ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគ្គ​នាយិកា​រូប​ស្រស់ ចែករំលែក​បទ​ពិសោធន៍​​ជោគជ័យ​ក្នុង​ជំនួញ និង​ចែក​ពានរង្វាន់​ដល់​នារី​ខ្មែរ​ជិត​១០០​នាក់

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កាលពី​រសៀល​ថ្ងៃ​ទី​២៧ ខែកក្កដា ឆ្នាំ​២០១៩ នេះ ក្រុមហ៊ុន ដា​ណា ទ្រី ខេ​ម​បូ​ឌា…

រាជធានី​ភ្នំពេញ ៖ កាលពី​រសៀល​ថ្ងៃ​ទី​២៧ ខែកក្កដា ឆ្នាំ​២០១៩ នេះ ក្រុមហ៊ុន ដា​ណា ទ្រី ខេ​ម​បូ​ឌា ត្រេ​ន​ដី​ង ខូ​អិ​ល​ធី​ឌី បាន​រៀបចំ​កម្មវិធី​ចែករំលែក​បទ​ពិសោធន៍ និង​ប្រគល់​ពានរង្វាន់​ដល់​នារី​ជា​ច្រើន ដែល​ជា​អ្នកលក់​ឆ្នើម​នៃ​ផលិតផល NNP​។ កម្មវិធី​នេះ ធ្វើ​ឡើង​នៅ​អគារ A នៃ​សាល The Premier Centre Sen Sok ដែល​មាន​អ្នកចូលរួម​ជាង ១០០០​នាក់​មក​ពី​គ្រប់​ខេត្ត​-​រាជធានី ទូ​ទាំង​ប្រទេស​កម្ពុជា​។

អ្នកស្រី ទ្រី ដា​ណា ក្រុមហ៊ុន ដា​ណា ទ្រី ខេ​ម​បូ​ឌា ត្រេ​ន​ដី​ង ខូ​អិ​ល​ធី​ឌី បានឱ្យ​ដឹង​ថា ការ​ជួបជុំ​លើក​នេះ គឺ​ដើម្បី​ផ្លាស់​ប្ដូរ​បទ​ពិសោធន៍​គ្នា​ទៅ​វិញ​ទៅ​មក ក៏​ដូច​ជា​ចែករំលែក​វិធីសាស្ត្រ​ក្នុង​ការ​ធ្វើ​ជំនួញ​ផង​ដែរ​។ អ្នកស្រី ទ្រី ដា​ណា ក៏​បាន​រៀបរាប់​ពី​ជីវិត​ពិត ដែល​ត្រូវ​គេ​មើលងាយ និង​តស៊ូ​លំបាក​គ្រប់​បែប​យ៉ាង​មុន​ក្លាយជា​ម្ចាស់​ក្រុមហ៊ុន​ដូច​ថ្ងៃ​។

អគ្គ​នាយិកា​រូប​ស្រស់ បាន​មាន​ប្រសាសន៍​ដូច្នេះ​ថា «​ពី​មុន​ខ្ញុំ​ធ្លាប់​ត្រូវ​គេ​បដិសេធ មិន​ឱ្យ​យក​ឥ​វ៉ា​ន់​លក់ ព្រោះ​ខ្លាច​ជំពាក់​មិន​សង ពេល​លក់​មិន​ដាច់​។ ពេល​នោះ​ខ្ញុំ​មិន​ខឹង​គេ​ទេ តែ​ខ្ញុំ​បាន​ប្រាប់​ខ្លួនឯង ត្រូវ​ខំប្រឹង​ជា​និច្ច ហើយ​តែង​សង្ឃឹម​ថ្ងៃ​ណាមួយ ជីវិត​នឹង​ផ្លាស់​ប្ដូរ​» ។

ប្រាកដ​ណាស់ គ្រប់យ៉ាង​មិនមែន​អាច​កើត​មាន​ត្រឹមតែ​មួយ​រាត្រី​នោះ​ទេ យ៉ាងណាមិញ​ទម្រាំ​ក្លាយជា​ស្ត្រី​ឆ្នើម​មួយ​រូប​ក្នុង​វិស័យ​ផលិតផល​រក្សា​សម្រស់ អ្នកស្រី ទ្រី ដា​ណា បាន​ហែល​ឆ្លង​នូវ​បញ្ហា​ប្រឈម​ជា​ច្រើន​ក្នុង​ឆាកជីវិត ព្រោះ​អ្នកស្រី​បាន​ប្រើប្រាស់​ការ​អនុវត្ត​ជា​ជាង​ការ​បង្កើត​ត្រឹមតែ​ទ្រឹស្តី ។

អ្នកស្រី​បាន​និយាយ​ទៀត​ថា «​គ្រប់យ៉ាង​ដែល​មាននៅ​ថ្ងៃនេះ មិនមែន​ជា​រឿង​ចៃដន្យ​ទេ គឺជា​អ្វី​ដែល​ខ្ញុំ​បាន​គិត​ទុក ហើយ​ថែម​ទាំង​ខំប្រឹង​ធ្វើ​វា​រាល់ថ្ងៃ ដើម្បី​ឱ្យ​ចេញ​លទ្ធផល​។ អំឡុង​ពេល​គ្រប់​គ្នា​កំពុង​ដើរ ខ្ញុំ​បាន​ព្យាយាម​រត់ រត់​ដើម្បី​ចាប់​ឱកាស ព្រោះ​ដឹង​ថា​ឱកាស​មិនមែន​ចេះ​តែ​កើតឡើង​ងាយ​ៗ​នោះ​ទេ​» ។

ជាមួយ​គ្នា​នេះ​ដែរ អ្នកស្រី ទ្រី ដា​ណា ក៏​បាន​ផ្ដាំ​ដល់​នារី​ខ្មែរ​ទាំងអស់ ត្រូវ​ពង្រឹងសមត្ថភាព​ផ្ទាល់ខ្លួន ត្រូវ​មានការ​ងារ ឬ​របរ​រកស៊ី​ណាមួយ​សម្រាប់​ខ្លួនឯង មិន​គួរ​ពឹង​តែ​លើ​ប្រាក់ខែ ឬ​កម្លាំង​របស់​ប្ដី​ឡើយ​។ អគ្គ​នាយិកា​ក្រុមហ៊ុន​គ្រឿងសម្អាង និង​ជា​ម្ចាស់​ហាង​ពេជ្រ​រូប​នេះ បាន​បញ្ជាក់​ទៀត​ថា ប្រសិនបើ​ស្ត្រី​ខ្មែរ​ណា ទាល់គំនិត មិនដឹង​រកស៊ី​អ្វី អាច​ទាក់ទង​មក​អ្នកស្រី​បាន អ្នកស្រី​នឹង​ប្រាប់​ពី​របៀប​លក់ ហើយ​ចំណាយ​ដើមទុន​តិច​បំផុត​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ