ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្នុងផ្ទះ​ជាមួយ ​ស្តាយ​អត់​អ្នកដឹង​…​ឪ​ក្រោយ​​រំលោ.ភ​កូន​តាំង​អាយុ​១៣​ម្ល៉េះ

4 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ កុមារី​ម្នាក់​ត្រូវ​ឪពុកចុង​តណ្ហា​ក្រាស់​ ចាប់រំលោភ​ជា​ច្រើន​ដង តាំងពី​អាយុ​១៣​ឆ្នាំ ហើយ​រហូត​ដល់​អាយុ​១៤​ឆ្នាំ​ទើប​ធ្លាយ​រឿង​ដឹង​ដល់​ឪពុកធំ ​ប្តឹង​ទៅ​សមត្ថកិច្ច​ឲ្យ​ចាប់ខ្លួនជន​ល្មោភកាម​រូប​នេះ​។ជន​អប្រិយ​ម្នាក់​នេះ​ ឈ្មោះ ញ៉ែ​ម នួន…

ខេត្តព្រៃវែង ៖ កុមារី​ម្នាក់​ត្រូវ​ឪពុកចុង​តណ្ហា​ក្រាស់​ ចាប់រំលោភ​ជា​ច្រើន​ដង តាំងពី​អាយុ​១៣​ឆ្នាំ ហើយ​រហូត​ដល់​អាយុ​១៤​ឆ្នាំ​ទើប​ធ្លាយ​រឿង​ដឹង​ដល់​ឪពុកធំ ​ប្តឹង​ទៅ​សមត្ថកិច្ច​ឲ្យ​ចាប់ខ្លួនជន​ល្មោភកាម​រូប​នេះ​។ជន​អប្រិយ​ម្នាក់​នេះ​ ឈ្មោះ ញ៉ែ​ម នួន អាយុ​៣២​ឆ្នាំ ត្រូវ​បាន​ចាប់ខ្លួន ​កាលពី​វេលា​ម៉ោង​ប្រមាណ​៧​និង​៥០​នាទី​យប់​ថ្ងៃ​ទី​២៦ ខែកក្កដា នៅ​នឹង​ផ្ទះ​ស្ថិត​ក្នុង​ឃុំ​ប្រាសាទ ស្រុក​កំពង់ត្របែក បន្ទាប់​ពី​ទទួល​បាន​ពាក្យ បណ្តឹង​ពី​សាច់ញាតិ​កុមារី​រង​គ្រោះ ។

ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​៦​និង​២៥​នាទី​ល្ងាច​ថ្ងៃ​ទី​២៦ ខែកក្កដា មាន​បុរស​ម្នាក់​ត្រូវជា​ឪពុកធំ​របស់​កុមារី​រង​គ្រោះបាន​ទៅ​ប្តឹង​លោក​មេ​ភូមិ​ពី​ជនសង្ស័យ​ឈ្មោះ ញ៉ែ​ម នួន ចាប់រំលោភ​ក្មួយ​ស្រី​គាត់ ហើយ​ស្នើសុំ​ឲ្យ​លោក​មេ​ភូមិ​ជួយ​អន្តរាគមន៍​ផង ។ ពេល​នោះ លោក​មេ​ភូមិ​បាន​រាយការណ៍​បន្ត​ទៅ​នគរបាល​ប៉ុស្តិ៍ ទើប​មានការ​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​នៅ​វេលា​ម៉ោង​៧​និង​៥០​នាទី​យប់​ថ្ងៃ​ដដែល ។

សមត្ថកិច្ច​បញ្ជាក់​ថា មុន​ឈាន​ដល់​បែក​ការណ៍ ​រហូត​មានការ​ចាប់ខ្លួន​ជនសង្ស័យ​នេះ គឺ​នៅព្រឹក​ថ្ងៃ​ទី​២៦ ខែកក្កដា ឪពុកធំ​របស់​ក្មេង​ស្រី ឃើញឪពុកចុង​ចេះ​តែ​បន្លំ​ថើប​ក្មេង​ស្រី ហើយ​ចាប់ផ្តើមជម្លៀស​​សាច់ញាតិ​ឲ្យ​ចេញ​ទៅ​មើល​គោក្របី​នៅឯ​វាលស្រែ និង​ចុង​ក្រោយ​ក៏​ដឹក​ប្រពន្ធ​ ឱ្យទៅ​មើល​ម្តាយ​នៅ​មន្ទីរពេទ្យ​ទៀត ដោយ​ទុក​ឱកាស​ឲ្យ​រូបគេ​និង​ក្មេង​ស្រី​នៅផ្ទះ​តែ​២​នាក់ ។

ដោយ​មានការ​សង្ស័យ ឪពុកធំ​ក៏​តាម​ឈ្លេចសួរ​ក្មួយ​ស្រី ហើយ​ត្រូវ​បាន​ប្រាប់​ការ​ពិត​ថា ឪពុកចុង​នាង​តែង តែ​ចាប់​នាង​រំលោភ​រាល់ពេល​ដែល​ម្តាយ​នាង​មិន​នៅផ្ទះ ហើយ​គំរាម​មិន​ឲ្យ​ប្រាប់​ម្តាយ​ទេ ។ បន្ទាប់​ពី​ដឹង​រឿង​បែប​នេះ ទើប​ឪពុកធំ​ទៅ​ប្តឹង​លោក​មេ​ភូមិ​ឲ្យ​ជួយ​អន្តរាគមន៍​ភ្លាម​ៗ​តែ​ម្តង ។

តាម​រយៈ​ការ​ស្តាប់​ការ​រៀបរាប់​របស់​ក្មេង​ស្រី​បាន​ឲ្យ​ដឹង​ថា ជន​ជា​ឪពុកចុង​នេះ ​បាន​ចាប់​នាង​រំលោភ​តាំងពី​នាង​អាយុ​១៣​ឆ្នាំ​មក​ម្លេ​៉ះ ហើយបើ​គិត​មក​ដល់​ពេល​ជន​នេះ​ត្រូវ​ចាប់ខ្លួន គឺ​រំលោភបាន​ច្រើន​ដង​ហើយ ប៉ុន្តែ​នាង​មិន​ហ៊ាន​ប្រាប់​ម្តាយ ឬ​បងប្អូន​សាច់ញាតិ​ណា​ទេ ព្រោះ​ឪពុកចុង​គំរាម​បើ​ហ៊ាន​ប្រាប់​គេ​នឹង​សម្លាប់​ចោល ហើយពេល​នេះ​ នាង​បាត់​រដូវ​២​ខែ​ហើយ ។

គួរ​បញ្ជាក់​ថា ក្រោយ​ពី​ត្រូវ​ចាប់ខ្លួន ជនសង្ស័យត្រូវ​បាន​បញ្ជូន​ខ្លួន​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់​ត្របែក​ដើម្បី​កសាង​សំណុំរឿង ហើយ​បញ្ជូន​បន្ត​ទៅ​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ខែកក្កដា ដើម្បី​ចាត់ការ​បន្ត​ទៅ​តាម​នីតិវិធី ៕​ (សម្រួលដោយ៖ ស្រីណា)

អត្ថបទសរសេរ ដោយ