ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រយ័ត្នផង…​នៅមិនទាន់ដោះយក​បាន គ្រាប់​​ទម្លាក់យន្តហោះ​ស្ថិត​បឹងទន្លេសាប

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ សេចក្តីរាយការណ៍ឱ្យដឹងថា គ្រាប់​យុទ្ធ​ភ​ណ្ឌ​​ប្រភេទ​គ្រាប់​ទម្លាក់​ពីលើ​យន្តហោះ​ចំនួន​៤​គ្រាប់​ប្រទះឃើញ​​នៅ​តំបន់​បឹង​ទន្លេសាប​ក្នុង​ខេត្តបន្ទាយមានជ័យ​នោះ មន្ត្រី​ជំនាញ​ស៊ី​ម៉ាក់ខេត្ត​​មិន​ទាន់​យក​បាន​នៅ​ឡើយ​​នោះ​ទេ​ ​ខណៈក៏នៅ​រង់​ចាំ​មន្ត្រី​ជំនាញ​ពី​រាជធានី​ភ្នំពេញវិញ ។ គ្រាប់ទាំងនេះជា ប្រភេទគ្រាប់ទម្លាក់​ពីលើ​យន្តហោះ ដែល​​បន្សល់​ទុក​ពី​សម័យ​សង្គ្រាម…

ខេត្តបន្ទាយមានជ័យ ៖ សេចក្តីរាយការណ៍ឱ្យដឹងថា គ្រាប់​យុទ្ធ​ភ​ណ្ឌ​​ប្រភេទ​គ្រាប់​ទម្លាក់​ពីលើ​យន្តហោះ​ចំនួន​៤​គ្រាប់​ប្រទះឃើញ​​នៅ​តំបន់​បឹង​ទន្លេសាប​ក្នុង​ខេត្តបន្ទាយមានជ័យ​នោះ មន្ត្រី​ជំនាញ​ស៊ី​ម៉ាក់ខេត្ត​​
មិន​ទាន់​យក​បាន​នៅ​ឡើយ​​នោះ​ទេ​ ​ខណៈក៏នៅ​រង់​ចាំ​មន្ត្រី​ជំនាញ​ពី​រាជធានី​ភ្នំពេញវិញ ។ គ្រាប់ទាំងនេះជា ប្រភេទគ្រាប់ទម្លាក់​ពីលើ​យន្តហោះ ដែល​​បន្សល់​ទុក​ពី​សម័យ​សង្គ្រាម ​ក្នុង​ចំណោម​នោះ​មាន​១​គ្រាប់​បុក​ជាប់​កប់​ក្នុង​ដី​ និង​៣​គ្រាប់​ទៀត​នៅ​រាយ​ប៉ាយ​លើ​ដី​ ក្នុង​តំបន់​បឹង​ទន្លេសាប​នៃ​ខេត្តបន្ទាយមានជ័យ ។

សូមបញ្ជាក់ថា​ ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​គ្រាប់ទាំងនេះ ក៏បាន​រាយការណ៍​មក​សមត្ថកិច្ច​នគរបាល​ស្រុក​ព​ញ​រះ​នេត្រ​ព្រះ ​និង​កងរាជអាវុធហត្ថ​ស្រុក​ព្រះនេត្រព្រះ ​រួច​ហើយ​សមត្ថកិច្ច​យើង​ក៏​បាន​បន្ត​រាយការណ៍​មន្ត្រី​ជំនាញ​ស៊ី​ម៉ាក​់ និង​សមត្ថកិច្ច​១​ក្រុម​នៅ​ខេត្តបន្ទាយមានជ័យ​ បាន​ចុះ​ទៅ​ត្រួតពិនិត្យ​ ប៉ុន្តែ​មិន​ទាន់​មាន​លទ្ធ ភាព​អាច​យក​គ្រាប់​ទាំងនោះ ​ចេញ​បាន​នៅឡើយ​នោះ​ទេ ​។

​ការ​ចុះ​ទៅ​ត្រួតពិនិត្យ​បាន​ធ្វើ​ឡើង​ កាលពី​​ថ្ងៃ​ទី​២៩ ​កក្កដា ស្ថិតនៅ​ចំណុច​ក្រចាប់ ភូមិ​ក្របៅ ឃុំ​ភ្នំ​លៀប ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ​។ បើ​តាម​ប្រភព​ព័ត៌មាន​ពី​មន្ត្រី​ជំនាញ​ស៊ី​ម៉ាក់ប្រចាំ​ខេត្តបន្ទាយ​មានជ័យ ​បាន​ប្រាប់​ឱ្យ​ដឹង​ថា គ្រាប់​ទាំងនោះ​មិន​ទាន់​ដឹង​ផលិត​នៅ​ប្រទេស​ណាមួយ​នៅឡើយ​នោះ​ទេ ​និង​ក៏​មិនដឹង​ជា​ប្រភេទ​គ្រាប់​ម៉ាក​អ្វី​នោះ​ផង​ដែរ​។ ​ប៉ុន្តែ​ជា​ប្រភេទ​គ្រាប់​ទម្លាក់​ពីលើ​យន្តហោះ​(​ប៊ុ​ម ប៊ី​) ដែល​គេ​ប្រើប្រាស់​ក្នុង​តំណាក់កាល​ប្រទេស​កម្ពុជា​ធ្លាក់​ក្នុង​សង្គ្រាម​ពី​អតីតកាល​។​ក្នុង​ចំណោម​ទាំង​៤​គ្រាប់​គឺ​មាន​១​គ្រាប់​បុក​កប់​ក្នុង​ដី​មាន​ជម្រៅ​ជាង​១​ម៉ែត្រ​។

មន្ត្រី​ជំនាញ​ស៊ី​ម៉ាក​់ដដែល​ឱ្យ​ដឹង​ទៀត​ថា​ គ្រាប់​ទម្លាក់​ពីលើ​យន្តហោះ​ទាំង​៤​គ្រាប់​នោះ ​មន្ត្រី​ជំនាញ​ពិនិត្យ​លើស​ដែន​សមត្ថភាព​មន្ត្រី​ជំនាញ​នៅ​មូលដ្ឋាន​និង​បាន​រាយការណ៍​ទៅ​ថ្នាក់លើ​ដើម្បី​បញ្ជូន​ក្រុម​មន្ត្រី​ជំនាញ​អន្តរាគមន៍​នៅ​ភ្នំពេញ​ ចុះ​មក​យក​គ្រាប់​ទាំងនោះ​ទៅ​រក្សា​ទុក ឬក៏​បំផ្លាញ​ចោល​នៅ​កន្លែង​នោះ​តែ​ម្តង ​ដើម្បី​បញ្ចៀស​គ្រោះថ្នាក់​អាយុជីវិត​ប្រជាពលរដ្ឋ​។

គួររំលឹកទៀត​ថា​ ខេត្តបន្ទាយមានជ័យ​កាលពី​កន្លង​ទៅ​ថ្មី​ៗ​នេះ ​គ្រាប់​មីន​និង​ប្រភេទ​គ្រាប់​ប្រឆាំង​មនុស្ស​រួម​និង​គ្រាប់​ប្រឆាំង​យន្តហោះ​(DCA) សរុប​៤២៤​គ្រាប់ ​កប់​ក្នុង​ដី​សេសសល់​ពី​សម័យ​សង្គ្រាម ​ត្រូវ​បាន​ប្រជាពលរដ្ឋ​នៅ​ស្រុក​ស្វាយចេក​និង​ស្រុក​ភ្នំស្រុក​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ ហើយ​ត្រូវ​បាន​មន្ត្រី​ជំនាញ​ដោះ​មីន​យក​ទៅ​រក្សា​ទុក​ ដើម្បី​បញ្ចៀស​គ្រោះថ្នាក់​អាយុជីវិត​ប្រជាពលរដ្ឋ​ ។ (សម្រួលដោយ៖ ស្រីណា​)

អត្ថបទសរសេរ ដោយ