ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទាល់តែលេងខ្លាំងអុីចឹង ទើបមន្ត្រី​ខិលខូច​ទាំងឡាយ ចេះរាង..!

4 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ ​លោក​អុ​ឹ​ង ​ឡាយ​ឆាយ​ ដែល​ទើបតែ​មានរឿង​អាស្រូវ​សុ​ី​ដាច់​លុយ​ និង​គ្រឿងអលង្កា​ខណ​:​ចុះ​បង្ក្រាប​គ្រឿងញៀន​ ហើយ​ត្រូវ​បាន​ដក​បញ្ឈរជើង​ម្តង​ហើយ​នោះ​ ពេល​នេះ​ត្រូវ​បាន​សម្តេច​ក្រឡា ហោម ស​…

ខេត្តកំពង់ស្ពឺ ៖ ​លោក​អុ​ឹ​ង ​ឡាយ​ឆាយ​ ដែល​ទើបតែ​មានរឿង​អាស្រូវ​សុ​ី​ដាច់​លុយ​ និង​គ្រឿងអលង្កា​ខណ​:​ចុះ​បង្ក្រាប​គ្រឿងញៀន​ ហើយ​ត្រូវ​បាន​ដក​បញ្ឈរជើង​ម្តង​ហើយ​នោះ​ ពេល​នេះ​ត្រូវ​បាន​សម្តេច​ក្រឡា ហោម ស​ ខេ​ង ​បាន​ចុះហត្ថលេខា​កាលពី​ថ្ងៃ​ទី១៩ កក្កដា ​លើ​ប្រកាស​លេខ5610 ​ប្រក​បាន​សម្រេច​ផ្អាក​ការងារ​បណ្តោះអាសន្ន​ជា​លើក​ទី​២​ចំពោះ​លោក​អុ​ឹ​ង​ឡាយ​ឆាយ​អត្ថ​លេខ 75826 អធិការរង​នៃ​អធិ​ការ
ដ្ឋាន​នគរបាល​ស្រុក​ភ្នំស្រួច​ចំណុះ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ​ ។

ការ​សម្រេច​នេះ​ បាន​បញ្ជាក់​ថា សាមី​ខ្លួន​ត្រូវ​បាន​ប្រជា​ពលរ​ដ្ឋ​ប្តឹង​ចោទប្រកាន់​ពី​បទ​លួច​មាន​ស្ថានទម្ងន់​ទោស​​រំលោភ​លើ​លំនៅ​ឋាន​មាន​ស្ថាន​ទម្ងន់ទោស​ចាប់​ឃុំឃាំង ​និង​បង្ខាំង​មនុស្ស​ខុសច្បាប់​មាន​ស្ថាន​ទម្ងន់​ទោស​លើស​ពី​នេះ​ទៀត​នៅ​ក្នុង​ប្រការ2 តម្រូវ​ឲ្យ​លោក​អឹង​ឡាយ​ឆាយ​ត្រូវ​មក​បង្ហាញខ្លួន​ជា​រៀង​រាល់​ម៉ោង​ការងារ​នៅ​ការិយាល័យ​បុគ្គលិក​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ ។

សូម​បញ្ជាក់​ថា​ លោក​ឆាយ​ត្រូវ​បាន​ស្ត្រី​ម្នាក់​ប្ដឹង​ចោទប្រកាន់​ពី​បទ​លួច​មាន​ស្ថាន​ទម្ងន់ទោស​ បន្ទាប់​ពី​លោក​អុឹង ឡាយ​ឆាយ ​បាន​រាយការណ៍​ទៅ​ថ្នាក់លើ​ស្តី​ពី​ការ​ចុះ​បង្ក្រាប​ក្លិបកម្សាន្ត ​នៅ​ឃុំ​ត្រែង​ត្រ​យឹ​ង​
ស្រុក​ភ្នំស្រួច​ ខេត្តកំពង់ស្ពឺ​ ដែល​តាម​ការ​ពិត ​គឺ​ក្លិប​កម្សាន្ត​នោះ ​មិន​មាន​បើក​អាជីវកម្ម​អស់​រយៈពេល​ច្រើន​ខែ​មក​ហើយ​។

​ការ​ពិត​ត្រូវ​បាន​រក​ឃើញ​ថា ​ដោយសារ​តែ​គំនុំ​ការ​គុំ​គួ​ន​រវាង​លោក​និង​ម្ចាស់​ក្លឹ​ប​នា​ពេល​កន្លង​មក​បាន​ធ្វើ​ឲ្យ​លោក​អឹង​ឡាយ​ឆាយ រាយ​ការ​បំ​ភ្លើ​ស​ទៅ​ថ្នាក់លើ​ក្នុង​ចេតនា​ចោទប្រកាន់​ថា​ផ្ដល់​ទីតាំង​ឲ្យ​ប្រើប្រាស់​គ្រឿងញៀន​ខណៈ​ដែល​ក្លឹ​ប​កម្សាន្ត​នោះ​មិន​បាន​បើក​ដំណើរការ​ឡើយ​។

ការ​សម្រេច​នេះ​បាន​បញ្ជាក់​ថា​សា​ម៉ី​ខ្លួន​ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្តឹង​ចោត​ប្រកាន់​ពី​បទ​លួច​មាន​ស្ថាន​ទម្ងន់ ទោស​រំលោភ​លើ​លំនៅ​ឋាន​មាន​ស្ថាន​ទម្ងន់ទោស​ចាប់​ឃុំឃាំង​និង​បង្ខាំង​មនុស្ស​ខុសច្បាប់​មាន​ស្ថាន​ទម្ងន់​ទោស ​។ (សម្រួលដោយ៖ ស្រីណា​)

ព័ត៌មានបន្ថែមនឹង​មានផ្សាយជូនបន្តលើកាសែតកោះសន្តិភាព ។


អត្ថបទសរសេរ ដោយ