ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកតានាំស្រីមកដេកក្នុងសំណាក់​បាន​ស្លា.ប់​…នេះជាសារចែករំលែក​មួយ

4 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ នេះ​ជា​សារ​មួយ​ដាស់តឿន​ដល់​បុរស​ចំណាស់​ទាំងឡាយ ​ដែល​នៅ​តែ​មាន​ចំណង់តណ្ហា ចូល​​ចិត្តលប​លួច​នែបនិត្យ​ជាមួយ​ស្រី​ក្មេង សូម​ប្រុង​ប្រយ័​ត្ន​កុំ​ប្រើ​ថ្នាំ​លើ​សក​ម្រឹត​ឱ្យ​សោះ​ក្រែង​ជួប​រឿង​អាក្រក់​ដូច​បុរស​ខាងលើ ។ ប​ច្ចុ​ុ​ប្បន្ន​នេះ ថ្នាំ​ប៉ូវ​បុរស​សម្រាប់​ជួយ​ឱ្យ​ការ​រួមរ័ក​បាន​យូរ​ ត្រូវ​បាន​គេ​ផ្សាយ​លក់​តាម​អន​ឡាញ​ពេញ​ទឹក​ពេញ​ដី…

ខេត្តកំពង់ស្ពឺ ៖ នេះ​ជា​សារ​មួយ​ដាស់តឿន​ដល់​បុរស​ចំណាស់​ទាំងឡាយ ​ដែល​នៅ​តែ​មាន​ចំណង់តណ្ហា ចូល​​ចិត្តលប​លួច​នែបនិត្យ​ជាមួយ​ស្រី​ក្មេង សូម​ប្រុង​ប្រយ័​ត្ន​កុំ​ប្រើ​ថ្នាំ​លើ​សក​ម្រឹត​ឱ្យ​សោះ​ក្រែង​ជួប​រឿង​អាក្រក់​ដូច​បុរស​ខាងលើ ។ ប​ច្ចុ​ុ​ប្បន្ន​នេះ ថ្នាំ​ប៉ូវ​បុរស​សម្រាប់​ជួយ​ឱ្យ​ការ​រួមរ័ក​បាន​យូរ​ ត្រូវ​បាន​គេ​ផ្សាយ​លក់​តាម​អន​ឡាញ​ពេញ​ទឹក​ពេញ​ដី តែ​មិន​មានការ​ធានា​នោះ​ទេ ហើយ​ការ​ប្រើប្រាស់​ក៏​ត្រូវ​ប្រយ័ត្ន​ផង ដែរ។

ជាក់ស្តែង បុរស​ចំណាស់​ម្នាក់​បាន​ស្លាប់​បាត់បង់​ជីវិត​នៅ​ក្នុង​បន្ទប់​ផ្ទះសំណាក់​មួយ​កន្លែង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​ចុះ​ទៅ​ពិនិត្យ រីឯ​នារី​ជា​ដៃគូ​បាន​រត់គេច​ខ្លួន​បាត់ស្រមោល មិនដឹង​តាំងពី​ពេល​ណា​នោះ​ទេ ។ បន្ទាប់​ពី​ពិនិត្យ​រួច សមត្ថកិច្ច​រក​ឃើញ​ថា​ ជន​រង​គ្រោះ​ស្លាប់​ដោយ​ការ​គាំងបេះដូង និង​បាន​រៀប​ចំ​ឯកសារ​ប្រគល់​សព​ឱ្យ​ក្រុម​គ្រួសារ​ទទួលយក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។

ការ​ស្លាប់​លើ​បង្គង​នេះ បង្ក​ការ​ភ្ញាក់ផ្អើល​នៅ​ព្រឹក​ថ្ងៃ​ទី​២៩ កក្កដា នៅ​ក្នុង​បន្ទប់​ផ្ទះសំណាក់​នាគ​មាស ក្នុង​ភូមិ​ផ្សារ​ចាស់ សង្កាត់​ស្វាយ​ក្រវាន់ ក្រុង​ច្បារមន ។ ជន​រង​គ្រោះ​ត្រូវ​បាន​ស្គាល់​ថា​ឈ្មោះ ធាំ រ៉េ​ត អាយុ​៧២​ឆ្នាំ មាន​ទីលំនៅ​ក្នុង​សង្កាត់​បឹង​ត្របែក ខ​ណ្ទ​ចំការមន រាជធានី​ភ្នំពេញ ។

បើ​តាម​អ្នកបម្រើ​ការ​នៅផ្ទះ​សំណាក់​ខាងលើ​បាន​ប្រាប់​សមត្ថកិច្ច​ថា កាលពី​វេលា​ម៉ោង​ប្រមា​ណ​៨​យប់​ថ្ងៃ​ទី​២៨ ខែកក្កដា បុរស​ចំណាស់​ខាងលើ​បាន​នាំ​នារី​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ ចូល​មក​ស្នាក់​នៅ​ក្នុង​បន្ទប់​លេខ​២០៣​ជា​បណ្តោះអាសន្ន គឺ​ដេក​១​ម៉ោង​ទៅ​២​ម៉ោង​ប៉ុណ្ណោះ និយាយ​ឱ្យ​ចំ​គឺ​ម៉ា​រួចរាល់​ស្គាល់​ឋានសួគ៌​ហើយ​គឺ​ចប់ ។

លុះដល់​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់ គឺ​ជាង១​ម៉ោង​ក្រោយមក​មិនឃើញ​ចេញ​មក​វិញ អ្នកបម្រើ​ក៏​ទៅ​គោះ​ទ្វារ​បន្ទប់​តែ​មិន​មាន​សំឡេង​ឆ្លើយ​តប ក៏​រុញ​ទ្វារ​មើល​ស្រាប់តែ​ឃើញ​បុរស​ខាងលើ​ស្លាប់​បាត់​ទៅ​ហើយ ចំណែក​នារី​ដែល​មក​ជាមួយ​នោះ​មិនដឹង​ថា​ទៅ​បាត់​តាំងពី​ពេល​ណា​នោះ​ទេ ។

ប្រភព​ពី​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា ក្រោយ​ពី​ទទួល​បាន​សេចក្តីរាយការណ៍​អំពី​ករណី​នេះ នគរបាល​ជំនាញ​ចុះ​ទៅ​ពិនិត្យ ដោយ​មាន​ក្រុម​គ្រូពេទ្យចូលរួម​ផង​និង​សន្និដ្ឋាន​ថា ជា​ជំងឺ​គាំងបេះដូង ដោយសារ​ប្រើ​ថ្នាំ​លើស​កម្រិត ព្រោះ​សមត្ថកិច្ច​រក​ឃើញ​នៅ​ក្នុង​បន្ទប់​មាន​បន្សល់​ដប​ថ្នាំ​ម្យ៉ាង ដែល​មាន​គ្រាប់​ទ្រវែង ។ (សម្រួល​ដោយ៖ ស្រីណា)

អត្ថបទសរសេរ ដោយ