ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លេង​បង្កប់​ផង មានអី​មួយ​ប្រាវ​សោះ បាន​មនុស្ស​ប្រុស​ស្រី​៤០​នាក់

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ប្រតិបត្តិការ​របស់​សមត្ថកិច្ច​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ក​8 បាន​សហការ​គ្នា​ជាមួយ​កម្លាំង​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ក​11 ចុះ​ទៅ​បង្ក្រាប​នឹង​ឃាត់ខ្លួន​មនុស្ស​ប្រុស​ស្រី​សរុប​ទាំងអស់​៤០​នាក់ សុទ្ធ​សឹង​ជា​អ្នក​ប្រើប្រាស់​ថ្នាំ​ក្រ​វី កាលពី​វេលា​ម៉ោង​១​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៣០ ខែកក្កដា នេះ…

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ប្រតិបត្តិការ​របស់​សមត្ថកិច្ច​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ក​8 បាន​សហការ​គ្នា​ជាមួយ​កម្លាំង​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ក​11 ចុះ​ទៅ​បង្ក្រាប​នឹង​ឃាត់ខ្លួន​មនុស្ស​ប្រុស​ស្រី​សរុប​ទាំងអស់​៤០​នាក់ សុទ្ធ​សឹង​ជា​អ្នក​ប្រើប្រាស់​ថ្នាំ​ក្រ​វី កាលពី​វេលា​ម៉ោង​១​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៣០ ខែកក្កដា នេះ តាម​បណ្តោយ​ផ្លូវ​242​កែង​ផ្លូវ​105 នៅ​ចំណុច​ភោ​ជនី​ដ្ឋា​ន​រាត្រី​ភ្នំពេញ ស្ថិត​នៅ​ក្នុង​សង្កាត់​បឹង​ព្រលឹត ខណ្ឌ​៧​មក​រា​។

សេចក្តីរាយការណ៍​បាន​បន្ត​ថា តាម​ប្រភព​ព័ត៌មាន​ពី​សាក្សី​ដែល​ឃើញ​ហេតុការណ៍​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ​កម្លាំង​មន្ទីរ​ប្រឆាំង​គ្រឿង​ក​8​បាន​សហការ​គ្នា​ជាមួយ​កម្លាំង​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ក​11 បាន​បើក​ប្រតិបត្តិការ​ចុះ​ទៅ​ស្រាវជ្រាវ​រហូត​ទៅ​ដល់​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​មនុស្ស​ប្រុស​ស្រី​ចំនួន​៤០​នាក់ នៅ​ចំណុច​ទីតាំង​ក្នុង​ភោ​ជនី​ដ្ឋា​ន​រាត្រី​សំបូរ ដែល​បង្កប់​ទៅ​ដោយ​បន្ទប់​ខា​រ៉ា​អូ​ចំនួន​៣ ទៅ​៤​បន្ទប់ បើក​សេរី​អោយ​ក្មេង​សិស្សសាលា​ចូល​ទៅ​ប្រើប្រាស់​ថ្នាំ​ក្រ​វី តែ​សមត្ថកិច្ច​ក៏​មិន​បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា ដកហូត​បាន​ថ្នាំ​ក្រ​វី​ចំនួន​ប៉ុន្មាន​នោះ​ទេ ប៉ុន្តែ​ដកហូត​ម៉ូតូ​បាន​ជាង​១០​គ្រឿង ។

សមត្ថកិច្ច​ក៏​បា​នប​ញ្ចូ​ន​ខ្លួន​ជនសង្ស័យ​ទៅ​កាន់​អគ្គ​ស​ង្ន​ការ​រាជធានី​ភ្នំពេញ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​ច្បាប់ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ