជធានី​ភ្នំពេញ ៖ ក្រុម​មន្ត្រី​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាក​ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​បាន​ថ្លែង​បញ្ជាក់​ប្រាប់​អ្នក​សារព័ត៌មាន នៅ​ព្រឹក​ថ្ងៃ​ទី​៣០ ខែកក្កដា ឆ្នាំ​២០១៩​នេះ​ថា ក្រុមហ៊ុន​ដែល​លួច​នាំ​ចូល​កុងតឺន័រ​៨៣​ទូ​ផ្ទុក​ដោយ​កាក​សំណល់​សំរាម​ប្លា​ស្ទិ​ក​នៅ​ខេត្ត​ព្រះ​សីហ​នុ គឺជា​ក្រុមហ៊ុន​ខ្មែរ តែ​មាន​បុគ្គលិក​ជា​ជនជាតិ​ចិន​ធ្វើការ​នៅ​ក្នុង​ក្រុមហ៊ុន​នោះ ។

មន្ត្រីជាន់ខ្ពស់​បាន​ឲ្យ​ដឹង​ថា អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ និង​ធ្វើ​សន្និសីទកាសែត​ទាក់ទង​កាក​សំណល់​ប្លា​ស្ទិ​ក​ចំនួន​៨៣​កុងតឺន័រ ដែល​មាន​ទម្ងន់​១៦០០​តោន ដែល​នាំ​ចូល​ពី​បរទេស​យក​មក​ទម្លាក់​ចោល​នៅ​កំពង់​ផែ​ស្វ័​យ​ខេត្ត​ព្រះ​សីហ​នុ នៅ​ម៉ោង​៤​រសៀល ថ្ងៃ​ទី​៣០ ខែកក្កដា នេះ ។ សន្និសីទកាសែត​នេះ​ធ្វើ​នៅ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​ដែល​មា​នទី​តាំងនៅ​ទល់មុខ​អតីត​ធនាគារជាតិ​កម្ពុជា ស្ថិត​ផ្លូវ​នរោត្តម ។ បញ្ជាក់​យ៉ាង​ដូច្នេះ​ថា ក្រុមហ៊ុន​នាំ​ចូល​កុងតឺន័រ​នោះ​យើង​រក​ឃើញ​ថា ជា​ក្រុមហ៊ុន​ខ្មែរ តែ​មាន​ជនជាតិ​ចិន​ធ្វើការ​នៅ​ទីនោះ , នៅ​ពាក់កណ្តាល​ស​ប្តា​ហ៍​ក្រោយ​យើង​នឹង​ហៅ​ខាង​ក្រុមហ៊ុន​សួរនាំ​អំពី​បញ្ហា​នេះ​ទាំង​ជនជាតិ​ខ្មែរ និង​ជនជាតិ​ចិន ប្រសិនបើ​រក​ឃើញ​ថា ជនជាតិ​ចិន​មាន​ភាគហ៊ុន​ដែរ​នោះ​យើង​នឹង​បង្ហាញ​លទ្ធផល​ច្បាស់ការ ។

មន្ត្រី​បាន​បន្ត​ថា «​កុងតឺន័រ​ទាំង​៨៣​នេះ​បាន​នាំ​ចូល​បន្តិច​ម្តង​ៗ​តាំងពី​ឆ្នាំ​២០១៨​មក​ម្ល៉េះ ដូច្នេះ យើង​ត្រូវការ​ពេលវេលា​ស្រាវជ្រាវ​លើ​រឿង​នេះ​ឲ្យ​បាន​លម្អិត​» ។ កុងតឺន័រ​ទាំងនោះ​គេ​ដឹង​ថា នាំ​ចូល​ក​ម្ព​ជា​ពី​ឆ្នាំ​២០១៨ ដល់​ឆ្នាំ​២០១៩​នេះ ។

សូម​បញ្ជាក់​ថា កុង​ទឺ​ន័​រ​ចំនួន​៨៣​ទូ ដែល​មាន​ផ្ទុក​កាក​សំណល់​សំរាម​ដែល​គេ​បោះចោល លួច​នាំ​មក​ពី​សហរដ្ឋអាមេរិក និង​ប្រទេស​កា​ណា​ដា​ចូល​កម្ពុជា​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​សហការ​ជាមួយ​សមត្ថកិច្ច​ពាក់ព័ន្ធ​បើក​ប្រតិបត្តិការ​បង្ក្រាប​បាន នៅ​ខេត្ត​ព្រះ​សីហ​នុ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

កែសម្រួលដោយ