ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ទិល​ការ​ប្រឌិត​រឿង​ឡើង​ឋាន​ព្រះ​ចន្ទ​លើក​ដំបូង​របស់​អា​មេ​រិ​ក?

4 ឆ្នាំ មុន
  • ភ្នំពេញ

យាន​អាថ៌​កំបាំង​នៅ​លើ​ឋាន​ព្រះ​ចន្ទ?សៀវភៅ​«​បុគ្គល​ខ្លាំង អ្នក​ធ្វើ​ឲ្យ​រង្គើ​ប្រ​ត្តិ​សាស្ត្រ​លោក​» រៀបរាប់​ថា បន្ទាប់​ពី​អាម​ស្ត្រ​ង​ចុះ​ពី​យានអវកាស​មក​ជាន់​ផ្ទៃ​ដួង​ចន្ទ​ភ្លាម គេ​បាន​រាយការណ៍​ថា មាន​ឃើញ​ពន្លឺ​នៅ​លើ​ត្រង់​រណ្ដៅ​មួយ​កន្លែង តែ ភ្លាម​ៗ​នោះ ការ​ផ្សាយ​បន្ត​ផ្ទាល់​តាម​ទូរទស្សន៍​ក៏​ដាច់​ត្រឹមហ្នឹង ។…

យាន​អាថ៌​កំបាំង​នៅ​លើ​ឋាន​ព្រះ​ចន្ទ?
សៀវភៅ​«​បុគ្គល​ខ្លាំង អ្នក​ធ្វើ​ឲ្យ​រង្គើ​ប្រ​ត្តិ​សាស្ត្រ​លោក​» រៀបរាប់​ថា បន្ទាប់​ពី​អាម​ស្ត្រ​ង​ចុះ​ពី​យានអវកាស​មក​ជាន់​ផ្ទៃ​ដួង​ចន្ទ​ភ្លាម គេ​បាន​រាយការណ៍​ថា មាន​ឃើញ​ពន្លឺ​នៅ​លើ​ត្រង់​រណ្ដៅ​មួយ​កន្លែង តែ ភ្លាម​ៗ​នោះ ការ​ផ្សាយ​បន្ត​ផ្ទាល់​តាម​ទូរទស្សន៍​ក៏​ដាច់​ត្រឹមហ្នឹង ។

លោក​អុត​តូ បាញ​ឌ័​រ អតីត​សមាជិក​របស់​អង្គការ​ណា​សា​បាន​បង្ហើប​ឱ្យ​ដឹង​ថា តាម​រយៈ​ការ​ស្ដាប់​សំឡេង​ក្នុង​ប្រដាប់​ស្រូប​សំឡេង​រវាង​យានអវកាស​អា​ប៉ូ​ឡូ និង​បរិ​កាស​ជុំវិញ​(​ដែល​ពុំ​មាន​ជា​ផ្លូវការ​)​នោះ​ថា ណា​សាបាន​ត្រួតពិនិត្យ​និង​កាត់ត​ហេតុការណ៍​មួយ​ចំនួន​មុន​នឹង​បន្ត​ផ្សាយ​ទៅ​កាន់​ប្រជាជន​ដើម្បី​ការពារ​កុំឱ្យ​មនុស្ស​ទូ​ទាំង​ពិភពលោក​មានការ​រំជើបរំជួល ។ អាម​ស្ត្រ​ង​បាន​រាយការណ៍​មក​ផែនដី​ថា «​អា​ពួក​នេះ​មាន​មាឌ ធំ​ៗ​ណាស់ ពួក​លោក​ពិតជា​មិន​ជឿ​ទេ​…​ខ្ញុំ​ប្រាប់​ឱ្យ​ដឹង​ថា មាន​យានអវកាស​ពី​ក្រុម​(…)​ផ្សេង​ៗ ចត​តម្រៀប​គ្នា​ជា​ជួរ​នៅ​ឯនាយ​ដាច់​កន្ទុយភ្នែក​នោះ … ពួក​គេ​នៅ​ឋាន​ព្រះ​ចន្ទ និង​កំពុង​តែ​ចាំ​សង្កេត​មើល​ពួក​យើង​…»​។ វា​ជា​ការណ៍​ពិត​ដូចដែល​អាម​ស្ត្រ​ង​និយាយ​នោះ​ហើយ​! មិន​មាន​អ្នក​ណា​ម្នាក់​ជឿ​ថា មាន​ក្បួន​យានអវកាស​ចាំ​ស្វាគមន៍​ពួក​គេ​នៅ​ឋាន​ព្រះ​ចន្ទ​នោះ​ទេ ។

មន្ទិល​សង្ស័យ​អំពី​រឿង​«​អា​មេ​រិ​ក​ទៅ​ដល់​ឋាន​ព្រះ​ចន្ទ​ពិត​មែនឬ​»​?
៣៥​ឆ្នាំ​កន្លង​ផុត​ទៅ មនុស្ស​ទូ​ទាំង​ពិភពលោក​សុទ្ធតែ​ជឿ​ថា មហាអំណាច​ដូច​ជា​សហរដ្ឋអាមេរិក​នេះ ពិតជា​អាច​ធ្វើ​ដំណើរ​ទៅ​ដល់​ឋាន​ព្រះ​ចន្ទ​ប្រាកដ​មែន ។ តែ​លុះ​មក​ដល់​ឆ្នាំ​២០០៤ ស្រាប់តែ​មាន​មនុស្ស​ជា​ច្រើន​នាំ​គ្នា​លើក​ជា​សំនួរ​ឡើង​ថា «​តើ​សហរដ្ឋអាមេរិក​ពិតជា​បាន​បញ្ជូន​យានអវកាស​អា​ប៉ូ​ឡូ​ទៅ​ដល់​ឋាន​ព្រះ​ចន្ទ​មែនឬ?» ដែល​ស្ថានីយទូរទស្សន៍​ហ្វ​ក្ស​(fox)​របស់​អា​មេ​រិ​កបាន​ចាក់​ផ្សាយ​នូវ​ឯកសារ​មាន​ចំណងជើង​ថា Conspiracy Theory ៈ Did we land on the Moon​?

ហើយ​អ្វី​ដែល​បន្ថែម​ទម្ងន់​ទៅ​លើ «​ការ​ធ្វើ​ដំណើរ​ទៅ​ឋាន​ព្រះ​ចន្ទ​របស់​អាម​ស្ត្រ​ង​គ្រាន់តែ​ជា​រឿងប្រឌិត​» នៅ​ត្រង់​ថា កាលសម័យ​នោះ​ការ​ស្រាវជ្រាវ​ផ្នែក​អវកាស​របស់​សហរដ្ឋអាមេរិក​នៅ​យឺត​ជាង​សហភាព​សូ​វៀត​ឆ្ងាយ​ណាស់ ។ មហាអំណាច​ទាំង​ពីរ​សុទ្ធតែ​មានគំនិត​ផ្ទុយ​គ្នា​ដាច់​ស្រឡះ ហេតុនេះ​វា​ពុំ​មែន​ជា​រឿង​ចម្លែក​ទេ ដែល​សហរដ្ឋអាមេរិក​ព្យាយាម​ធ្វើ​យ៉ាងណា​ឱ្យ​ខ្លួនឯង​«​ឈានមុខ​»​គេ សូ​ម្បី​តែ​ការ​ប្រឌិត​ដំណើរ​ទៅ​ឋាន​ព្រះ​ចន្ទ​នេះ​ក៏​ដោយ ។

-​នៅ​ក្នុង​ទី​អវកាស​គ្មាន​ទំនាញផែនដី​ទេ ហេតុ​អ្វី​ក៏​ទង់ជាតិ​អា​មេ​រិ​កបក់ រវិច​ៗ​?
-​កាលបើ​មាន​ផង់​ធូលី​ច្រើន ហេតុ​អ្វី​ក៏​ខោអាវ​របស់​អ្នក​អវកាស​មិន​មាន​ប្រឡាក់​ដី?
-​ព្រះអាទិត្យ​ជា​ប្រភព​កំណើត​នៃ​ពន្លឺ​ក្នុង​ចក្កវាឡ ហេតុ​អ្វី​ស្រមោល​អ្នក​អវកាស​បាញ់​ខុស​ទិស​ពី​គ្នា?
-​បើ​អាម​ស្ត្រ​ង​ជា​អ្នក​ជាន់​លើ​ផ្ទៃ​ព្រះ​ចន្ទ​មុនគេ តើ​អ្នក​ណា​ជា​អ្នក​ថតរូប?
-​បើ​កន្លែង​ចុះ​ចត​យានអវកាស​គឺជា​ផង់​ធូលី ហេតុ​អ្វី​ក៏​ឃើញ​ស្នាម​ដានជើង​ច្បាស់​ម្ល៉េះ?
-​ហេតុ​អ្វី​ក៏​ក្នុង​រូបភាព​មិន​មាន​ឃើញ​រូបភាព​ផ្កាយ​ដទៃ​ណាមួយ​សោះ?

ការ​ស្រាយ​បំភ្លឺ​ពី​ច​ម្ង​ល់​ទាំងឡាយ
ទោះជា​យ៉ាងណា​ក្ដី អង្គការ​ណា​សា និង​អ្នក​វិទ្យាសាស្ត្រ បាន​ចេញ​មក​អះអាង​បញ្ជាក់​ថា ការ​ដែល​នៅ​ក្នុង​រូបភាព​ពុំ​មាន​រូប​ដួងតារា​ណាមួយ ព្រោះតែ​ម៉ាស៊ីន​ថត​មាន​កម្រិត​កំណត់​របស់​វា គឺ​វា​អាច​ចាប់​យក​រូបភាព​បាន​ត្រឹមតែ​ត្រង់​បរិវេណ​ដែល​មាន​ពន្លឺ​ជិត​បុ​៉​ណ្ណោះ ចំណែក​បរិវេណ​ដែល​នៅ ឆ្ងាយ​ៗ គឺ​សុទ្ធតែ​ងងឹត ។

ចំពោះ​រឿង​ទង់ជាតិ​ដែល​បក់ រវិច​ៗ​នោះ តាម​ធម្មតា​វា​នឹង​ធ្លាក់​មក​ក្រោម ប៉ុន្តែ​ដោយសារ​នៅ​លើ​ឋាន​ព្រះ​ចន្ទ​មិន​មាន​ទំនាញ ទើប​ទង់ជាតិ​ក៏​មាន​ចលនា យឺត​ៗ ។ ឯ​រឿង​ស្នាម​ដានជើង​ដែល​មើលឃើញ​យ៉ាង​ច្បាស់​ក្រឡែត​នោះ មក​ពី​ឋាន​ព្រះ​ចន្ទ​មាន​ល្អងធូលី​ដែល​គរ​ទុក​រាប់​លាន​ឆ្នាំ​មក​ហើយ ពុំ​មានការ​ផ្លាស់​ប្ដូរ លុះ​ពេល​យើង​ជាន់​ទៅ​លើ​វា គឺ​វា​ក៏​ត្រូវ​តែ​មាន​ជាប់​ស្នាម​ដូច្នេះ​ទៅ ។

ចំណែក​រឿង​សម្លៀក​បំពាក់​របស់​អ្នក​អវកាស​និង​យានអវកាស​ដែល​ពុំ​មាន​ជាប់​ធូលី​នោះ តាម​ពិត​ទៅ​សម្លៀក​បំពាក់​នោះ​សុទ្ធតែ​ប្រឡាក់​ធូលី​ទាំងអស់ ហើយ​ពួក​គេ​(​អ្នក​អវកាស​)​ត្រូវការ​ពេល​ដ៏​យូរ​ទម្រាំ​តែ​បោសសម្អាត​ចេញ​អស់ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ