បន្ទាយមានជ័យ ៖ កម្លាំងអង្គភាពស៊ីម៉ាក់បានចុះទៅពិនិត្យគ្រាប់យុទ្ធភ័ណមិនទាន់ផ្ទុះ៤គ្រាប់ប្រភេទគ្រាប់ទម្លាក់ពីលើយន្តហោះដែលប្រជាពលរដ្ឋប្រទះឃើញដែលចុះពិនិត្យ កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតភូមិកាបៅឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ។
លោកវរសេនីយ៍ត្រី ស៊ីន រ៉ាស៊ី មេបញ្ជាការកងរាជអាវុធហត្ថស្រុកព្រះនេត្រព្រះបានប្រាប់ថ្ងៃទី៣០ ខែកក្កដាថា ៖ ក្រោយពេលទទួលព័ត៌មានបានដឹងពីប្រជាពលរដ្ឋដែលប្រទះឃើញគ្រាប់យុទ្ធភ័ណមិនទាន់ផ្ទុះហើយ កម្លាំងកងរាជអាវុធហត្ថស្រុកបានសហការជាមួយកម្លាំងអង្គភាពស៊ីម៉ាក់បានចុះទៅពិនិត្យមើលដែលនៅចំណុចដៃទន្លេសាប ស្ថិតក្នុងភូមិសាស្គ្រស្រុកព្រះនេត្រព្រះ ។
លោកបានបញ្ជាក់ថា កម្លាំងអង្គភាពស៊ីម៉ាក់ដែលចុះទៅពិនិត្យគ្រាប់មិនទាន់ផ្ទុះ៤គ្រាប់ជាប្រភេទគ្រាប់ទម្លាក់ពីលើយន្តហោះ ដែលសល់ពីសម័យសង្គ្រាមមាន៣គ្រាប់នៅលើគោក និង១គ្រាប់នៅក្នុងទឹកអូរក្នុង១គ្រាប់មានទម្ងន់៣៨០គីឡូក្រាម ហើយគ្រាប់នេះផលិតនៅប្រទេសសូវៀត ដែលមានគុណភាពក្នុងកម្រិតផ្ទុះក្នុង១គ្រាប់៥០០ម៉ែត្រជ្រុងដែលបង្កគ្រោះថ្នាក់ដែលមានគ្រាប់តូចៗនៅផ្នែកខាងក្នុង ។
លោកវរសេនីយ៍ត្រី ស៊ីន រ៉ាស៊ី បានបញ្ជាក់ថា បន្ទាប់ពីអង្គភាពស៊ីម៉ាក់ចុះទៅពិនិត្យគុណភាពប្រភេទគ្រាប់ទម្លាក់ពីលើយន្តហោះដែលមិនទាន់ផ្ទុះនេះ មានចំនួន៤គ្រាប់នៅជាប់ដៃបឹងទន្លេសាប ក្នុងភូមិសាស្គ្រស្រុកព្រះនេត្រព្រះ ហើយកម្លាំងអង្គភាពស៊ីម៉ាក់ និងរាយការជូនទៅថ្នាក់លើ ដើម្បីអនុវត្តបន្តនៅគ្រាប់យុទ្ធភ័ណមិនទាន់ផ្ទុះ ដែលសេសសល់ពីសម័យសង្គ្រាមត្រូវបានប្រជាពលរដ្ឋប្រទះឃើញ ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ