ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រមុខ​រាជរដ្ឋាភិបាល​ផ្តល់​ថវិកា​ជិត​40​លាន​​ដុល្លារ ដើម្បី​ទិញ​សព្វាវុធ​ពី​ចិន​​…

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រីនៃ​ព្រះរាជាណា​ចក្រ​កម្ពុជា មាន​ប្រសាសន៍​ថា មិន​ចាំបាច់​អ្វី​សោះ​លើ​កិច្ចព្រមព្រៀងសម្ងាត់ ។ ទោះបី​សម្ដេច​មិន​បាន​លើក​ឱ្យ​ច្បាស់​ជាង​នេះ​…

រាជធានី​ភ្នំពេញ ៖ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រីនៃ​ព្រះរាជាណា​ចក្រ​កម្ពុជា មាន​ប្រសាសន៍​ថា មិន​ចាំបាច់​អ្វី​សោះ​លើ​កិច្ចព្រមព្រៀងសម្ងាត់ ។ ទោះបី​សម្ដេច​មិន​បាន​លើក​ឱ្យ​ច្បាស់​ជាង​នេះ​ ក៏​គេ​បានដឹង​រួចហើយ ពី​ការ​ផ្សាយ​ព័ត៌មាន​របស់​កាសែត​អា​មេ​រិ​កដែល​បាន​ចោទ​ពី​ការ​ព្រមព្រៀង​សម្ងាត់​រវាង​កម្ពុជា​-​ចិន ក្នុង​ការ​បង្កើត​មូលដ្ឋានទ័ព​ចិន​នៅ​រាម និង​បាន​ទទួល​ការ​បដិសេធ ។

សម្ដេច​តេ​ជោ​បន្ត​ដោយ​ចាក់បណ្ដោយ​ថា ឥឡូវ​ខ្ញុំ​កំពុង​តែ​ដឹក​តាម​នាវា​មក ឆ្នាំ​នេះ​ខ្ញុំ​បាន​ប្រគល់​ថវិកា​ចំនួន​៤០​លាន​ដុល្លារ ដើម្បី​ទិញ​អាវុធពី​ប្រទេស​ចិន បន្ថែម​លើ​ទឹកប្រាក់​២០០​លាន​ដុល្លារ ដែល​បាន​ផ្ដល់ កាល ពីមុន ហើយ​ឲ្យ​៩០​លាន​ដុល្លារ​ពេល​លើក​ក្រោយ​ដែល​ខ្ញុំ​បាន​ទៅ​ប្រទេស​ចិន ។

សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី បាន​មាន​ប្រសាសន៍​បែប​នេះ នា​ព្រឹក​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០១៩ ក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បំពាក់​កៅអី​បេតុង​ភ្ជាប់​ទៅ​នឹង​ពហុ​កីឡដ្ឋាន​មរតក​តេ​ជោ ស្ថិត​នៅ​ក្នុង​សង្កាត់​ព្រែក​តា​សេក ខណ្ឌ​ជ្រោយចង្វា ដែល​ជា​សមិទ្ធផល​ជា​ប្រវត្តិសាស្ត្រ​ដែល​ប្រទេស​ចិន​ជួយ​កម្ពុជា ។ សម្ដេច​តេ​ជោ​បាន​សង្កត់ធ្ងន់​ថា ខ្ញុំ​ចង់​ពង្រឹងសមត្ថភាព​កងទ័ព​របស់ខ្ញុំ ។ នៅ​លើ​លោក​នេះ​មាន​ប្រទេស​ណា​ដែល​អត់​កាំភ្លើង តែ​កាំភ្លើង​របស់​កម្ពុជា​វា​រាង​ចាស់​បន្តិច​ហើយ ដូច្នេះ​ខ្ញុំ​ឲ្យ​ទិញ​រាប់​ម៉ឺន​ដើម​មក​ទៀត​យក​មក​ស្តុក​ទុក ដក​អា​ចាស់​បញ្ចេញ​អា​ថ្មី យក​អា​ចាស់​មក​ជួសជុល ។មិន​ដែល​មាន​ប្រទេស​មួយ​អត់​មាន​កាំភ្លើង​ទេ ។

សម្ដេច​តេ​ជោ​មាន​ប្រសាសន៍​ថា កាលពី​ឆ្នាំមុន សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ បាន​សុំ​ថវិកា​២៥​លាន​ដុល្លារ​ទេ តែ​លើក​នេះ​ខ្ញុំម្ចាស់​ការ​ឲ្យ​រៀបចំ​គម្រោង​ឡើង​វិញ​ដើម្បី​ទៅ​ទិញ​អាវុធ​ពី​ប្រទេស​ចិន ។ ខ្ញុំ​ត្រូវ​គិតទៅ​ដល់​គ្រប់​ផ្នែក​ទាំងអស់ ព្រោះ​អាវុធ​កាលទិញ​ពី​លើក​មុន​នៅ​ក្នុង​ឃ្លាំង ប៉ុន្មាន​ខ្ញុំមាន ព្រោះ​នៅ​ក្នុង​ដៃ​របស់ខ្ញុំ គ្រាប់​នេះ​មាន​ប៉ុន្មាន គ្រាប់​នោះ​មាន​ប៉ុន្មាន​ខ្ញុំ​មាន ។ ខ្ញុំ​ឃើញ​បងប្អូន​នៅ​ពេល​គាត់​ហ្វឹកហាត់ ពេល​ខ្លះ​សំណើសុំ​គ្រាប់​ដើម្បី​ហ្វឹកហាត់​បាញ់​គ្រាប់​ពិត ចាប់ពី​ពេល​នេះ​តទៅ កងទ័ព​ម្នាក់​ត្រូវ​ហាត់​បាញ់​គ្រាប់​ពិត​ឲ្យ​បាន​ច្រើន​បន្តិច កុំ​ឲ្យ​តម្រង់​ចោល​អត់​មាន​គ្រាប់​បាញ់ ។

សម្ដេច​តេ​ជោ​មាន​ប្រសាសន៍​ទៀត​ថា គេ​ហាត់​បាញ់​គ្រាប់​ពិត​គ្រប់​គ្នា កូរ៉េ​ខាងជើង​គេ​បាញ់​រហូត​ដល់​មី​ស៊ី​ល ។ សម្ដេច​តេ​ជោ​បាន​រិះគន់​យ៉ាង​ខ្លាំង​ថា ចុះ​ប្រទេស​គ​ធ្វើ​បាន ដល់​កម្ពុជា​ធ្វើ​មិន​បាន ? ខ្ញុំ​អត់​មាន​ថវិកា​ដូរ​ប្រព័ន្ធ​អាវុធ​ទេ មាន​អ្នក​ខ្លះមក​ប្រាប់​ឲ្យ​យក​ប្រព័ន្ធ​នេះ​យក​ប្រព័ន្ធ​នោះ​ទៅ ។ ប៉ុន្តែ​សម្ដេច​បដិសេធ​ថា​អត់​ទេ ចាយ​លុយ​ច្រើន​ណាស់ ហើយ​ម្យ៉ាងទៀត​ប្រព័ន្ធ​អាវុធ​ទំនើប​នោះ​ជួនកាល​គេ​ធ្វើ​កិកកុក​មិន​លក់​ឲ្យ ។ ប៉ុន្តែ​ប្រព័ន្ធ​អាវុធ​ដែល​យើង​ប្រើ​រាល់ថ្ងៃ​ទៅ​ទិញ​នៅ​ប្រទេស​ណា​ក៏​មាន​ដែរ សម្បូរ​បែប​រាប់​ទាំង​ប្រទេស​ដែល​ជា​អតីត​សហភាព​សូ​វៀត​ទិញ​បាន​តាម​ចិត្ត ។ ខ្ញុំ​ត្រូវ​គិតគូរ​ដែរ ពីព្រោះ​ខ្ញុំ​ជាអ្នកដឹកនាំ​ប្រទេស ព្រះ​មហាក្សត្រ​ព្រះ​អង្គជា​ប្រ ធាន​ឧត្តម​ក្រុមប្រឹក្សា​ការពារ​ជាតិ ហើយ​នាយករដ្ឋមន្ត្រី​ក៏​ជា​អនុប្រធាន​ក្រុម​ប្រឹក្សា​ការពារ​ជាតិ ៕

អត្ថបទសរសេរ ដោយ