ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនធម្មតា​ឡើយ ! ដុត​កម្ទេច​នៅ​នឹង​កន្លែង​តែ​ម្តង​(​មាន​វី​ដេ​អូ​)

4 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា រថយន្ត​យី​ឌុ​ប​ចំនួន​៣​គ្រឿង រួម​វត្ថុ​តាង​មធ្យោបាយ​បម្រើ​អោយ​បទល្មើស​ព្រៃឈើ​មួយ​ចំនួន​ទៀត ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​នគរបាល​រួម និង​រដ្ឋបាល​ព្រៃឈើ​រឹបអូស និង​បង្ក្រាប​នៅ​ទី​ទាំង​ផ្សេង​គ្នា​ច្រើន​កន្លែង ក្នុង​រយៈពេល​តែ​មួយ​ថ្ងៃ ។…

ខេត្តស្ទឹងត្រែង ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា រថយន្ត​យី​ឌុ​ប​ចំនួន​៣​គ្រឿង រួម​វត្ថុ​តាង​មធ្យោបាយ​បម្រើ​អោយ​បទល្មើស​ព្រៃឈើ​មួយ​ចំនួន​ទៀត ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​នគរបាល​រួម និង​រដ្ឋបាល​ព្រៃឈើ​រឹបអូស និង​បង្ក្រាប​នៅ​ទី​ទាំង​ផ្សេង​គ្នា​ច្រើន​កន្លែង ក្នុង​រយៈពេល​តែ​មួយ​ថ្ងៃ ។

ស្ថិត​ក្នុង​ប្រតិបត្តិការ​ខាងលើ ខេត្តស្ទឹងត្រែង​នៅ​តែ​បន្ត​ការ​រុករក​ចំពោះ​វត្ថុ​តាង​ទាំងឡាយ​ណា​ដែល​ពាក់ព័ន្ធ​ទៅ​នឹង​សកម្មភាព​ជា​មធ្យោបាយ​បម្រើ​អោយ​បទល្មើស​ព្រៃឈើ ក្រោម​បទបញ្ជា​យ៉ា​ម៉ឺងម៉ាត​របស់​នាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង​កង​យោធពលខេមរភូមិន្ទ​និង​ជា​មេបញ្ជាការ​កង​រាជ​អា​វុ​អ​ហត្ថ​លើ​ផ្ទៃ​ប្រទេស ដែល​ជា​ប្រធាន​គណៈកម្មការ​ជាតិ ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធានធម្មជាតិ​បាន​ដាក់​ចេញ​នូវ​ផែនការ​ដល់​មេបញ្ជាការ​ខេត្ត​ត្រូវ​ទទួលខុសត្រូវ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន​លោក អៀង វ៉ា​ន់​ឌី មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តស្ទឹងត្រែង បាន​ដឹកនាំ​កម្លាំង​ចម្រុះ ចុះ​រុករក​រឹបអូស និង​បង្ក្រាប​រាល់​វត្ថុ​តាង​ជាក់ស្តែង និង​មុខសញ្ញា​ដែល​ជា​វត្ថុ​តាង​តាម​ការ​ច​ង្អុ​រ​បង្ហាញ​ពី​សាក្សី​បាន​ធ្វើការ​ដកហូត និង​កម្ទេច​នៅ​នឹង​កន្លែង​ជា​បន្តបន្ទាប់ ។

ជាក់ស្តែង​ចាប់ពី​វេលា​ម៉ោង​៨​និង​០០​នាទី​រហូត​ដល់​ម៉ោង​១១​និង​៥០​នាទី​កម្លាំង​កងរាជអាវុធហត្ថ ក្រោម​បទបញ្ជា​ពី​លោក​មេបញ្ជាការ​ខេត្ត​លោក​វរសេនីយ៍ឯក ដូង វិចិត្រ មេបញ្ជាការ​រង បាន​ដឹកនាំ​ផ្ទាល់​ដោយ​មាន​កម្លាំង​នគរបាល និង​រដ្ឋបាល​ព្រៃឈើ​ក្រោម​ការ​សម្របសម្រួល​ពី​លោក វង្ស សាវ៉ា​ត ព្រះរាជអាជ្ញា​រង​បាន​រឹបអូស​វត្ថុ​តាង​បម្រើ​អោយ​បទល្មើស​មួយ​ចំនួន​រួម​មាន​រ៉ឺ​ម៉ក​អូស​ខ្នាត​យក្ស​ចំនួន​ពីរ​គ្រឿង​មក​ពី​ខេត្តមណ្ឌលគិរី ដោយ​បាន​យក​ទៅ​លាក់​ទុក​នៅ​ភូមិ​ច្រប់​ឃុំ​ក្បាល​រមាស ស្រុក​សេ​សាន ក្រោយ​បញ្ចប់​នីតិវិធី​ត្រូវ​ដុត​កម្ទេច​ចោល​នៅ​នឹង​កន្លែង​។​បន្ទាប់​មក​នៅ​វេលា​ថ្ងៃត្រង់​កម្លាំង​ចម្រុះ​បាន​រឹបអូស​រថយន្ត​ប៉ា​កុង​មួយ​គ្រឿង នៅ​ចំណុច​ផ្លូវ​អាស៊ាន​ក្បែ​គល់​ស្ពាន​មេគង្គ​ប្រមាណ​ជា​ជាង​មួយ​គីឡូម៉ែត្រ ។

រថយន្ត​នេះ​ត្រូវ​កងកម្លាំង​ចម្រុះ​ក្រោម​ការ​សម្របសម្រួល​ពី​ព្រះរាជអាជ្ញា​រង​បាន​សម្រេច​កាត់​បំបែក​កម្ទេច​ចោល​ផង​ដែរ ។ បន្ទាប់​មក​នា​វេលា​រសៀល​ម៉ោងជាង​៤​ថ្ងៃ​ដដែល​កម្លាំង​ចម្រុះ​ដដែល​បាន​បង្ក្រាប​រថយន្ត​ច្នៃ​មួយ​គ្រឿង ខណៈ​ដឹក​ជញ្ជូន​គល់ឈើ​ប្រណីត​ចូល​ទីរួមខេត្ត​ដោយ​ប​ច្ចុ​ប្ប​ន្ម​កំពុង​រក្សា​ទុក​នៅ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​រង់ចាំ ចំណាត់ការ​ចេញ​បទបញ្ជា ។ លុះ​វេលា​ម៉ោង​១១​និង​៥០​នាទី កម្លាំង​កងរាជអាវុធហត្ថ​បាន​ឃាត់ រថយន្ត​យី​ឌុ​ប​ដឹក​ដើមឈើ​ម៉ៃសាក់​ចំនួន​បី​គ្រឿង នៅ​ចំណុច​ក្បែ​ស្នាក់​ការ​សន្តិសុខ​៧៤៧ ស្រុក​បុរី​អូរ ស្វាយ​សែន​ជ័យ​នាំ​ម​កប​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត ។

បច្ចុប្បន្ន​រថយន្ត​យី​ឌុ​ប​ដឹក​ដើមឈើ​ម៉ៃសាក់​ទាំង​បី​គ្រឿង​នោះ​កំពុង​ស្ថិត ក្រោម​ការ​ត្រួតពិនិត្យ​នៅឡើយ ។ គួរ​បញ្ជាក់​ថា សម្រាប់​ខេត្តស្ទឹងត្រែង​ចាប់តាំងពី​ថ្ងៃ​ទី​៩ ខែកក្កដា​នេះ កម្លាំង​ចម្រុះ​ក្រោម​ការ​សម្របសម្រួល​ដោយ​ស្ថាប័ន​អយ្យការ​នៃ​សាលាដំបូង​បាន​រឹបអូស​វត្ថុ​តាង​មាន​រង​យន្ត​ប៉ា​កុង​១៦​គ្រឿង និង​ត្រាក់ទ័រ​អូស​ចំនួន​២​គ្រឿង សរុប​១៨​គ្រឿង ត្រូវ​ដុត​កិន​កាត់​កម្ទេច​ចោល​នៅ​នឹង​កន្លែង​ផង​ដែរ ៕​កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ