ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រាក់​រៀល​ថ្ងៃនេះ​ធ្លាក់​ថ្លៃធៀប​ជាមួយ​ប្រាក់​យេ​ន​ជប៉ុន

4 ឆ្នាំ មុន

ប្រាក់​រៀល​ថ្ងៃនេះ​បាន​ធ្លាក់​ថ្លៃ​បន្តិច បើ​ប្រៀបធៀប​ជាមួយ​ប្រាក់​យេ​ន​ជប៉ុន ហើយ​ប្រភព​ពី​ធនាគារជាតិ​នៃ​កម្ពុជា​បានឱ្យ​ដឹង​ថា ១០០​យេ​ន​ជប៉ុន ទិញ​ចូល ៣៧៦៣ រៀល លក់​ចេញ ៣៨០០​រៀល ដែល​កាលពី​ថ្ងៃ​ទី​២៦…

ប្រាក់​រៀល​ថ្ងៃនេះ​បាន​ធ្លាក់​ថ្លៃ​បន្តិច បើ​ប្រៀបធៀប​ជាមួយ​ប្រាក់​យេ​ន​ជប៉ុន ហើយ​ប្រភព​ពី​ធនាគារជាតិ​នៃ​កម្ពុជា​បានឱ្យ​ដឹង​ថា ១០០​យេ​ន​ជប៉ុន ទិញ​ចូល ៣៧៦៣ រៀល លក់​ចេញ ៣៨០០​រៀល ដែល​កាលពី​ថ្ងៃ​ទី​២៦ ចុង​ស​ប្តា​ហ៍​មុន​ទិញ​ចូល​តែ ៣៧៥៩​រៀល និង​លក់​ចេញ​តែ ៣៧៩៧​រៀល​ប៉ុណ្ណោះ ។

ធនាគារជាតិ​បានឱ្យ​ដឹង​ដែរ​ថា សម្រាប់​ថ្ងៃនេះ​អត្រា​ប្តូរ​ប្រាក់​គោល​រវាង​រូបិយប័ណ្ណ​ផ្សេង​ៗ​ជាមួយ​ប្រាក់​រៀល គឺ ១​ដុល្លារ​អូស្ត្រាលី ទិញ​ចូល​២៨២៣ រៀល លក់​ចេញ ២៨៥១​រៀល​, ១ យ៉​ន់​ចិន ទិញ​ចូល ៥៩៤​រៀល លក់​ចេញ ៦០០​រៀល , ១​ដុល្លារ​ហុងកុង ទិញ​ចូល​៥២៣ រៀល លក់​ចេញ ៥២៨​រៀល​, ១០០​វុន​កូរ៉េ ទិញ​ចូល​៣៤៥​រៀល លក់​ចេញ ៣៤៩​រៀល​, ១ ដុល្លារ​សិង្ហ​បុរី ទិញ​ចូល​២៩៨៤​រៀល លក់​ចេញ ៣០១៤​រៀល និង​១​បាត​ថៃ ទិញ​ចូល ១៣២​រៀល លក់​ចេញ​១៣៣​រៀល ។

ដោយឡែក​ប្រភព​ពី លី ហួរ បានឱ្យ​ដឹង​ថា ១​ដុល្លារ​អា​មេ​រិ​ក ទិញ​ចូល​៤០៨៣ រៀល លក់​ចេញ​៤០៩២ រៀល ចំពោះ​មាសគីឡូ ១​តម្លឹង ទិញ​ចូល ១៧០០ ដុល្លារ និង​លក់​ចេញ ១៧១០ ដុល្លារ​អា​មេ​រិ​ក ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ