ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពី​ភាព​តោកយ៉ាក​ក្លាយជា​ស្តេច​នំ​ដូ​ណាត់​ដ៏​ល្បី​ពេញ​អា​មេ​រិ​ក

4 ឆ្នាំ មុន
  • ភ្នំពេញ

ដំបូង​បុស​ម្នាក់​នេះ​រត់​ចេញពី​សង្គ្រាម​នៃ​របប​ប៉ុ​ល​ពរត់​ទៅ​ជំរុំ ដើម្បី​សុំ​តែ​ចាក​ផុត​ពី​របប​យ៉ុ​ង​ឃ្នង​កាប់​សម្លាប់​។ លោក​តិក ង៉ូ​យ គឺជា​អ្នក​ដែល​បានរ​ត់ទៅ​រស់នៅ​អា​មេ​រិ​ក​តាំងពី​អំឡុង​ឆ្នាំ​១៩៧៦​។ នៅ​ប្រទេស​ជឿនលឿន លោក​មិនដឹង​ថា ប្រើ​ការ​រស់នៅ​បែប​ណា​កាន់តែ​ល្អ ប៉ុន្តែ​ទីបំផុត លោក​បាន​សម្រេចចិត្ត​ចូល​ធ្វើការ​នៅ​ហាង​ដូ​ណាត់​មួយ​កន្លែង​ដោយ​សន្សំ​ប្រាក់​បាន​មួយ​ចំនួន…

ដំបូង​បុស​ម្នាក់​នេះ​រត់​ចេញពី​សង្គ្រាម​នៃ​របប​ប៉ុ​ល​ពរត់​ទៅ​ជំរុំ ដើម្បី​សុំ​តែ​ចាក​ផុត​ពី​របប​យ៉ុ​ង​ឃ្នង​កាប់​សម្លាប់​។ លោក​តិក ង៉ូ​យ គឺជា​អ្នក​ដែល​បានរ​ត់ទៅ​រស់នៅ​អា​មេ​រិ​ក​តាំងពី​អំឡុង​ឆ្នាំ​១៩៧៦​។ នៅ​ប្រទេស​ជឿនលឿន លោក​មិនដឹង​ថា ប្រើ​ការ​រស់នៅ​បែប​ណា​កាន់តែ​ល្អ ប៉ុន្តែ​ទីបំផុត លោក​បាន​សម្រេចចិត្ត​ចូល​ធ្វើការ​នៅ​ហាង​ដូ​ណាត់​មួយ​កន្លែង​ដោយ​សន្សំ​ប្រាក់​បាន​មួយ​ចំនួន ក៏​សម្រេចចិត្ត​បើកហាង​ដូ​ណាត់​ផ្ទាល់ខ្លួន​វិញ​ម្តង​។

ច្រើន​ឆ្នាំ​ក្រោយមក លោក តឹក ង៉ូ​យ ត្រូវជា​ជនជាតិ​ខ្មែរ​នៅ​អា​មេ​រិ​ក​ឱ្យ​រហស្សនាម​ថា ជា​ស្ដេច​នំ​ដូ​ណាត់​។ ខ្សែជីវិត​របស់​លោក​ត្រូវ​បាន​ផលិតករ​បរទេស​យក​មក​ផលិត​ជា​ភាពយន្ត​ខ្នាត​ធំ ដែល​តាម​គម្រោង គឺ​ចំណាយ​​ចន្លោះ​ពី​៥០​ម៉ឺន​ទៅ​១​លាន​ដុល្លារ​។ សាច់​រឿង​នឹង​ក្លាយជា​ភាពយន្ត​និយាយ​ពី​ជនជាតិ​ខ្មែរ និង​ពី​កម្ពុជា​ថ្មី​មួយទៀត ដើម្បី​បង្ហាញ​ឱ្យ​ពិភពលោក​កាន់តែ​ស្គាល់​ពី​កម្ពុជា​ផង​ដែរ​។

ក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០១៩ នៅ​ហាង​កាហ្វេ​មួយ​ស្ថិត​នៅ​ភ្នំពេញ​ថ្មី ខ្សែភាពយន្ត​ខ្នាត​ធំ​ដែល​ផលិត​ដោយ​ក្រុម​ផលិតភាព​យន្ត​នៅ​សហរដ្ឋអាមេរិក ស្ដី​ពី​ភាព​ជោគជ័យ​របស់​ជនជាតិ​ខ្មែរ​មួយ​រូប គឺ​រឿង The Donut King Ted Ngoy នឹង​ត្រូវ​បញ្ចប់​ការ​ថត នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ​ហើយ​។ នេះ​ជា​ភាពយន្ត​ស្ដី​ពី​ជនជាតិ​ខ្មែរ​ទី​២​ហើយ ដែល​ត្រូវ​បាន​ផលិតករ​បរទេស​ទិញ​សិទ្ធិ​ផលិត​ជា​ភាពយន្ត បន្ទាប់​ពី​រឿង មុន​ដំបូង​ខ្មែរក្រហម​សម្លាប់​ប៉ា​ខ្ញុំ របស់​តា​រាហូ​លី​វូ​ដ អ្នក​នាង អែន​ជេ​លី​ណា​ជូ​លី​។

លោក តឹក ង៉ូ​យ ដែល​ជា​ជនជាតិ​ខ្មែរ និង​ជា​ម្ចាស់​សាច់​រឿង​ក្នុង​ភាពយន្ត​រឿង The Donut King Ted Ngoy បាន​ថ្លែង​បញ្ជាក់​ថា ក្រោយ​ពី​លោក​ត្រូវ​បាន​និរទេស​ទៅ​រស់នៅ​សហរដ្ឋអាមេរិក លោក​បាន​បម្រើ​ការ​នៅ​ក្នុង​ហាង​លក់​នំ​ដូ​ណាត់ ហើយដោយ​ការ​ខិតខំ​ប្រឹងប្រែង​លោក​បាន​ថៅកែ​ប្រគល់​តំណែង​ជា​អ្នកគ្រប់គ្រង​ហាង​នៅ​រយៈពេល​៣​ខែ​ក្រោយ​។

បន្តបន្ទាប់​មក លោក​ក៏​ប្រឹង​សន្សំ​លុយ ហើយ​ទិញ​បាន​ហាង​ដូ​ណាត់​មក​ធ្វើ​អាជីវកម្ម​ផ្ទាល់ខ្លួន ដោយ​លោក​ប្រើ​ពេល​តែ​ប៉ុន្មាន​ឆ្នាំ​ប៉ុណ្ណោះ ក៏​ពង្រីក​សាខា​កើន​ដល់​៧០-៨០​ទីតាំង និង​បាន​បំផុស​ឱ្យ​ខ្មែរ​ៗ​កាន់តែ​ច្រើន​បើក​ជំនួញ​លក់​នំ​ដូ​ណាត់ រហូត​ធ្វើ​ឱ្យ​ហាង​នំ​ដូ​ណាត់​រាល់ថ្ងៃ គឺ​ថៅកែ​ជា​ជនជាតិ​ខ្មែរ មិន​ក្រោម​៨០​ភាគរយ​។

ដោយសារ​តែ​ភាព​ជោគជ័យ​នេះ ទើប​ខ្សែជីវិត​ត​ស៊ី​របស់​លោក​ត្រូវ​បាន​យក​មក​ចងក្រង​ជា​ប្រលោមលោក ដែល​មានឈ្មោះ The Donut King Ted Ngoy ជា​ភាសា​អង់គ្លេស និង​ជា​ភាសា​ខ្មែរ ខណៈ​ដែល​ប្រលោមលោក​នេះ ក្រោយ​ពី​បោះពុម្ព​លក់ ក៏​ទទួល​បានការ​គាំទ្រ​រហូត​ផលិតករ​មួយ​ក្រុម​នៅ​អា​មេ​រិ​ក​សុំ​សិទ្ធិ​ផលិត​ជា​ភាពយន្ត​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ