ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​មនុស្សទាំង៤៩​នាក់ កំពុងពិនិត្យ​ស្វែងរក​អ្នក​​​ជាប់​ពាក់ព័ន្ធគ្រឿង​​ញៀន…

4 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍បន្ត​ឱ្យ​ដឹងថា ករណី​​​​​ឆ្មក់ចូល​បង្ក្រាប​​ទីតាំង​ខារ៉ាអូខេ​​ស្ថិត​ក្នុងភោ​ជនី​ដ្ឋា​ន ​​«រាត្រី​ភ្នំពេញ» ជាប្រតិបត្តិការ​រួមរបស់​កម្លាំង​សមត្ថ​កិច្ច​នគរបាល​កា​រិ​យា​ល័​ទី​១១​នៃ​មន្ទីរ​ប្រឆាំង​គ្រឿង​ញៀន​របស់​អគ្គ​ស្នង​ការ​នគរបាលរ​ជាតិ ដឹក​ដោយ​លោក​ឧត្ដម​សេនី​ទោ វណ្ណ កុសល ក្រោម​ការ​ក្រោម​ការ​សម្រប​សម្រួល​ពី​សំណាក់​លោក…

​រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍បន្ត​ឱ្យ​ដឹងថា ករណី​​​​​ឆ្មក់ចូល​បង្ក្រាប​​ទីតាំង​ខារ៉ាអូខេ​​ស្ថិត​ក្នុងភោ​ជនី​ដ្ឋា​ន ​​«រាត្រី​ភ្នំពេញ» ជាប្រតិបត្តិការ​រួមរបស់​កម្លាំង​សមត្ថ​កិច្ច​នគរបាល​កា​រិ​យា​ល័​ទី​១១​នៃ​មន្ទីរ​ប្រឆាំង​គ្រឿង​ញៀន​របស់​អគ្គ​ស្នង​ការ​នគរបាលរ​ជាតិ ដឹក​ដោយ​លោក​ឧត្ដម​សេនី​ទោ វណ្ណ កុសល ក្រោម​ការ​ក្រោម​ការ​សម្រប​សម្រួល​ពី​សំណាក់​លោក ហ៊ឹង ប៊ុ​ន​ថន ព្រះ​រា​ជ្ញា​រង​អម​សាលា ដំបូង​រាជធានី​ភ្នំពេញ និង​មាន​សហ​ការ​ជាមួយ​កម្លាំង​មូលដ្ឋាន​នគរបាល​ខណ្ឌ​៧មក​រា កាលពី​វេលា​ម៉ោង​១០ និង​៣០​នាទីយប់​ថ្ងៃ​ទី​២៩ កក្កដា​ស្ថិត​តាម​បណ្តោយ​ផ្លូវ​លេខ​២៤២ កែង ផ្លូវ​លេខ​១០៥ សង្កាត់​បឹង​ព្រលឹត ខណ្ឌ​៧​មក​រា រាជធានី​ភ្នំពេញ ។ សូម​បញ្ជាក់ថា សមត្ថ​កិច្ច​ប្រមូល​និងឃាត់មនុស្ស​សរុប​មាន​​ចំនួន​៤៩នាក់ ។

សេចក្តីរាយការណ៍បន្តថា លទ្ធផល​គឺឃាត់ខ្លួន​មនុស្ស​ប្រុស​-ស្រី​ជាង​៤០នាក់ ពាក់​ព័ន្ធ​ករណី​ប្រើប្រាស់​គ្រឿងញៀនផងនោះ ។ ទាក់ទិន​​កិច្ច​បង្ក្រាប​នេះ ​លោក​វរសេនីយ៍ត្រី ប៉ាត សំណាត នាយ​នគរបាល​ប៉ុស្តិ៍ រដ្ឋបាល​សង្កាត់​បឹង​ព្រលិត ខណ្ឌ​៧​មក​រា បាន​ឲ្យ​ដឹង​ថា ជា​ការ​ពិត​ណាស់​ ភោជនីយដ្ឋាន«​រាត្រី​ភ្នំពេញ» មាន​បន្ទប់​ខារ៉ាអូខេ​៣​បន្ទប់ ដែល​កន្លង​មក​មិនសូវ​មាន​ភ្ញៀវ​ចេញ-ចូល​ច្រៀង​កម្សាន្ត​នោះ​ទេ ទើបតែ​ថ្ងៃ​ចុះ​បង្ក្រាប​បានដឹង​ថា ភោ​ជនី​ដ្ឋា​ន​រាត្រី​ភ្នំពេញ​មាន​ករណី​ប្រើប្រាស់​គ្រឿងញៀន​នៅ​ក្នុង​នោះ ។

ដោយឡែក​ លោក​ឧត្តមសេនីយ៍ឯក ឡឹ​ក វណ្ណៈ នាយក​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​បាន​ឲ្យ​ដឹង​ថា កិច្ច​ប្រត្តិប​ត្តិការ​នោះ​ កម្លាំង​សមត្ថកិច្ច​ការិយាល័យ​ជំនាញ​របស់​លោក​ បាន​ធ្វើការ​ឃាត់ខ្លួន​មនុស្ស​ប្រុស-​ស្រី​សរុប​ចំនួន​​៤៩​នាក់ និង​ថ្នាំ​ញៀន​មួយ​ចំនួន​ទៀត ។ លោក​បន្ត​ថា ក្នុង​មនុស្ស​ទាំង​៤៩​នាក់ ពេល​នេះ ​កំពុងធ្វើការ​សាកសួរ ដើម្បី​ញែកឱ្យដាច់​ថា​ «តើ​ជន​ណា​មាន​ពាក់​ព័ន្ធ​គ្រឿងញៀន» ហើយ​ជន​ណា​មិន​ពាក់​ព័ន្ធ​គ្រឿង​ញៀន ព្រោះ​ក្នុង​រង្វង់​ប្រ​តិ​បត្ត​ការរបស់សមត្ថ​កិច្ច​ត្រូវ​​ប្រ​មូលចាប់​​ទាំងអស់ ។

​​ត្រូវ​ធ្វើការ​រក​ឱ្យ​ឃើញ​ប៉ុន្មាន​នាក់​ចែកចាយ ប៉ុន្មាន​នាក់​ប្រើប្រាស់ ប៉ុន្មាន​នាក់​រក្សា​ទុក និង​ប៉ុន្មាន​នាក់​មាន​ផ្ទុក​នូវ​សារធាតុ​ញៀន​ក្នុង​ខ្លួន ដើម្បី​ដាក់បន្ទុក​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ប៉ុន្តែ​ចំពោះ​អ្នក​មិន​ពាក់​ព័ន្ធ​ត្រូវ​បាន​ធ្វើ​របាយការណ៍​ជូន​ថ្នាក់លើ សុំ​ការ​អនុញ្ញាត​​ឲ្យ​គេ​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ ។ ​(សម្រួលដោយ៖ ស្រីណា​)

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ