ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំងឺគ្រុនឈាម​ផ្ទុះ​ឡើង​គួរ​ព្រួយ​បារ​ម្ភ​មន្ទីរ​សុខាភិបាល​ខេត្តកំពង់ឆ្នាំង​សហការ​គ្នា​ធ្វើ​រឿង​១

4 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ លោក​វេជ្ជបណ្ឌិត ប្រាក់ វ៉ុ​ន ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តកំពង់ឆ្នាំង មាន​ប្រសាសន៍​ថា គិត​មក​ដល់​ពេល​នេះ​គឺ​ជាស​ប្តា​ហ៍​ទី​២៩ ជំងឺគ្រុនឈាម​បាន​កើតឡើង​នៅ​ក្នុង​ខេត្ត​មាន​ចំនួន​៧៧៤​ករណី ។…

ខេត្តកំពង់ឆ្នាំង ៖ លោក​វេជ្ជបណ្ឌិត ប្រាក់ វ៉ុ​ន ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តកំពង់ឆ្នាំង មាន​ប្រសាសន៍​ថា គិត​មក​ដល់​ពេល​នេះ​គឺ​ជាស​ប្តា​ហ៍​ទី​២៩ ជំងឺគ្រុនឈាម​បាន​កើតឡើង​នៅ​ក្នុង​ខេត្ត​មាន​ចំនួន​៧៧៤​ករណី ។

ដោយឡែក​គិត​ត្រឹម​រសៀល​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០១៩ អ្នក​កើត​ជំងឺគ្រុនឈាម​ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តកំពង់ឆ្នាំង​មាន​ចំនួន​៤៦​នាក់ និង​កំពុង​សំរាក​ព្យា​ល​បាល​នៅ​ក្នុង​មន្ទីរពេទ្យ​ស្រុក​បរិបូណ៌​មាន​ចំនួន១៩​នាក់ ។

លោក​បាន​ថ្លែង​បែន​នេះ​ក្នុង​ពេល​ដឹកនាំ​ក្រុមការងារ​មន្ទីរ​សុខា​ភិ​បាក​ខេត្តកំពង់ឆ្នាំង​សហការ​ជាមួយ អង្ក​ការ​វ៉ា ដែល​ជា​មូលនិធិ​ទឹក​ស្អាត​គាំពារ​សុខភាព ចុះ​ប្រជុំ​ផ្សព្វផ្សាយ​អំពី​វិធី​ការពារ និង​ទប់ស្កាត់​នៃ​ការ​កើត​ជំងឺគ្រុនឈាម និង​ចែក​មុង​ដល់​អ្នកជំងឺ​កំពុង​សំរាក​ព្យាបាល នៅ​ក្នុង​មន្ទីរ​រ​ពេទ្យ​បង្អែ​ង​ខេត្ត ស្រុក​រិ​បូ​ណ៌ ។

លោក​ប្រធាន​មន្ទីរពេទ្យ​បាន​បន្ត​ថា ការ​ទាប់​ស្កាត់​ការពារ និង​ការ​លុប​បំបាត់​ជំងឺគ្រុនឈាម​គឺ​ផ្តើម​ចេញពី​យើង​ទាំងអស់​គ្នា ។ ជំងឺគ្រុនឈាម​ជា​ជំងឺឆ្លង​ដ៏​កាច​សាហាវ បើ​យើង​មិន​យកចិត្តទុកដាក់​ឲ្យ​បាន​ព្យាបាល​អ្នកជំងឺ​ឲ្យ​ទាន់​បាន​ពេលវេលា​នោះ​ទេ តែ​មួ​យស​ប្តា​ហ៍ វា​នឹង​គ្រោះថ្នាក់​ដល់​អាយុជីវិត ។

ដោយឡែក​លោកស្រី​វេជ្ជបណ្ឌិត រ៉ា នី តំណាង​អោយ​អង្គការ​វ៉ា​បាន​លើក​ឡើង​ថា ក្នុង​ពេល​ផ្ទុះ​ជំងឺគ្រុនឈាម​ដ៏​គួរ​អោយ​ព្រួយបារម្ភ​នេះ​នៅ​ក្នុង​ខេត្តកំពង់ឆ្នាំង អង្គការ​វ៉ា បាន​សហការ​ជាមួយ​មន្ទីរ​សុខាភិបាល​ចុះ​ជួយ​អប់រំ​ដល់​ប្រជាពលរដ្ឋ​ផង​ដែរ ។

ដោយ​ក្នុង​នោះ​អង្គការ​វ៉ា​ក៏​បា​នាំ​យក​នៅ​មុង​ចំនួន​១៣០០​មុង ជា​ជំនួយ​របស់​សប្បុរសជន​គ្រូពេទ្យ​សាំង​កា​ពួរ​ទៅ​ចែក​ជូន​ប្រជាពលរដ្ឋ​ដែល​សំរាក​នៅ​ក្នុង​មន្ទីរ​ពេ ទ្យ​ខេត្តកំពង់ឆ្នាំង មន្ទីរពេទ្យ​ស្រុក​បរិបូណ៌ និង​ចែក​ជូន​ប្រជាពលរដ្ឋ ដែល​បាន​មក​ចូលរួម​ប្រជុំ​ស្តាប់​ការ​អប់ រំ​ណែនាំ​អំពី​វិធី​ទប់ស្កាត់ និង​ការពារ​ជំងឺគ្រុនឈាម​ផង​ដែរ ៕

កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ