ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចប់​ត្រឹមសម្រេច​ហើយ តែ​ធាក់​អត់​ឆេះ មិន​​អស់ចិត្ត​អូស​ម៉ូតូ​រត់​… តាម​ទាន់​ឃើញ​ស្តែង​(​វី​ដេ​អូ​)

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ម្នាក់​ពិតជា​ស៊យ​ធំ​មែន បន្ទាប់​ពី​ធ្វើ​សកម្មភាព​លួច​កាច់​សោ​.​ក​ម៉ូតូ​គុប​ចង្កៀង​ជ្រុ​១​ង​គ្រឿង​បាន​សម្រេច​ហើយ​ជិះ​មិន​រួច ព្រោះ​ធាក់​អត់​ឆេះ ប៉ុន្តែ​ជន​នេះ​ក៏​មិន​បោះបង់​ម៉ូតូ​នេះ​ចោល​ឡើយ បំណាច់នឹង​លួច​បាន​ហើយ​ក៏​នៅ​តែ​ព្យាយាម​អូស​រត់គេច​ខ្លួន​ទៀត ប៉ុន្តែ​ត្រូវ​អស់លក្ខណ៍​ដោយ​ត្រូវ​ម្ចាស់​តាម​ទាន់​ស្រែក​ឆោឡោ​បង្ក​ឲ្យ​មានការ​ភ្ញាក់​ផ្អើល​ដល់​អ្នក​ភូមិ​ចេញ​មក​ជួយ​ឃាត់ខ្លួន​តែ​ម្ដង បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៨​ព្រឹក…

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ម្នាក់​ពិតជា​ស៊យ​ធំ​មែន បន្ទាប់​ពី​ធ្វើ​សកម្មភាព​លួច​កាច់​សោ​.​ក​ម៉ូតូ​គុប​ចង្កៀង​ជ្រុ​១​ង​គ្រឿង​បាន​សម្រេច​ហើយ​ជិះ​មិន​រួច ព្រោះ​ធាក់​អត់​ឆេះ ប៉ុន្តែ​ជន​នេះ​ក៏​មិន​បោះបង់​ម៉ូតូ​នេះ​ចោល​ឡើយ បំណាច់នឹង​លួច​បាន​ហើយ​ក៏​នៅ​តែ​ព្យាយាម​អូស​រត់គេច​ខ្លួន​ទៀត ប៉ុន្តែ​ត្រូវ​អស់លក្ខណ៍​ដោយ​ត្រូវ​ម្ចាស់​តាម​ទាន់​ស្រែក​ឆោឡោ​បង្ក​ឲ្យ​មានការ​ភ្ញាក់​ផ្អើល​ដល់​អ្នក​ភូមិ​ចេញ​មក​ជួយ​ឃាត់ខ្លួន​តែ​ម្ដង បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៨​ព្រឹក ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០១៩ ស្ថិត​នៅ​ចំណុច​ផ្ទះ​លេខ​2E0 ក្នុងភូមិ​ត្រពាំង​ថ្លឹង​១ សង្កាត់​ចោម​ចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

នគរបាល​ឲ្យ​ដឹង​ថា ជនសង្ស័យ​ខាងលើ​នោះ​ឈ្មោះ យូ មក​រា អាយុ​១៨​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ត្រពាំង​ថ្លឹង​២ សង្កាត់​ចោម​ចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​លួច​យក​ម៉ូតូ​១​គ្រឿង​ម៉ាក​គុប​ចង្កៀង​ជ្រុង ស៊េរី​ឆ្នាំ​១៩៩៦ ពណ៌​ទឹកប៊ិច ពាក់​ស្លាក​លេខ ដ​-4919 ភព​1 របស់​បុរស​ម្នាក់​ឈ្មោះ​អ៊ុំ ភា​រិ​ទ្ធិ អាយុ​៤៩​ឆ្នាំ មុខរបរ​បុគ្គលិក​រោងចក្រ​កាត់ដេរ មាន​ទីលំនៅ​ផ្ទះ​លេខ​២​អឺ​០ ភូមិ​ត្រពាំង​ថ្លឹង​១ សង្កាត់​ចោម​ចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

ប្រភព​ដដែល​បន្ត​ថា មុន​កើតហេតុ បុរស​រង​គ្រោះ​បាន​ទុក​ម៉ូតូ​នៅ​មុខ​ផ្ទះ ពេល​នោះ​ជនសង្ស័យ​ចូល​ទៅ​ធ្វើ​សកម្មភាព​លួច​កាច់​សោ​.​ក​ម៉ូតូ ហើយ​ជន​រង​គ្រោះ​ក៏​មិន​បានដឹង​ភ្លាម​ៗ​នោះ​ឡើយ ។ លុះ​ក្រោយមក​ទើប​ដឹង​ថា បាត់​ម៉ូតូ ហើយ​ក៏​មិនដឹង​ថា ចោរ​ស្ថិត​នៅ​កន្លែង​ណា​ដែរ បន្ទាប់​មក​គាត​ក៏​ចេញ​តាម​រក ស្រាប់តែ​ប្រទះ​ឃើញ​ជនសង្ស័យ​រូប​នោះ​កំពុង​អូស​ម៉ូតូ​របស់​គាត់​រត់​បាន​ចម្ងាយ​ប្រមាណ​៣០០​ម៉​ត្រ​ពី​ផ្ទះ​របស់​គាត់ ដោយសារ​តែ​ក្រោយ​លួច​បាន​ធាក់​បញ្ឆេះ​មិន​ឆេះ ទើប​ជនសង្ស័យ​នោះ​អូស​រត់​តែ​ម្តង​។

ប្រភព​ខាងលើ​បាន​បញ្ជាក់​បន្ថែម​ទៀត​ថា បន្ទាប់​ពី​ឃើញ​បែប​នេះ គាត់​ក៏​បាន​ស្រែ​កថា «​ចោ​ៗ» បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ហើយ​អ្នក​ភូមិ​ក៏​ជួយ​ដេញ​តាម​ចាប់​បាន​ភ្លាម​ៗ ព្រមទាំង​យក​ម៉ូតូ​មក​វិញ​។

បន្ទាប​មក​ទៀត​ក៏​បាន​នាំ​ជនសង្ស័យ​រូប​នោះ​ទៅ​ប្រគល់​ជូន​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​១ សាកសួរ ព្រមទាំង​ដាក់​ពាក្យ​ប្ដឹង​សុំ​ឲ្យ​ចាត់ការ​តាម​ច្បាប់​តែ​ម្ដង​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ