ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រូធំ Bayern Munich ដាក់​ចំ​ៗ​ថា​គ្មាន​បញ្ហា​ក្នុង​ការ​ឆក់​យក​គ្រាប់ពេជ្រ​របស់ Man City ១​រូប​នេះ

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា ក្លិប​អា​ល្លឺ​ម៉​ង់ Bayern Munich មាន​ទំនុកចិត្ត​ខ្លាំងក្លា​ថា នឹង​អាច​យក Leroy…

តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា ក្លិប​អា​ល្លឺ​ម៉​ង់ Bayern Munich មាន​ទំនុកចិត្ត​ខ្លាំងក្លា​ថា នឹង​អាច​យក Leroy Sane ពី​ក្លិប​មេឃ​ខៀវ​បាន​ដើម្បី​មក​លេង​នៅ​ក្លិប​របស់​ខ្លួន​សម្រាប់​រដូវ​កាល​ក្រោយ ។ នេះ​បើ​តាម​សម្តី​របស់​គ្រូបង្វឹក លោក Niko Kovac ​។

វា​គ្មាន​សោះឡើយ​នូវ​ការ​សម្ងាត់​ដែល​ថា ក្លិប​អា​ល្លឺ​ម៉​ង់​នេះ​ចង់បាន​កីឡាករ Sane អាយុ​ទើបតែ​២៣​ឆ្នាំ យក​ទៅ​លេង​នៅ​ក្លិប​របស់​ខ្លួន​។ គ្រប់​គ្នា​សុទ្ធតែ​បានដឹង​អំពី​រឿង​នេះ​ ។ បើ​ទោះបីជា​មានការ​រាយការណ៍​មក​ថា ការ​ឱ្យ​ថ្លៃ​៧០​លាន​ផោន​របស់ Bayern Munich ទៅ​លើ​កីឡាករ Sane ត្រូវ​បាន​ច្រានចោល​ដោយ​ក្លិប​មេឃ​ខៀវ Manchester City ក៏​ដោយ គ្រូបង្វឹក​របស់​ក្លិប​អា​ល្លឺ​ម៉​ង់​មួយ​នេះ នៅ​តែ​ជឿ​ថា ពួក​គេ​នឹង​គ្មាន​បញ្ហា​នោះ​ទេ សម្រាប់​ការ​យក​កីឡាករ​អា​ល្លឺ​ម៉​ង់​រូប​នេះ​។

លោក Kovac បាន​មាន​ប្រសាសន៍​នៅ​ក្នុង​បទ​សម្ភាស​ជាមួយនឹង ZDF ថា​៖«​ខ្ញុំ​មាន​ទំនុកចិត្ត ថា​ពួក​យើង​នឹង​អាច​យក​គាត់​បាន​» ។ លោក​ក៏​ធ្លាប់​និយាយ​ប្រាប់​សារព័ត៌មាន Bild ម្តង​ដែរ​ថា​៖ «​ពួក​យើង​សុទ្ធតែ​ដឹង​ថា Sane គឹ​ជា​កីឡាករ​ក្នុង​ក្តី​សុ​បិ​ន្ត​របស់​ពួក​យើង​។ សាធារណជន​សុទ្ធតែ​បានដឹង​។ ពួក​យើង​នឹង​ធ្វើ​អ្វី​ៗ​ទាំងអស់ ឱ្យ​តែ​បាន​គេ​មក​»​។

គួរ​បញ្ជាក់​ផង​ដែរ​ថា គ្រូបង្វឹក​ក្លិប​មេឃ​ខៀវ Manchester City លោក Pep Guardiola បាន​ប្រាប់​នា​ពេល​ថ្មី​ៗ​នេះ​ថា លោក​អាច​នឹង​បាត់បង់ Sane ព្រោះតែ​ក្លិប​អា​ល្លឺ​ម៉​ង់​ហ៊ាន​ជះ​ដល់​៩០​លាន​ផោន មក​ទិញ​យក​កីឡាករ​រូប​នេះ ៕

ប្រភព ៖ thesun , កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ