ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្ត​ព្រះ​សីហ​នុ និង​ខេត្ត​ហៃ​ណា​ន ពង្រឹង​កិច្ច​សហប្រតិបត្តិការ​អភិវឌ្ឍន៍​វិស័យ​ទេស​ចរណ៍

4 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្ត​ព្រះ​សីហ​នុ និង​ខេត្ត​ហៃ​ណា​ន​ប្រទេស​ចិន បាន​សហការ​គ្នា​បើក​សិក្ខាសាលា​មួយ​ស្តី​អំពី «​ការ​អភិវឌ្ឍ​វិស័យ​អាកាសចរណ៍ និង​ទេសចរណ៍​ក្រុងព្រះសីហនុ និង​ខេត្ត​ហៃ​ណា​ន​» ដែល​បាន​រៀបចំ​ឡើង​នៃ​ប្រទេស​​​ចិន កាលពី​ថ្ងៃ​ទី​១៥-១៩ ខែកក្កដា ឆ្នាំ…

ខេត្ត​ព្រះ​សីហ​នុ និង​ខេត្ត​ហៃ​ណា​ន​ប្រទេស​ចិន បាន​សហការ​គ្នា​បើក​សិក្ខាសាលា​មួយ​ស្តី​អំពី «​ការ​អភិវឌ្ឍ​វិស័យ​អាកាសចរណ៍ និង​ទេសចរណ៍​ក្រុងព្រះសីហនុ និង​ខេត្ត​ហៃ​ណា​ន​» ដែល​បាន​រៀបចំ​ឡើង​នៃ​ប្រទេស​​​ចិន កាលពី​ថ្ងៃ​ទី​១៥-១៩ ខែកក្កដា ឆ្នាំ ២០១៩ កន្លង​ទៅ ក្នុង​គោលបំណង​សំខាន់​ៗ គឺ​ផ្លាស់​ប្តូរ​វិស័យ​ទេសចរណ៍ វប្បធម៌ និង​ចែករំលែក​ព័ត៌មាន ព្រមទាំង​ស្វែងរក​ការ​អភិវឌ្ឍន៍​រវាង​ខេត្ត​ទាំង​ពីរ និង​ការ​សម្ពោធ​ជើងហោះហើរ​ត្រង់​ពី​ខេត្ត​ព្រះ​សីហ​នុ ទៅ​ខេត្ត​ហៃ​ណា​ន ជាដើម ។

លើស​ពី​នេះ​ទៅ​ទៀត កម្មវិធី​នេះ ធ្វើ​ឡើង​ក្នុង​គោលបំណង​ផ្តល់​ការ​យល់​ដឹង​ទៅ​កាន់​មន្ត្រី​ទេសចរ និង​បណ្តាញ​ផ្សព្វផ្សាយ​ព័ត៌មាន ព្រមទាំង​ភាព​ជា​ដៃគូ​សហប្រតិបត្តិការ​ជា​យុទ្ធសាស្ត្រ និង​បង្កើន​មិត្តភាព​រវាង​​ខេត្ត​ទាំង​ពីរ​នេះ ក៏​ដូច​ជា​ការ​ពង្រីក​ភ្ញៀវ​ទេសចរ​ទៅ​វិញ​ទៅ​មក​កាន់តែ​ច្រើន​ផង​ដែរ ។

សូម​បញ្ជាក់​ផង​ដែរ​ថា កម្មវិធី​សិក្ខាសាលា​នេះ ប្រព្រឹត្ត​ទៅ​ក្នុង​ដំណើរ​កំសាន្ត​ទស្សនកិច្ច ដែល​បាន​សហ​ការ​រៀបចំ​ដោយ ក្រុមហ៊ុន​វើ​ល​ដ៍​ផ​ប ត្រា​វែ​ល​-​ធួរ​គ្រុប (World Pop Travel-Tours Group) ក្រុម​ហ៊ុន​ទេសចរណ៍​ហៃ​ណា​ន (Hainan Tourism Holders) និង​ក្រុមហ៊ុន​អាកាសចរណ៍​ហៃ​ណា​ន​អ៊ែ​ឡាញ​ស៍ (Hainan Airlines)​។

សូម​ជម្រាប​ផង​ដែរ​ថា Haikou ជាទី​ក្រុង​ដែល​មាន​វ័យក្មេង​ជាងគេ​នៅ​ក្នុង​ប្រទេស​ចិន ដែល​មាន​ទីតាំង​ស្ថិត​នៅ​ភាគ​ខាងជើង​នៃ​កោះ​ហៃ​ណា​ន​។ វា​ជា​មជ្ឈមណ្ឌល​សេដ្ឋកិច្ច​នយោបាយ និង​វប្បធម៌​នៃ​ខេត្ត​ហៃ​ណា​ន និង​ជា​មជ្ឈមណ្ឌល​ដឹក​ជញ្ជូន​ផ្លូវទឹក ផ្លូវគោក និង​អាកាស ។ ទន្ទឹម​នឹង​នេះ​ដែរ ទីក្រុង Haikou គឺជា​ទីក្រុង​ទេសចរណ៍​អន្តរជាតិ​មួយ​ដែល​មាន​ទេសភាព​ត្រូពិច និង​លក្ខណៈ​ឆ្នេរសមុទ្រ ។

ឆ្នេរ​ខ្សាច់​ដែល​​មាន​ពន្លឺព្រះអាទិត្យ និង​ស្ថិត​នៅ​ក្នុង​តំបន់​កោះ​ភ្នំភ្លើង​ត្រូពិច​នៃ​ប្រទេស​ចិន និង​មាន​រមណីយ​ដ្ឋាន​វប្ប​ធម៌ ព្រមទាំង​ជា​កន្លែង​កម្សាន្ត​ជា​ច្រើន​ទៀត​សម្រាប់​អ្នកទេសចរ​សម្រាក​លំហែកាយ​នៅ​ក្នុង​និទាឃ​រដូវ ។ Haikou បាន​ប្រើប្រាស់​អត្ថប្រយោជន៍​ភូមិសាស្ត្រ​យ៉ាង​ពេញលេញ​បន្ត​អភិវឌ្ឍ​ផលិត​ផល​ទេសចរណ៍​ថ្មី​កែ​លម្អ​ហេដ្ឋារចនាសម្ព័ន្ធ​ទេសចរណ៍ និង​បរិស្ថាន​សេវាកម្ម​ទេសចរណ៍ ។

ដោយឡែក​ប្រទេស​កម្ពុជា គឺជា​កន្លែង​ដ៏​សំខាន់​មួយ​តាម​រយៈ «​ខ្សែក្រវាត់​មួយ ផ្លូវ​មួយ ។ កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ គឺជា​កំពង់​ផែ​ទឹក​ជ្រៅ​ធំ​បំផុត និង​ជា​កំពង់​ផែពាណិជ្ជកម្ម​សេរី​នៅ​កម្ពុជា និង​ជា​តំបន់​សេដ្ឋ​កិច្ច​ពិសេស​នៅ​ឆ្នាំ​២០១៨ ក្នុង​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ ដែល​បាន​ចុះហត្ថលេខា​ដោយ​រដ្ឋាភិបាល​នៃ​ប្រទេស​ចិន និង​កម្ពុជា​។ ដោយ​បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា​ស្តី​ពី​ការ​ពង្រឹង​ទំនាក់​ទំនង​មិត្តភាព និង​សហប្រតិបត្តិការ​រវាង​ខេត្ត​ហៃ​ណា​ន និង​ខេត្ត​ព្រះ​សីហ​នុ នោះ​គឺ​ខេត្ត​ទាំង​ពីរ​បាន​បង្កើត​ទំនាក់ទំនង​កិច្ច​សហប្រតិបត្តិការ​ប្រកបដោយ​អត្ថប្រយោជន៍ និង​មិត្តភាព​ទៅ​វិញ​ទៅ​មក ។

Haikou ជាទី​ក្រុង​រដ្ឋធានី​នៃ​ខេត្ត​ហៃ​ណា​ន​បាន​ចូលរួម​យ៉ាង​សកម្ម​នៅ​ក្នុង «​ខ្សែក្រវាត់​មួយ ផ្លូវ​មួយ​» នៅ​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ។ នៅ​ថ្ងៃ​ទី​១៧ ខែសីហា​ឆ្នាំ ២០១៧ Haikou បាន​បើកផ្លូវ​ពាណិជ្ជកម្ម​ដោយ​ផ្ទាល់​រវាង​កំពង់​ផែ Haikou និង​កំពង់​ផែ​ខេត្ត​ព្រះ​សីហ​នុ ហើយ​ភាគី​ទាំង​ពីរ​បាន​ក្លាយជា​ដៃគូ​យុទ្ធសាស្ត្រ​ដ៏​សំខាន់​ក្នុង​ការ​លើកកម្ពស់​ការ​ស្ថាបនា «​ខ្សែក្រវាត់​មួយ ផ្លូវ​មួយ​» ។

ជើងហោះហើរ Haikou និង​ខេត្ត​ព្រះ​សីហ​នុ ត្រូវ​បាន​បើក​ដំណើរការ​នឹង​ធ្វើ​ឱ្យ​កាន់តែ​ស៊ីជម្រៅ​នូវ​ការ​ផ្លាស់​ប្តូរ និង​ទំនាក់​ទំនង​កិច្ច​សហប្រតិបត្តិការ​រវាង​ទីក្រុង​នៃ​ខេត្ត​ទាំង ២ ដើម្បី​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ទំនាក់ទំនង​រវាង​ភាគី​ទាំង​ពីរ​ពី​ធនធាន​ដែល​បំពេញបន្ថែម​ឱ្យ​គ្នា ការ​ផ្លាស់​ប្តូរ​ភ្ញៀវ​ទេសចរ​នឹង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​យ៉ាង​ពេញ​លេញ​នូវ​ភាព​ងាយស្រួល​នៃ​ការ​ផ្លាស់​ប្តូរ និង​កិច្ច​សហប្រតិបត្តិការ​ស្វែង​យល់​យ៉ាង​ជ្រាល​ជ្រៅ​ពី​ឱកាស​អាជីវកម្ម​នៅ​ក្នុង​ទីផ្សារ​ទេសចរណ៍​រវាង​ខេត្ត​ទាំង​ពីរ​លើកកម្ពស់​ការ​ដោះ​ដូរ​ពាណិជ្ជកម្ម ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច និង​សង្គម ៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ