ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បំបែក​ហើយ​…​​ឃាតករ​ដ៏ក្មេង​ល្ហក់​​អារ​.​ក​សម្លា.ប់កូន​ប្រុសលោក​អភិបាលស្រុក​អូរ​ជុំ

4 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគិរី​៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា ទីបំផុត ឃាតករ​ដៃដល់​ចាប់​អារ​.​ក​សម្លាប់​យុវជន​ម្នាក់ជា​កូនប្រុស​របស់​លោក​អភិបាលស្រុក​អូរ​ជុំ ត្រូវ​កម្លាំង​អាវុធហត្ថ​បំបែក​បាន​ហើយ ដោយ​ឃាត់ខ្លួន​នៅ វេលា​ម៉ោង​១១ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៨ កក្កដា ក្នុងភូមិ​លូត…

ខេត្តរតនគិរី​៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា ទីបំផុត ឃាតករ​ដៃដល់​ចាប់​អារ​.​ក​សម្លាប់​យុវជន
​ម្នាក់ជា​កូនប្រុស​របស់​លោក​អភិបាលស្រុក​អូរ​ជុំ ត្រូវ​កម្លាំង​អាវុធហត្ថ​បំបែក​បាន​ហើយ ដោយ​ឃាត់ខ្លួន​នៅ វេលា​ម៉ោង​១១ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៨ កក្កដា ក្នុងភូមិ​លូត ឃុំ​ទីង​ចាក់ ស្រុក​បរ​កែវ ខេត្តរតនគិរី ចំណុច​​ភូមិ​លូត ឃុំ​ទីង​ចាក់ ស្រុករ​កែវ ខេត្តរតនគិរី ខណៈ​ជនសង្ស័យ​ពួន​សម្ងំ​លាក់ខ្លួន ពេល​នេះ​ ជន​សង្ស័យបាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការខេត្ត ដើម្បី​ចាត់ការ​តាម​ច្បាប់​នា​រសៀល​ថ្ងៃ​ទី​២៩ កក្កដា នេះ ។ សូមរំលឹក៖ ករណី​ចាប់អារ.កសម្លាប់កូនប្រុស​លោក​អភិ​​បាល​រងស្រុក​…​អាចដឹងពន្លឺ​ឆាប់

សេចក្តីរាយការណ៍បន្តថា ជន​សង្ស័យ​ឈ្មោះ ស ម៉ា​កូ អាយុ១៩ឆ្នាំ ​។ រីឯជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ អេ​ង រ​ដ្ឋា អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិ​ថា​រង​ជង ឃុំ​អូរ​ជុំ ស្រុក​អូរ​ជុំ ជា​កូន​អភិបាលរង​ស្រុក​អូរ​ជុំ បានស្លាប់​នៅ​ជ្រុង​ខាងលិច​មាត់បឹង​កន្សែង​ ក្បែរ​ខ្ទម​អ្នក​តា​(​​ជួង​បឹង​កន្សែង​)​​ក្នុងភូមិ​ទេស​អន្លុង សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង ​ខេត្ត រត​នគិរី​ បន្ទាប់​ពី​ពួក​គេ​បាន​ណាត់គ្នា​ទៅ​ប្រយុទ្ធ​នៅ​ទីនោះ ។

​​ប្រភព​ពី​កងរាជអាវុធហត្ថ​ខេត្តរតនគិរីបានឱ្យ​ដឹង​ថា ដោយ​ឆ្លង​តាម​ការ​ស្រាវជ្រាវយ៉ាង​យកចិត្តទុកដាក់​ជា​ប្រចាំ ចាប់តាំងពី​ក្រោយ​ពេល​កើតហេតុ​នោះ​មក ​និង​តាម​ការ​ឱ្យ​ដឹង​ពី​ដៃគូ​សព​ជន​រង​គ្រោះ ទើប​កម្លាំង​ជំនាញ​កងរាជអាវុធហត្ថ​កំណត់​មុខសញ្ញា​បាន​រក​អត្តសញ្ញាណ​ជនសង្ស័យ​ ហើយ​តាម​ស្រាវជ្រាវ​រហូត​ឈាន​ដល់​ធ្វើការ​ចាប់ខ្លួន​បាន​តែ​ម្តង​ ។ (សម្រួលដោយ៖ ស្រីណា)

ព័ត៌មានបន្ថែមនឹង​មានផ្សាយជូនបន្ត ។​

​​​​

អត្ថបទសរសេរ ដោយ