ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រមុខ​ភ្នាក់ងារ​ស៊ើ​ប​ការណ៍​អា​មេ​រិ​ក​ចេញ​ពី​តំណែង

4 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ ប្រធានាធិបតី​អា​មេ​រិ​ក លោក​ដូ​ណា​ល់​ត្រាំ​ប្រកាស​នា​ថ្ងៃ​ទី​២៨​កក្កដា​ថា ប្រមុខ​ភ្នាក់ងារ​ស៊ើ​ប​ការណ៍​អា​មេ​រិ​ក លោក​DAN COATS នឹង​ចាក​ចេញពី​តំណែង​របស់​លោក​នា​ខែសីហា និង​ថា​លោក​មាន​បំណង​ដាក់​លោក​JOHN RATCLIFFE​ជំនួស​វិញ​។…

សហរដ្ឋអាមេរិក ៖ ប្រធានាធិបតី​អា​មេ​រិ​ក លោក​ដូ​ណា​ល់​ត្រាំ​ប្រកាស​នា​ថ្ងៃ​ទី​២៨​កក្កដា​ថា ប្រមុខ​ភ្នាក់ងារ​ស៊ើ​ប​ការណ៍​អា​មេ​រិ​ក លោក​DAN COATS នឹង​ចាក​ចេញពី​តំណែង​របស់​លោក​នា​ខែសីហា និង​ថា​លោក​មាន​បំណង​ដាក់​លោក​JOHN RATCLIFFE​ជំនួស​វិញ​។

លោក​DAN COATS​នឹង​ចាក​ចេញពី​តំណែង​នា​ថ្ងៃ​ទី​១៥​សីហា​ខាង​មុខ​នេះ ក្នុង​ឋានៈ​ជានា​យក​ស៊ើ​ប​ការណ៍​ជាតិ ជា​តំណែង​មួយ​ដែល​ត្រួតពិនិត្យ​និង​សម្របសម្រួល បណ្ដា​សកម្មភាព​របស់​CIA របស់​NSA​និង​ភ្នាក់ងារ​ស៊ើ​ប​ការណ៍​អា​មេ​រិ​ក​ដទៃ​ៗ​ទៀត​។

ក្នុង​អាណត្តិ​របស់​លោក លោក​COATS​តែង​មានការ​ខ្វែងគំនិត​គ្នា​ជាមួយ​លោក​ត្រាំ លើ​បញ្ហា​សំខាន់​ៗ​ជា​ច្រើន​ហើយ​ជួនកាល​ហាក់ដូចជា​មិន​រវល់​លើ​សំណុំរឿង​មួយ​ចំនួន​ផង ប៉ុន្តែ​លោក​បាន​សង្កត់ចិត្ត​ចៀសវាង​ការ​ប្រឈម​មុខ​ដោយ​ចំហ​ជាមួយ​ប្រធានាធិបតី​។

តាម​TWITTER​លោក​ត្រាំ​ប្រកាស​ពី​ចេតនា​របស់​លោក តែងតាំង​លោក​JOHN RATCLIFFE​ជំនួស ខណៈ​លោក​JOHN RATCLIFFE​ជា​សមាជិក​សភា​រដ្ឋ​តិច​សាស់​មួយ​រូប​។ លោក​ជា​មនុស្ស​ស្ថិត​ក្នុង​គណៈកម្មការ​ស៊ើ​ប​ការណ៍ យុត្តិធម៌​និង​សន្តិសុខ​ផ្ទៃក្នុង​របស់​សភា​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ