ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនាំពាក្យ​CPP ៖ សម រ​ង្ស៊ី ចូល​ស្រុក​ប្រៀប​ដូច​ជា កុក​ហើរ​ភ្លេច​ជុង

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់ និង​ជា​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក សុខ ឥ​សាន បាន​អះអាង​ថា ប្រសិនបើ​លោក​សម រ​ង្ស៊ី ចូល​ស្រុក​មែ​នោះ​ប្រៀប​ដូច​ជា…

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់ និង​ជា​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក សុខ ឥ​សាន បាន​អះអាង​ថា ប្រសិនបើ​លោក​សម រ​ង្ស៊ី ចូល​ស្រុក​មែ​នោះ​ប្រៀប​ដូច​ជា សត្វ​កុក​ហើរ​ភ្លេច​ជុង​អី​ញ្ចឹ​ង ។ ការ​លើក​ឡើង​របស់​អ្នកនាំពាក្យ​នេះ ខណៈ​ដែល​លោក​សម រ​ង្ស៊ី អតីត​មេ​បក្ស​ប្រឆាំង​បាន​ប្រកាស​ថា នឹង​ចូល ស្រុក​ទោះបីជា​មានការ​ហាមឃាត់​យ៉ាងណា​ក្តី ។ លើស​ពី​នេះ​អ​តី​មេ​បក្ស​ប្រឆាំង​នេះ​ក៏​បាន​អះអាង​ថា នឹង​មាន​សមាជិក​សភា​អា​មេ​រិ​ក​សហគមន៍​អឺរ៉ុប​មួយ​ចំនួន​អមដំណើរ​មក​កម្ពុជា​ផង​ដែរ ។

យ៉ាងណា​លោក​សុខ ឥ​សាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៣០ កក្កដា​យ៉ាង​ដូច្នេះ​ថា ៖«​ការ​វិល​ត្រឡប់​ចូល​ស្រុក​ដែល​ទណ្ឌិត​គ្រោង​នឹង​មក​នោះ បើសិនណា​ជា​មាន​មែន គឺ​ប្រៀប​ដូច​កុក​ហើរ​មក​រក​ជុង ដោយ​ឯកឯង​ដោយ​មិន​ឲ្យ​ពិបាក​ដល់​សមត្ថកិច្ច​ទៅ​ស្វែងរក​ឡើយ​» ។ ជាមួយ​គ្នា​នោះ​ដែរ​អ្នកនាំពាក្យ​គណបក្សកាន់អំណាច​ក៏​បាន​អះអាង​ទៀត​ថា ការ​ដែល​អ្នកគាំទ្រ​ទៅ​ទទួល​ទណ្ឌិត​រត់ចោលស្រុក​នៅ​ពេល​ចូល​ស្រុក​វិញ​មិន​ខុសច្បាប់​ទេ កុំ​ឲ្យ​តែ​ធ្វើ​សកម្មភាព​រារាំង​សមត្ថកិច្ច ។ ប្រសិនបើ បើ​ធ្វើ​សកម្មភាព​រារាំង និង​ធ្វើ​អ្វី​រំខាន​ដល់​សមត្ថកិច្ច​នឹង​ត្រូវ​ទទួល​រង​វិធាន​ការណ៍​ពី​សមត្ថកិច្ច​ជា​មិន​ខាន ។

សូម​ជម្រាប​ថា​ទោះបី​មាន​មិន​និយាយ​ចប់​ឈ្មោះ​លោក សម រ​ង្ស៊ី​ក្តី កាលពី​ថ្ងៃ​ទី​២៩ ខែកក្កដា សម្តេច​តេ​ជោ ហ៊ុន សែន បាន​លើក​ឡើង​ថា មិន​ចាំបាច់​និយាយ​ពី​អ្នក​ណា​ចូល​ស្រុក ឬ​មិន​ចូល​ស្រុក​នោះ​ខ្ញុំ​មិន​ចាំបាច់​និយាយ​បន្ត​ទេ ខ្ញុំ​ឃើញ​សេចក្តី​ប្រកាស​របស់​អគ្គស្នងការ​នគ​បាល​ជាតិ​ដូច​ជា មិន​បាន​ស្នើ​សុំ​ឲ្យ​បរទេស​ជួយ​ចាប់ខ្លួន​អា​មួយ​ណា​នោះ​ទេ ។ ប៉ុន្តែ​សមត្ថកិច្ច​មាន​ភារៈកិច្ច​ទទួលខុសត្រូវ​ក្នុង​ប្រទេស ដោយ​មានការ​សហ​ការណ៍ ហើយ​កុំ​ឲ្យ​អ្នក​ដែល​មិន​ពាក់ព័ន្ធ​ចូលរួម ព្រោះ​គេ​មាន​បញ្ហា​ដោះស្រាយ​ជាមួយ​អ្នក​ដែល​មានទោស​ជាប់​ជាមួយ​ខ្លួន​តែ​ប៉ុណ្ណោះ ។

សម្តេច​បន្ថែម​បើ​គេ​មក​១០០​នាក់ ឲ្យ​គេ​ចូល​មក តែ​អ្នកមាន​ទោស​មាន​តែ​២​ឬ​៣​នាក់ គឺ​ចាប់​អា​អ្នក​ដែល​មានទោស​តែ​ប៉ុណ្ណោះ ។ យើង​គ្មាន​សិទ្ធិ​ហាមឃាត់​អ្នក​ណា​ឲ្យ​ចូល​ស្រុក​ខ្មែរ​ទេ ប៉ុន្តែ​បញ្ហា​ត្រង់​អ្នក​ទៅ​ហើយ​មក​មិន​ព្រម​មក​ទេ ។ ឥលូវ​បើ​អ្នក​ឯក​មក​ហើយ គឺជា​សេចក្តី​សប្បាយ ហើយ​យើង​ទាំងអស់​គ្នា​ត្រៀម​ស្វាគមន៍ ប៉ុន្តែ​លទ្ធផល​ស្វាគមន៍​គឺ​ត្រៀម​ខ្នោះ ។ សម្តេច​ចំអក​ទៅ​កាន់​លោក​សម រ​ង្ស៊ី យ៉ាង​ដូច្នេះ​ថា ពេល​មុន​ខាង​មក​កម្ពុជា​ខែសីហា រួច​ហើយ​ថា​ខែកញ្ញា និង​ខែ​….​មិន​ចេញ​ចប់ ។

ចំណែក​លោក​សម រ​ង្ស៊ី ក៏​បាន​លើក​ឡើង​លើ​បណ្តាញ​សង្គម​ថា សម្តេច​តេ​ជោ ហ៊ុន សែន បាន​ហាមឃាត់​លោក មិន​ឲ្យ​ចូល​ស្រុក​នោះ​ទេ ។ លោក​សម រ​ង្ស៊ី​បញ្ជាក់​ថា បន្ទាប់​ពី​បាន​ហាមឃាត់ មិន​ឲ្យ​តំណាងរាស្ត្រ​អឺរ៉ុប​៦​រូប​អមដំណើរ​ខ្ញុំ ពេល​ខ្ញុំ​វិល​ត្រឡប់​មក​កម្ពុជា​វិញ ឥឡូវ ហ៊ុន សែន ថយក្រោយ​វិញ ដោយ​ប្រកាស​ថា ការ​ហាមឃាត់​របស់​គាត់ គឺជា​ព័ត៌មាន​មិន​ពិត ។ នេះ​ស​ឲ្យ​ឃើញ​ថា គាត់​កំពុង​តែ​ទទួល​សម្ពាធ​អន្តរជាតិ កាន់តែ​ខ្លាំង​ឡើង​»៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ