ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ៖ យមរាជ​មិន​ទាន់​យក​ជីវិត​ខ្ញុំ​ទេ ព្រោះ​ទុក​នៅ​កំចាត់​ជន​ក្បត់ជាតិ រក្សា​សន្តិភាព

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​ឆ្លើយ​ទៅ​កាន់​ក្រុមប្រឆាំង​ថា​យមរាជ​មិន​ទាន់​យក​ជីវិត​សម្តេច​ទេ យ៉ាង​យូរ​៤០​ឆ្នាំ​ទៀត ព្រោះ​ទុក​នៅ ដើម្បី​កំចាត់​ជន​ក្បត់ជាតិ រក្សា​សន្តិភាព​ជូន​ប្រជាពលរដ្ឋ…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​ឆ្លើយ​ទៅ​កាន់​ក្រុមប្រឆាំង​ថា​យមរាជ​មិន​ទាន់​យក​ជីវិត​សម្តេច​ទេ យ៉ាង​យូរ​៤០​ឆ្នាំ​ទៀត ព្រោះ​ទុក​នៅ ដើម្បី​កំចាត់​ជន​ក្បត់ជាតិ រក្សា​សន្តិភាព​ជូន​ប្រជាពលរដ្ឋ ។ មាន​ប្រសាសន៍​ក្នុង​ពី​ធី​អញ្ជើញ​ពិនិត្យ​ការដ្ឋាន​សាងសង់​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ដែល​បាន និង​កំពុង​ដំណើរការ​សាងសង់​នៅ​សង្កាត់​ព្រែក​តា​សេក ខណ្ឌ​ជ្រាយ​ចង្វារ រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃ​ទី​២៩ ខែកក្កដា​នេះ ។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា «​ឈប់​បាន​ឈប់​ទៅ បើ​ធ្វើ​នយោបាយ​ចង់​ឲ្យ​ខ្ញុំ​ស្លាប់ សូម​រង់​ចាំជាតិ​ក្រោយ​ទៅ ព្រោះ​យមរាជ​មិន​ទាន់​ត្រូវការ​ជីវិត​ខ្ញុំ​ទេ ទុក​ខ្ញុំ​ឲ្យ​នៅ​កំចាត់​ជន​ក្បត់ជាតិ​រក្សា​សន្តិភាព មិន​តិច​ជាង​៤០​ឆ្នាំ​នោះ​ទេ​» ។ សម្តេច​ក៏​បាន​ចំអក​ក្រុមប្រឆាំង ឬ​អ្នកនយោបាយ​ដែល​ចង់​ឲ្យ​សម្តេច​ស្លាប់​ថា បើ​ធ្វើ​នយោបាយ​ចង់​ឲ្យ​ដៃគូរ​ស្លាប់​នោះ​មិន​ចាំបាច់​ធ្វើ​នយោបាយ​ទេ ។ សម្តេច​ថា «​តើ​ក្លាហាន​ទេ បន់​ឲ្យ​ស្លាប់0x017d7 អា​អ្នក​ធ្វើ​នយោបាយ​បែប​នេះ គឺ​មនុស្ស​អន់​បំផុត​ហើយ​» ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ